មេដឹកនាំក្រុមអង្គការធ្វើកិច្ចការទាក់ទងនឹងបញ្ហាស្ត្រីនៅកម្ពុជាគឺលោកស្រី ធីតា ឃិះ នាយិកាអង្គការសីលការ (Silaka) ដែលចូលរួមជាវាគ្មិននៃកម្មវិធីហេឡូវីអូអេ បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាបង្កើនប្រសិទ្ធិភាពក្នុងយន្តការដែលមាន ស្រាប់ ហើយទទូចដល់ស្រ្តីកម្ពុជាចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសតាមរយៈ ការអប់រំ និងរៀនសូត្រពីចំណេះដឹងស្របទៅនឹងស្ថានការណ៍ ដើម្បីត្រៀមខ្លួន ពេលកម្ពុជាធ្វើសមាហរណកម្មទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំ ២០១៥នេះ។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន/ភ្នំពេញ, ០៤ មិថុនា ២០១៥)