លោក ចៅ សេរី អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមនៅសហរដ្ឋអាមេរិកថ្លែងថា លោកបារម្ភថា នៅពេលដែលអាស៊ានធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅចុងឆ្នាំ២០១៥នេះ ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅប្រទេសវៀតណាមមិនបានទទួលឱកាសដាក់ពាក្យទៅធ្វើការនៅប្រទេសអាស៊ានឯទៀត។