ប្រទេសកម្ពុជាបានគ្រោងទទួលយកពលរដ្ឋកម្ពុជាដែលបានប្រព្រឹត្តខុសច្បាប់សហរដ្ឋអាមេរិកចំនួន៧០នាក់កាលពីខែធ្នូ។
លោក រិន សារ៉ែម ថា កម្មវិធី YSEALI នេះបានផ្តល់ឱកាសដល់លោកមិនត្រឹមតែ អាចពង្រឹងសមត្ថភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចឲ្យលោកចែករំលែកចំណេះនៃទំនាក់ទំនងពហុវប្បធម៌ ការរៃអង្គាសថវិកាសម្រាប់បុព្វហេតុសង្គម និងភាពជាអ្នកដឹកនាំ។
លោកស្រី មូរ សុខហួរ អនុប្រធាន គណបក្សសង្គ្រោះជាតិបានបញ្ជាក់នៅក្នុងលិខិតទៅសមាជិកព្រឹទ្ធសភាទាំងនោះថា សេចក្តីព្រាងច្បាប់នេះផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋកម្ពុជានិងអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យ។
សេចក្តីព្រាងច្បាប់នេះ នឹងដាក់ទណ្ឌកម្មជាច្រើនលើប្រទេសកម្ពុជា ក្នុងនោះមានដាក់លក្ខខណ្ឌជំនួយ ហាមមិនឱ្យជនដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យចូលក្នុងសហរដ្ឋអាមេរិក បង្កកទ្រព្យសម្បត្តិជនដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ ប្រឆាំងរាល់ប្រាក់កម្ចី និងជំនួយពីស្ថាប័នអន្តរជាតិទៅកម្ពុជា ក៏ដូចជាហាមឃាត់ការលុបចោលបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកជាង៥០០លានដុល្លារផងដែរ។
កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទិដ្ឋាការលើមន្ត្រីក្រសួងការបរទេសជាន់ខ្ពស់កម្ពុជាមួយចំនួន បន្ទាប់ពីកម្ពុជាបានបដិសេធម្តងហើយម្តងទៀត ថាផ្អាកការទទួលយកពលរដ្ឋកម្ពុជាដែលត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិក។
លោក តាយ លីណា ថា លោកចង់ប្រាថ្នានាំវិធីសាស្ត្រការបង្រៀនបែប«សិស្សមជ្ឈមណ្ឌល»និងបច្ចេកវិទ្យាទំនើបដែលលោកបានឃើញគេប្រើនៅសាលាច្បាប់នៅសហរដ្ឋអាមេរិក ទៅអនុវត្តនៅប្រទេសកម្ពុជា។
នៅថ្ងៃអាទិត្យទី២៨ ខែមករានេះ ចលនាសង្គ្រោះជាតិនឹងប្រកាសចាប់ផ្តើមសកម្មភាពរបស់ខ្លួននៅទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ា ជាទីដែលមានពលរដ្ឋខ្មែរ-អាមេរិកាំងរស់នៅច្រើនជាងគេបំផុតនៅសហរដ្ឋអាមេរិក។
វេទិកាមួយរបស់អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី២១ខែមករាឆ្នាំ២០១៨នេះ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ដែលជារដ្ឋមានពលរដ្ឋខ្មែរអាមេរិកាំងរស់នៅច្រើនជាងគេ នៅសហរដ្ឋអាមេរិក។
នេះជាបេសកកម្មប្រចាំឆ្នាំលើកទី៨របស់សមាគមសុខាភិបាលខ្មែរនៅអាមេរិកដែលធ្វើការងារមនុស្សធម៌ដល់មាតុភូមិកំណើតរបស់ពួកគេ។
លោក ជុន គឹមអេង ពន្យល់អំពីសារៈសំខាន់នៃការអប់រំសម្រាប់សហគមន៍ ការអប់រំក្រៅថ្នាក់ និងការដកពិសោធន៍ការងាររបស់លោករយៈពេល៤ខែនៅសហរដ្ឋអាមេរិកក្នុងកម្មវិធី Community Solutions Program នេះកាលពីចុងឆ្នាំ២០១៧កន្លងទៅនេះ នៅអង្គការពីរក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន។
ខ្មែរអាមេរិកាំងបារម្ភអំពីឥទ្ធិពលសភាអាមេរិកចំពោះការបញ្ឈប់ផ្តល់ការអនុ គ្រោះពន្ធដល់ទំនិញកម្ពុជា។ ការព្រួយបារម្ភដូច្នេះកើតឡើងចំពេលដែលរដ្ឋាភិបាលកម្ពុជារងការចោទប្រកាន់ថា បានរំលោភសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ហើយមិនព្រមស្តារស្ថានការណ៍ឡើងវិញ។
ព័ត៌មានផ្សេងទៀត