ក្រោយពីទៅដល់ប្រទេសកម្ពុជា Jordan Pisey Windle បានបង្រៀនបច្ចេកទេសលោតទឹកដល់កីឡាករកម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ហើយJordan Pisey Windle សង្ឃឹមថា ខ្លួនអាចផ្តល់ក្តីសង្ឃឹមដល់កុមារកំព្រាផ្សេងទៀតនៅកម្ពុជា។
កាលពីអាយុ១២ឆ្នាំ កីឡាកររូបនេះ បានប្រកួតឈ្នះពានរង្វាន់ថ្នាក់ជាតិសម្រាប់វិញ្ញាសារកីឡាលោតទឹកកម្ពស់១០ម៉ែត្រ។ ក្នុងឆ្នាំបន្តបន្ទាប់មកទៀត គាត់ក៏បានឈ្នះមេដាយមាសសម្រាប់ការប្រកួតថ្នាក់ជាតិនៅរដ្ឋ Arizona និងមេដាយប្រាក់ និងស្ពាន់សម្រាប់ការប្រកួតថ្នាក់ជាតិពីរផ្សេងទៀត។
Jordan Pisey Windleដែលបច្ចុប្បន្នជាជនជាតិខ្មែរសញ្ជាតិអាមេរិកាំង គឺជាកីឡាករលោតទឹកថ្នាក់ជាតិម្នាក់របស់ក្រុមជ្រមុជទឹកថ្នាក់ជាតិរបស់សហរដ្ឋអាមេរិក ដែលជាប់លំដាប់លេខ៥ទូទាំងប្រទេស។
តន្ត្រីករខ្មែរឆ្នើមបីនាក់ថ្មីៗនេះបានសម្តែងទេពកោសល្យភ្លេងបុរាណខ្មែរនៅតាមទីក្រុងមួយចំនួននៅស.រ.អា ដើម្បីបង្ហាញទស្សនិកជនអាមេរិក នូវស្នាដៃរបស់ខ្មែរ។
មេបញ្ជាការកងទ័ពជើងទឹកជនជាតិខ្មែរអាមេរិកាំងម្នាក់ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេលជាង៦ឆ្នាំ ចំពោះបទល្មើសផ្តល់ព័ត៌មានសម្ងាត់អំពីការពង្រាយនាវាជើងទឹករបស់អាមេរិកដល់ក្រុមហ៊ុនអាស៊ីជាប់កុងត្រាមួយ ជាថ្នូរនឹងប្រាក់ អំណោយ និងសេវាកម្មផ្លូវភេទ។
លោក មាជ សុវណ្ណារ៉ា និងលោកស្រី ជេមី មាជ ជាភរិយាព្រមទាំងកូនតូចៗចំនួនបីនាក់បានដាក់ពាក្យប្តឹងទៅតុលាការសហព័ន្ធប្រចាំភាគកណ្តាលនៃរដ្ឋកាលីហ្វញ៉ាប្រឆាំងនឹងលោកហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជាពីបទធ្វើទារុណកម្ម ភេរវកម្មអន្តរជាតិ ធ្វើឱ្យប៉ះពាល់ផ្លូវចិត្តដោយចេតនា ការវាយតប់ ការបំពារបំពានរាងកាយ ការឃុំឃាំងដោយខុសច្បាប់ និងការព្រាត់ប្រាស់ប្តីប្រពន្ធ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បាននិយាយថា ការដេញដោលតាមទូរទស្សន៍នឹងផ្តល់ឱ្យសាធារណៈជននូវឱកាសដើម្បីធ្វើការប្រៀបធៀបសមត្ថភាពរបស់បេក្ខជននីមួយៗដោយតម្លាភាព។
ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ នាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅតាមវត្តអារាមក្នុងរដ្ឋផ្សេងៗ ក្នុងស.រ.អា កាលពីសប្តាហ៍មុន។ ក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោនឯណោះ បងប្អូនខ្មែរនាំគ្នាទៅវត្តពុទ្ធិការាម នៅទីក្រុង Silver Spring រដ្ឋ Maryland។
លោក ហ៊ុន ម៉ាណែត បានប្រាប់អ្នកយកព័ត៌មានថា មានការផ្សព្វផ្សាយព័ត៌មានបំភ្លៃជាច្រើនថា ទស្សនកិច្ចរបស់លោកនៅសហរដ្ឋអាមេរិកនិងប្រទេសកាណាដាប្រឈមមុខជាមួយបញ្ហាជាច្រើន។
ចាប់ពីថ្ងៃអង្គារ ទី២៦ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសានេះ សកលវិទ្យាល័យ Kent State នៅរដ្ឋ Ohio សហរដ្ឋអាមេរិក រៀបចំវេទិកាសាធារណៈមួយ ស្តីអំពី«ប្រទេសកម្ពុជាក្រោយព្រឹត្តិការណ៍បង្ក្រាបបាតុករនៅ Kent State»។
ក្នុងរវាងទសវត្សរ៍១៩៧០ និង១៩៨០ ជនភៀសខ្លួនខ្មែរប្រមាណ១០ម៉ឺននាក់ត្រូវបានទទួលយកជាជនភៀសខ្លួន ឲ្យមកតាំងទីលំនៅថ្មីនៅសហរដ្ឋអាមេរិក។
នេះគឺជាខួបលើកទី១០ ប៉ុន្តែកម្មវិធីទាំងមូលមិនសូវជាដំណើរការល្អដូចលើកមុនៗទេដោយសារតែពលរដ្ឋមួយចំនួនមិនសប្បាយចិត្ត ព្រោះតែលោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានគម្រោងចង់ចូលរួម។
ព័ត៌មានផ្សេងទៀត