នេះគឺជាខួបលើកទី១០ប៉ុន្តែកម្មវិធីទាំងមូលមិនសូវជាដំណើរការល្អដូចលើកមុនៗទេដោយសារតែពលរដ្ឋមួយចំនួនមិនសប្បាយចិត្ត ព្រោះ តែលោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនិងជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមានគម្រោងចង់ចូលរួម។
ពលរដ្ឋខ្មែរអាមេរិកាំងថ្លែងថា គណបក្សណាមួយឈ្នះឆ្នោតក៏មិនមានចំណោទសម្រាប់ប្រទេសកម្ពុជា ដោយសារគណបក្សទាំងយកចិត្តទុកដាក់សម្រាប់បញ្ហាកម្ពុជាច្រើនជាងមុន។
ក្នុងអំឡុងទសវត្សរ៍១៩៧០ និង១៩៨០ ជនភៀសខ្លួនខ្មែរប្រមាណ១ម៉ឺននាក់ ត្រូវបានដាក់ឲ្យរស់នៅនៅតំបន់ក្រីក្រនៃសង្កាត់ Bronx ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ជនភៀសខ្លួនទាំងនោះបានជួបបញ្ហាជាច្រើន ហើយនៅតែប្រឈមបញ្ហាសង្គម សេដ្ឋកិច្ច និងសុខភាពនៅឡើយនាពេលបច្ចុប្បន្ននេះ។
ក្នុងអំឡុងទសវត្សរ៍១៩៧០ និង១៩៨០ ជនភៀសខ្លួនខ្មែរប្រមាណ១ម៉ឺននាក់ ត្រូវបានដាក់ឲ្យរស់នៅនៅតំបន់ក្រីក្រនៃសង្កាត់ Bronx ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ខ្សែភាពយន្តឯកសារ«ភាពវិលវល់នៃយុត្តិធម៌» បង្ហាញពីរឿងរ៉ាវរបស់ស្ត្រីជនរងគ្រោះនៃរបបខ្មែរក្រហម ដែលរស់នៅសហរដ្ឋអាមេរិក ក្នុងដំណើរស្វែងរកចម្លើយទៅលើអ្វីដែលបានកើតឡើងនៅកម្ពុជា ក្រោមការដឹកនាំរបស់ពួកខ្មែរក្រហម។
លោក ចាប ចិត្រា និស្សិតថ្នាក់បណ្ឌិតផ្នែកសារគមនាគមន៍មហាជន នៅសាកលវិទ្យាល័យ Ohio សហរដ្ឋអាមេរិក ថ្លែងថា ដំណោះស្រាយគឺត្រូវមានការចូលរួមពីសាធារណៈជន។
ក្រុមហ៊ុនបច្ចេកវិទ្យា Apple ដែលផលិតទូរស័ព្ទ iPhone កំពុងមានវិវាទផ្លូវច្បាប់ជាមួយការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ដោយក្រុមហ៊ុននេះមិនព្រមធ្វើតាមការទាមទាររបស់រដ្ឋាភិបាលអាមេរិក ឲ្យជួយដោះលេខកូដសម្ងាត់នៃទូរស័ព្ទ iPhone របស់ភេរវករដែលបានសម្លាប់មនុស្ស១៤នាក់នៅរដ្ឋ California កាលពីខែធ្នូឆ្នាំ២០១៥។ លោក ចាប ចិត្រា និស្សិតថ្នាក់បណ្ឌិតផ្នែកសារគមនាគមន៍មហាជនឬ Mass Communication នៅសាកលវិទ្យាល័យ Ohio សហរដ្ឋអាមេរិក ថ្លែងប្រាប់លោក សឹង សុផាត នៃ VOA ក្នុងបទសម្ភាសន៍មួយថា ដំណោះស្រាយគឺត្រូវមានការចូលរួមពីសាធារណៈជន ហើយអ្នកប្រើប្រាស់ទូរស័ព្ទទំនើបនៅកម្ពុជាគួរតាមដានរឿងក្តីនេះដើម្បីរៀនសូត្រអំពីសារៈសំខាន់នៃការការពារទិន្នន័យផ្ទាល់ខ្លួននិងឯកជនភាព។ សូមប្រិយមិត្តទស្សនាបទសម្ភាសន៍នេះទាំងស្រុងដូចតទៅ៖
លោក សៅ ផល និស្ស័យ អ្នកយកព័ត៌មានរបស់សារព័ត៌មានថ្មីៗ ជាអ្នកយកព័ត៌មានពីកម្ពុជាតែម្នាក់គត់ដែលបានចូលរួមនៅក្នុងកម្មវិធីយកព័ត៌មានអាមេរិក-អាស៊ាននេះ។
ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅរមណនីយដ្ឋាន Sunnylands កាលពីសប្តាហ៍មុន ក្រសួងការបរទេសអាមេរិកបានរៀបចំកម្មវិធីសម្រាប់ឲ្យអ្នកយកព័ត៌មានវ័យក្មេងពីបណ្តាប្រទេសអាស៊ានធ្វើទស្សនកិច្ចនិងយកព័ត៌មាន ពីថ្ងៃទី៩ដល់១៩ខែកុម្ភៈ។ កម្មវិធីនេះបាននាំពួកគេទៅកិច្ចប្រជុំនៅ Sunnylands និងនៅក្រុង San Francisco រដ្ឋ California ក៏ដូចជាធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹកនៅកោះហាវៃផងដែរ។ លោក សៅ ផល និស្ស័យ អ្នកយកព័ត៌មានរបស់សារព័ត៌មានថ្មីៗ ជាអ្នកយកព័ត៌មានពីកម្ពុជាតែម្នាក់គត់ដែលបានចូលរួមនៅក្នុងកម្មវិធីយកព័ត៌មានអាមេរិក-អាស៊ាននេះ។ លោក សឹង សុផាត នៃ VOA បានសម្ភាសន៍លោក សៅ ផល និស្ស័យ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅចុងបញ្ចប់នៃកម្មវិធីនេះ អំពីបទពិសោធន៍សំខាន់ៗក្នុងអំឡុងពេលចូលរួមកម្មវិធីយកព័ត៌មាននៅក្រៅប្រទេសនេះ។
លោកស្រី ទេព សុទ្ធី គឺជាអ្នកតំណាងរាស្រ្តប្រចាំខេត្តតាកែវរបស់គណបក្សសង្គ្រោះជាតិ។
លោក Mike O'Sullivan រាយការណ៍ថា កិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននេះ បានបណ្តាលឲ្យមានបាតុកម្មដែលមានមនុស្សចូលរួមរាប់រយនាក់ ដែលពួកគេចង់ឲ្យមានការបញ្ចប់អំពើរំលោភសិទ្ធិមនុស្សនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ នាង ទែន សុខស្រីនិត ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕
ខណៈដែលកិច្ចប្រជុំកំពូលអាស៊ាននិងអាមេរិកកំពុងប្រព្រឹត្តទៅ ក្រុមបាតុកររាប់រយនាក់បាននាំគ្នាតវ៉ាប្រឆាំងនឹងមេដឹកនាំអាស៊ានមួយចំនួនដោយរួមទាំងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ។
ព័ត៌មានផ្សេងទៀត