វ៉ាស៊ីនតោន —
កម្មវិធីអាហារូបករណ៍វិជ្ជាជីវៈ (Professional Fellows) នៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់ឱកាសឲ្យអ្នកមានអាជីពចំនួន២២០នាក់មកពី៤៤ប្រទេសជួបជុំគ្នាដើម្បីធ្វើកម្មសិក្សា ទស្សនកិច្ចសិក្សា និងប្តូរបទពិសោធន៍គ្នា។ ក្នុងចំណោមអ្នកមានអាជីពទាំងនោះពីរនាក់មកពីកម្ពុជា។
នាង ឱក គន្ធី មន្ត្រីមន្ទីរសុខាភិបាលខេត្តកំពតនៃកម្ពុជា រំពឹងថានឹងបានយល់ដឹងអំពីការថែទាំសុខភាព ការថែទាំសុខភាពសង្គមនិងការធានារ៉ាប់រងសុខភាពសកល។
«ខ្ញុំមាន Plan ត្រឡប់ទៅវិញ។ ខ្ញុំនឹងអាចយកអ្វីដែលខ្ញុំបានរៀនទៅ Apply នៅកន្លែងធ្វើការរបស់ខ្ញុំព្រោះខ្ញុំរំពឹងថា ខ្ញុំរៀនហើយខ្ញុំនឹងអាចជួយសម្រួលប្រជាជននៅក្នុងខេត្តកំពតដែលទាក់ទងជាមួយនឹងសុខភាព។ បញ្ហារបស់គាត់គឺការធ្វើដំណើរទៅទទួលសេវាសុខាភិបាល។ ខ្ញុំនឹងរៀបចំសរសេរ Proposal ទៅកម្មវិធីដែលឧបត្ថម្ភនេះគឺគាត់មានFund សម្រាប់យើង។ ដូច្នេះយើងព្យាយាមសរសេរ Proposal ដើម្បីយក Fund ហ្នឹងដើម្បីជួយសម្រាប់កម្មវិធីនេះ»។
ចំណែកលោក នឹម ឈុន្នី នៃអង្គការ Possibilities World រំពឹងថានឹងបានយល់ដឹងអំពីវប្បធម៌លោកខាងលិចនិងការប្រើប្រាស់វប្បធម៌នេះក្នុងការអភិវឌ្ឍសហគមន៍។
«កម្មវិធីហ្នឹងធ្វើឲ្យខ្ញុំយល់ដឹងបានច្រើនអំពីទំនៀមទម្លាប់ វប្បធម៌របស់អាមេរិក ហើយពិសេសទៀតអំពីរបៀបធ្វើការរវាងរដ្ឋាភិបាលនិង NGOs។ តើគេធ្វើរបៀបម៉េចដើម្បីឲ្យសហគមន៍គេមានការរីកចម្រើន។ ហើយរឿងសំខាន់ដែលខ្ញុំបានរៀននោះគឺអំពីឆន្ទៈនិងការតាំងចិត្តរបស់ Business Owners មួយចំនួនដែលខ្ញុំបានជួបគឺគាត់ធ្វើដើម្បីឲ្យក្រុមគ្រួសាររបស់គាត់និងសហគមន៍របស់គាត់មានការរីកចម្រើន។ គាត់អត់បានគិតថាត្រូវចំណាយពេលប៉ុន្មានទេដើម្បីឲ្យពួកគាត់បានជោគជ័យនោះ តែរឿងសំខាន់នោះគឺគាត់ត្រូវធ្វើនិងយល់អំពីតម្លៃនៃអ្វីដែលគាត់កំពុងធ្វើតែម្តង»។
កម្មវិធីអាហារូបករណ៍វិជ្ជាជីវៈត្រូវបានរៀបចំឡើងដោយការិយាល័យកិច្ចការអប់រំនិងវប្បធម៌នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ ឆ្នាំនេះកម្មវិធីអារូបករណ៍វិជ្ជាជីវៈដែលមានរយៈពេលប្រាំមួយសប្តាហ៍នេះផ្តោតលើប្រធានបទបី គឺការពង្រឹងថាមពលសេដ្ឋកិច្ច ដំណើរការនីតិបញ្ញតិ្តនិងអភិបាលកិច្ច និងប្រព័ន្ធផ្សព្វផ្សាយ។ អ្នកចូលរូមមកពីកម្ពុជាស្ថិតក្នុងក្រុមការពង្រឹងថាមពលសេដ្ឋកិច្ច។
