ជនជាតិខ្មែរភាគច្រើននៅតាមក្រុងនានាក្នុងរដ្ឋ California ជាង១០ម៉ឺននាក់ស្វាគមន៍ឆ្នាំថ្មី ឆ្នាំម្សាញ់កាលពីចុងសប្តាហ៍។ ពិធីនេះក៏ធ្វើនៅក្រុង San Bernandino ផងដែរ។ ទីក្រុងនេះដាក់ពាក្យប្រកាសក្ស័យធនកាលពីឆ្នាំទៅ។ ពួកគេភាគច្រើនសង្ឃឹមថា ឆ្នាំថ្មីនឹងនាំមកនូវភាពសម្បូណ៌រុងរឿង។ នាងជាង សុភីណារ័ត្នសូមជូនព័ត៌មាននេះដូចតទៅ៖
ពិធីបុណ្យចូលឆ្នាំខ្មែរនៅវត្តពុទ្ធិការាម ក្រុង Silverspring រដ្ឋMaryland សហរដ្ឋអាមេរិក ត្រូវបានរៀបចំឡើងដោយមានការសម្តែងសិល្បៈ និងល្បែងប្រជាប្រីយ៍។ តែខុសពីឆ្នាំមុនៗ ដោយឆ្នាំនេះគណៈកម្មការវត្តយកយីកេរឿងម៉ាក់ថឺងមកសម្តែង។ លោកអុឹម សុធារិទ្ធនៃវីអូអេ ដែលបានទៅចូលរូមក្នុងពិធីបុណ្យចូលឆ្នាំនេះ សូមជូនសេចក្តីរាយការណ៍ដូចតទៅ៖
ខ្សែភាពយន្តរឿង Golden Slumbers ឬ ដំណេកមាស ដែលចងក្រងអំពីខ្សែភាពយន្តខ្មែរនៅទសវត្សរ៍១៩៦០ និង ១៩៧០ ត្រូវបានដាក់បញ្ចាំងជាលើកដំបូងនៅរដ្ឋធានីវ៉ាស៊ីនតោន។ លោកអុឹម សុធារិទ្ធនៃវីអូអេសូមជូនព័ត៌មាននេះពីរដ្ឋធានីវ៉ាស៊ីនតោនដូចតទៅ៖
ក្នុងរដូវរងារកន្លងមក តារាចម្រៀងព្រាប សុវត្ថិបានទៅសម្តែងការប្រគុំតន្រ្តីនៅសហរដ្ឋអាមេរិកដោយទទួលបានជោគជ័យយ៉ាងខ្លាំង។ លោកបានសម្តែងចុងក្រោយនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនមុននឹងធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជា។ តទៅនេះសូមលោកអ្នកទស្សនាសេចក្តីរាយការណ៍របស់លោកម៉ែន គឹមសេងនៃវីអូអេដូចតទៅ៖
សមាគមខ្មែររដ្ឋ Illinois កំពុងរៀបចំទិវាប្រចាំឆ្នាំរំឭកអំពីសោកនាដ្ឋកម្មសម័យខ្មែរក្រហម អំពីជនរងគ្រោះនិងអ្នករួចពីស្លាប់។លោកឈួន ផាវណ្ណ ជាប្រធានសមាគមខ្មែរអាមេរិកាំង បានប្រាប់លោកសុខ ខេមរា នៃវីអូអេ តាមរយៈSkype ថា ទិវានេះរំឭកជនជាតិខ្មែរនៅអាមេរិកអំពីអតីតការដើម្បីឲ្យគេឈានទៅរកអនាគតភ្លឺស្វាង។
ខ្សែភាពយន្តឯកសាររឿង«ក្បង់ទឹកទន្លេ»ដែលទទួលបានពានរង្វាន់ធំពីមហោស្រពភាពយន្តក្រុងសាន់ដានរបស់សហរដ្ឋអាមេរិកត្រូវបានដាក់បញ្ចាំងនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ លោកម៉ែន គឹមសេងនៃវីអូអេបានជួបសម្ភាសជាមួយនឹងនាងម៉ម កល្យាណនីផលិតករខ្សែភាពយន្ត៕
នៅទីក្រុង Long Beach រដ្ឋ California មានអង្គការមួយដែលមានឈ្មោះថា សហគមន៍ខ្មែរ បានជួយពលរដ្ឋខ្មែររាប់ពាន់នាក់ដែលរស់នៅក្នុងទីក្រុងនេះ។ នាយិការប្រតិបត្តិនៃអង្គការនេះគឺលោកស្រី Sara Pol-lim ទើបតែបានទទួលនូវពានរង្វាន់ពីស្រុក Los Angeles សម្រាប់ថ្នាក់ដឹកនាំល្អនៃអង្គការរបស់អ្នកស្រី។ នាង ជាង សុភីណារ័ត្នរាយការណ៍បន្ថែមពីរឿងនេះ៕
តុលាការសហព័ន្ធនៃសហរដ្ឋអាមេរិកប្រចាំក្រុងញ៉ូវយ៉កបានសម្រេចទទួលយកពាក្យស្នើសុំរបស់រដ្ឋាភិបាលអាមេរិកាំងដែលបានស្នើសុំកែប្រែខ្លះចំពោះពាក្យប្តឹងប្រឆាំងនឹងសារៈមន្ទីរSotheby។
ទីក្រុង Stockton រដ្ឋ California ជាកន្លែងស្ងប់ស្ងាត់ដែលពេលវេលាហាក់បីដូចជានៅស្ងៀមមួយកន្លែង។
ការពិភាក្សាលើការគ្រប់គ្រងកាំភ្លើងនៅតែបន្តនៅអាមេរិកបន្ទាប់ពីការបាញ់ប្រហារកាលពីខែធ្នូនៅសាលាបឋមសិក្សា Sandy Hook ក្នុងក្រុងNewtown រដ្ធ Connecticut។កាលពី២៤ឆ្នាំមុនហេតុការណ៍ស្រដៀងគ្នានេះដែរបានកើតឡើងមកលើសហគមន៍ខ្មែរអាមេរិកាំងនៅទីក្រុង Stockton រដ្ឋ California។ ការបាញ់ប្រហារនៅសាលាបឋមសិក្សា Cleveland នោះបានធ្វើឲ្យមានការផ្ញាក់ផ្អើលពេញប្រទេស ។ នាងជាង សុភីណារ័ត្ន អ្នកយកព័ត៌មាន VOA ខ្មែរសូមជូនព័ត៌មាននេះពីទីក្រុង Stockton។
មហោស្រពនេះនឹងនាំយកសិល្បករខ្មែរសរុបចំនួន១២៥នាក់ពីប្រទេសកម្ពុជាទៅសម្តែងនៅទីនោះ។
ថវិកាដែលប្រមូលបាននៅកន្លែងបុណ្យនេះមានចំនួន ៣.០០០ ដុល្លារសហរដ្ឋអាមេរិក ហើយថវិកានៃមូលនិធិសង្គ្រោះជាតិរហូតមកដល់ពេលនេះប្រមូលបានសរុបប្រហែល២សែនដុល្លារសហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត