ពលរដ្ឋខ្មែរមួយចំនួនធំប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន
ពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ នាំគ្នាប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅតាមវត្តអារាមក្នុងរដ្ឋផ្សេងៗ ក្នុងស.រ.អា កាលពីសប្តាហ៍មុន។ ក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោនឯណោះ បងប្អូនខ្មែរនាំគ្នាទៅវត្តពុទ្ធិការាម នៅទីក្រុង Silver Spring រដ្ឋ Maryland។ នាង ស្រេង លក្ខិណា បានចុះទៅរាយការណ៍ផ្ទាល់ពីវត្តពុទ្ធិការាម៕