លោក ម៊ៃឃើល ស្ទែនតុន (Michael Stanton) នាយកផ្នែកអាហារូបករណ៍វិជ្ជាជីវៈនៃក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់វីអូអេថា បេក្ខជនកម្ពុជាត្រូវបានជ្រើសឲ្យស្ថិតនៅក្នុងក្រុមអនុតំបន់មេគង្គ។
«យើងរៀនពីគ្នាថា អាមេរិកនឹងមានការឲ្យតម្លៃកាន់តែជ្រាលជ្រៅថែមទៀតដល់ប្រទេសនិងវប្បធម៌ដែលអ្នកចូលរួមតំណាងឲ្យហើយដូចគ្នានេះដែរអ្នកចូលរូមដែលធ្វើដំណើរមកសហរដ្ឋអាមេរិកនឹងយល់ដឹងអំពីទំនៀមទម្លាប់និងវប្បធម៌និងបទពិសោធន៍ផ្សេងៗដែលអ្នកជួបប្រទះនៅក្នុងប្រទេសរបស់ខ្ញុំនេះ»។
កម្មវិធីអាហារូបករណ៍វិជ្ជាជីវៈនៃក្រសួងការបរទេសត្រូវបានរួមសហការចាត់ចែងដោយស្ថាប័នជាដៃគួចំនួន១៦ដែលក្នុងនោះមានសាកលវិទ្យាល័យម៉ុនថាណា (The University of Montana) ដែលជាអ្នកចាត់ចែងក្រុមមកពីប្រាំប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍។
លោកស្រី ឌីណា មែនសួរ (Deena Mansour) នាយកជំនួយនៃមជ្ឈមណ្ឌលMaureen and Mike Mansfield នៃសាកលវិទ្យាល័យម៉ុនថាណា បានប្រាប់វីអូអេថា កម្ពុជាមានមនុស្សជាច្រើនដែលមានសមត្ថភាព ខិតខំធ្វើការ ចង់ចេះចង់ដឹង និងចង់មានការអភិវឌ្ឍខ្លួនឯង។ ដូច្នេះសម្រាប់លោកស្រី កម្ពុជាគឺជាកន្លែងដែលល្អបំផុតសម្រាប់ជ្រើសរើសបេក្ខជន ប៉ុន្តែសម្រាប់បេក្ខជនគឺមានការប្រកួតប្រជែងច្រើន។ អ្នកចូលរួមមកពីកម្ពុជាទាំងពីរនាក់ខាងលើនេះ ត្រូវបានជ្រើសរើសចេញពីបេក្ខជនដែលដាក់ពាក្យជាង១០០នាក់ ។
«ពួកគេចេះអង់គ្លេសស្ទាត់ជំនាញដើម្បីទទួលជោគជ័យក្នុងកម្មវិធីជាភាសាអង់គេ្លសដែលមានរយៈពេលប្រាំមួយសប្តាហ៍។ ពួកគេតាំងចិត្តធ្វើកិច្ចការរបស់ពួកគេ។ គេព្យាយាមធ្វើការដើម្បីកម្ពុជានិងក្នុងវិស័យដែលគេចូលចិត្ត។ គេជាមនុស្សដែលបញ្ចេញមតិនិងមានបំណងចងសម្ព័ន្ធភាពនិងបង្កើតទំនាក់ទំនងនិងនាំអ្វីៗដែលគេបានរៀនទៅចែករំលែកសហការីរបស់គេនៅកម្ពុជា»។
អ្នកចូលរួមក្នុងកម្មវិធីអាហារូបករណ៍វិជ្ជាជីវៈនៃក្រសួងការបរទេសសហរដ្ឋអាមេរិក រីករាយនឹងអ្វីដែលគេបានរៀនពីកម្មវិធីនេះនិងនាំចំណេះនិងបទពិសោធន៍ទាំងនេះទៅអនុវត្តនៅប្រទេសរៀងៗខ្លួន៕