ទោះជាប្រទេសចិនបានជាប់គាំងសេដ្ឋកិច្ច៣ឆ្នាំជាមួយនឹងវិធានការ «សូន្យកូវីដ» តែទំនាក់ទំនងរវាងអាស៊ាននិងចិន កាន់តែមានភាពរឹងមាំ ដែលតម្រូវឲ្យសហរដ្ឋអាមេរិកជាមហាអំណាចបន្តប្រឹងប្រែងរិតចំណងទាក់ទងថែមទៀតជាមួយតំបន់អាស៊ាន ជាពិសេសពេលចិនបើកប្រទេសឡើងវិញនេះ។
សាកលលោកនិងតំបន់អាស៊ីអាគ្នេយ៍កំពុងហ៊ុមព័ទ្ធដោយវិបត្តិធំៗនានា តួយ៉ាងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន អស្ថិរភាពក្រោយរដ្ឋប្រហារយោធានៅភូមា និងការប្រជែងឥទ្ធិពលក្នុងតំបន់រវាងសហរដ្ឋអាមេរិកនិងចិន។
តំបន់អាស៊ីអាគ្នេយ៍ពិតជាចៀសមិនរួចពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិងសន្ដិសុខធ្ងន់ធ្ងរនោះទេ បើសិនជាមានជម្លោះប្រដាប់អាវុធនៅច្រកសមុទ្រតៃវ៉ាន់មែននោះ។
កញ្ញា លី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានលើកឡើងថា ទោះបីភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោតនេះ ស្ថិតជាចំណោទក្តី យ៉ាងហោចណាស់ព្រឹត្តិការណ៍នេះផ្ដល់ការបន្តភាពរស់រានជាទៀងទាត់នៃប្រជាធិបតេយ្យតាមសន្លឹកឆ្នោត។
តើកម្ពុជានឹងមានវិធីសាស្ត្រ ឱកាស និងបញ្ហាប្រឈមបែបណា ក្នុងការដឹកនាំអាស៊ានអំឡុងពេលរដ្ឋសមាជិកមួយមានជម្លោះដូច្នោះ លោក ស៊ុន គីម គ្រូឧទ្ទេសនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានចូលមកបកស្រាយ។
លោក ប៉ូ សុវីនដា បេក្ខជនបណ្ឌិត ប្រចាំសាកលវិទ្យាល័យ Griffith ប្រទេសអូស្ត្រាលី បានចូលរួមជាវាគ្មិនបកស្រាយនូវប្រធានបទកិច្ចព្រមព្រៀងសន្ដិសុខត្រីភាគី AUKUS ក្នុងកម្មវិធី Hello VOA ប្រចាំខែនិយាយអំពីអាស៊ាន ដែលត្រូវចាក់ផ្សាយនារាត្រីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១។
លោក សេក សុផល អ្នកស្រាវជ្រាវ មជ្ឈមណ្ឌល Ritsumeikan ដើម្បីការសិក្សាកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិក បានជជែកបញ្ហានេះក្នុងកម្មវិធី Hello VOA ប្រចាំខែនិយាយអំពីអាស៊ាន ជាមួយលោក អូន ឆេងប៉រ ដែលបានចាក់ផ្សាយ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ កន្លងទៅ។
លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានយូរឆ្នាំឱ្យទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ ដែលបានតាមដានកិច្ចការអាស៊ានអស់២០ឆ្នាំមកហើយ បានអញ្ជើញមកចូលរួមជាវាគ្មិន ដើម្បីជជែកអំពីបញ្ហាខាងលើ ក្នុងកម្មវិធី Hello VOA កាលពីរាត្រីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០។
កិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំដែលទើបបានបញ្ចប់ទៅនៅទីក្រុងបាងកកនៅថ្ងៃចន្ទនេះ ត្រូវបានគេកត់សម្គាល់ជាពិសេសចំពោះអវត្តមានជាលើកដំបូងនៃថ្នាក់ដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានផង។
អស់រយៈពេល២០ឆ្នាំមកហើយ ដែលកម្ពុជាក្លាយជារដ្ឋសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហើយរយៈពេល២ទសវត្សរ៍កន្លងមក កម្ពុជាធ្លាប់បានធ្វើប្រធានប្ដូរវេនពីរដង កាលពីឆ្នាំ២០០២ និងឆ្នាំ២០១២។
លោក ម៉ែន គឹមសេង អ្នកយកព័ត៌មាន VOA ដែលតាមដានភូមិសាស្ត្រនយោបាយក្នុងតំបន់អាស៊ាន និងនៅទូទាំងពិភពលោកបានលើកឡើងថា ហេតុផលសេដ្ឋកិច្ចជាគោលបំណងសំខាន់របស់ប្រទេសចិន ក្នុងគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម ប៉ុន្តែឥទ្ធិពលនយោបាយក៏ជាគោលបំណងរបស់ប្រទេសចិន ដែលអ្នកវិភាគមើលឃើញផងដែរ។
លទ្ធផលនៃការបោះឆ្នោតនៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី៩ ខែឧសភាកន្លងទៅនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលច្រើន ដោយសម្ព័ន្ធភាពនៃគណបក្សប្រឆាំងបានយកឈ្នះគណបក្សកាន់អំណាចជាលើកដំបូងក្នុងរយៈពេលជាង៦០ឆ្នាំ។
ព័ត៌មានផ្សេងទៀត