លោក នួន វាសាន បារម្ភចំពោះកំណើននៃការធ្វើទុក្ខទោសលើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី ដោយសារតែមានសេចក្តីរាយការណ៍តាមបណ្តាញសារព័ត៌មានជាច្រើន អំពីការវាយប្រហារដោយសំអប់និងប្រកាន់ជាតិសាសន៍លើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី។
វត្តមុនីសុតារាម បានបិទទ្វារនិងផ្អាកការជួបជុំពុទ្ធបរិស័ទមួយរយ:ពេល ដើម្បីទប់ស្គាត់ការឆ្លងរាលដាលនៃវីរុសកូរ៉ូណា ដែលបង្កជាជំងឺកូវីដ១៩ (COVID 19) ដែលបានឆ្លងនិងសម្លាប់មនុស្សជាច្រើននាក់នៅជុំវិញពិភពលោក។
ស្ថានទូតកម្ពុជាក៏បានស្នើឱ្យនិស្សិតដែលបញ្ចប់ការសិក្សាត្រូវពន្យាការធ្វើដំណើមាតុភូមិនិវត្តន៍មួយរយៈសិន និងបានស្នើឱ្យសិស្សនិងនិស្សិតទាំងអស់ប្រុងប្រយ័ត្នការពារខ្លួនចំពោះគ្រោះថ្នាក់នៃការរីករាលដាលនៃវីរុសកូរ៉ូណាដោយជៀសវាងការជួបជុំគ្នា និងការចេញទៅក្រៅជាដើម។
ស្ថានទូតកម្ពុជាអំពាវនាវដល់និស្សិតខ្មែរដែលកំពុងតែសិក្សានៅសហរដ្ឋអាមេរិក ឱ្យមកទាក់ទងដើម្បីជួយសម្រួល បើសិនជាពួកគេជួបការលំបាកក្នុងការរៀបចំដំណើរវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ក្នុងគ្រាដែលមានការឆ្លងរាលដាលយ៉ាងលឿននៃជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិក។
លោកធី ជា កំពុងតែជួបនឹងបញ្ហាប្រឈមជាថ្មី នោះគឺការស្តារជីវភាពគ្រួសារមួយពីបាតដៃទទេដោយសារការបាត់បង់ការងារ ផ្ទះសម្បែងនិងគ្រួសាររីកកាន់តែធំជាងមុនដែលបុរសវ័យ៥០ឆ្នាំរូបនេះត្រូវទទួលរ៉ាប់រង។
លទ្ធផលឆ្នោតបឋមដើម្បីតែងតាំងបេក្ខជនចៅសង្កាត់លេខ៦ ក្នុងទីក្រុងឡុងប៊ិច គឺគ្មានបេក្ខជនណាម្នាក់ទទួលបានសន្លឹកឆ្នោតលើសពី ៥០ភាគរយ ដែលចាំបាច់តម្រូវឱ្យបេក្ខជនដែលជាប់លំដាប់ទី១និងទី២ ត្រូវប្រកួតផ្តាច់ព្រាត់នៅថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំនេះ។
បេក្ខជនឈរឈ្មោះសម្រាប់តំណែងក្រុមប្រឹក្សាក្រុងឡុងប៊ិចប្រចាំសង្កាត់លេខ ៦ គឺអ្នកស្រី ស៊ូលី សារ៉ូ បានថ្លែងអំណរគុណអ្នកគាំទ្រដែលបានបោះឆ្នោតកាលពីថ្ងៃអង្គារ ហើយបាននាំឱ្យអ្នកស្រីក្លាយជាបេក្ខជននាំមុខគេបង្អស់។
លទ្ធផលបឋមពីការបោះឆ្នោត កាលពីថ្ងៃអង្គារ បង្ហាញថា អ្នកស្រី ស៊ូលី សារ៉ូ ទទួលបានសន្លឹកឆ្នោត១.៤៣៤ សំឡេងដែលត្រូវជា ៤៤ភាគរយនៃចំនួនអ្នកចេញមកបោះឆ្នោតសរុប
សកម្មជនសហគមន៍ខ្មែរ-អាមេរិកាំងដែលគាំទ្រអតីតគណបក្សប្រឆាំងនៅកម្ពុជានៅតែរក្សាក្តីសង្ឃឹមនិងកំពុងបង្កើនសកម្មភាពបញ្ចុះបញ្ចូលរបស់ពួកគេដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ញូវយ៉កជាទីក្រុងមួយដែលមានភោជនីយដ្ឋាន និងហាងលក់ម្ហូបរបស់ជាតិសាសន៍ជាច្រើន។ ក្នុងចំណោមហាងទាំងនោះ មានហាងមួយដែលមានឈ្មោះ «មានសំនៀងខ្មែរ»ដែរ។
រឿងល្ខោន Cambodian Rock Band ឬ ក្រុមភ្លេងសម័យខ្មែរ ដែលនិពន្ធដោយនាង Lauren Yee កំពុងសម្តែងនៅរោងល្ខោន Signature Theater ក្នុងទីក្រុង New York។ រឿងល្ខោនដែលពោរពេញទៅដោយចម្រៀងខ្មែរពិរោះៗថ្មីចាស់ជាច្រើននោះ លាតត្រដាងនូវការតស៊ូរបស់ពលរដ្ឋកម្ពុជា ក្រោយរបបខ្មែរក្រហម
ព័ត៌មានផ្សេងទៀត