ការតវ៉ាប្រឆាំងមួយថ្ងៃទៀតនៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ បានបញ្ចប់ដោយមានអ្នកតវ៉ាមួយចំនួនបានស្លាប់ ហើយនឹងការដាក់ទីក្រុងតូក្យូនិងតំបន់ជិតខាងក្នុងគ្រាអាសន្នដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ អាចនឹងត្រូវបន្តថែមទៀត។
បាតុកររាប់រយនាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការមួយនៅទីក្រុងហុងកុង ក្នុងពេលសវនាការរឿងក្តីរបស់សកម្មជនគាំទ្រប្រជាធិបតេយ្យចំនួន៤៧នាក់ ហើយនឹងកងកម្លាំងសន្តិសុខនៅក្រុង Lashio បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ានៅប្រទេសមីយ៉ាន់ម៉ា។
កងទ័ពឥណ្ឌានិងចិន បានដកខ្លួនចេញពីតំបន់បឹងមួយនៅតាមព្រំដែនដែលមានជម្លោះរវាងប្រទេសទាំងពីរ ហើយនឹងឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិអ្នកស្រី Michelle Bachelet បាននិយាយថា ប្រទេសចិន កំពុងរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋនិងសេរីភាពផ្នែកនយោបាយ។
នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជនជាតិតួកគី ត្រូវបានផ្តន្ទាទោសដោយសារការលួចដឹកលោក Carlos Ghosn ដែលជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តមួយ ចេញពីប្រទេសជប៉ុនកាលពីឆ្នាំ២០១៩។
ក្រុមអ្នកតវ៉ានៅប្រទេសមីយ៉ាន់ម៉ា បានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងរ៉ង់ហ្គូន បើទោះជាមានការគំរាមកំហែងពីសំណាក់យោធាថា នឹងប្រើប្រាស់កម្លាំងដ៏ខ្លាំងក្លាដើម្បីបង្ក្រាបក៏ដោយ ហើយនឹងពលរដ្ឋដែលមានអាយុពី១៨ ដល់៥៩ ឆ្នាំនៅចិន តម្រង់ជួរដើម្បីទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
ក្រុមអ្នកតវ៉ានៅទីក្រុងរ៉ង់ហ្គូន បានចូលរួមគោរពវិញ្ញាណក្ខន្ធបាតុករស្រីវ័យក្មេងម្នាក់ ដែលបានស្លាប់កាលពីថ្ងៃសុក្រ ហើយនឹងតុលាការកំពូលរបស់ប្រទេសម៉ាឡេស៊ី បានរកឃើញថា សារព័ត៌មាន Malaysiakini បានមើលងាយដល់តុលាការ។
ក្រុមគ្រូបង្រៀន គិលានុបដ្ឋាយិកា បុគ្គលិកធនាគារ និងមន្ត្រីរាជការ បានដើរហែក្បួននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីគាំទ្រដល់ចលនាប្រឆាំងនឹងរដ្ឋប្រហារយោធា ហើយនឹងទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញការព្រមានពីព្យុះទឹកកក។
ក្រុមអ្នកតវ៉ានៅប្រទេសមីយ៉ាន់ម៉ា ប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតចិន។ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង ផ្សព្វផ្សាយអំពីការប្រជុំសំខាន់របស់គណបក្សពលករដែលកំពុងកាន់អំណាច ហើយនឹងអ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថា ប្រទេសចិន បានដាក់បម្រាមលើបណ្តាញទូរទស្សន៍ BBC។
មន្ត្រីប៉ូលិសនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចូលរួមបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា ហើយនឹងគណបក្សកុម្មុយនិស្តចិននៅតំបន់ស៊ីនជាំង បានបដិសេធការរំលោភបំពានផ្លូវភេទទៅលើស្ត្រីជនជាតិភាគតិច Uighur នៅក្នុងជំរំឃុំឃាំង។
ប៉ូលិសមីយ៉ាន់ម៉ា បានបាញ់ទឹកលើក្រុមបាតុករ ហើយនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុន Sinopharm របស់ចិន បានទៅដល់ប្រទេសកម្ពុជា
អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ខ្លួនកំពុងទទួលបានទិន្នន័យ ដែល«គ្មាននរណាម្នាក់បានឃើញពីមុនមក» នៅទីក្រុងវូហាន ហើយនឹងមន្រ្តីរៀបចំការប្រកួតកីឡាអូឡាំពិកនៅជប៉ុន បានប្រកាសថា ការច្រៀង និងស្រែក ត្រូវបានហាមប្រាម និងតម្រូវឲ្យមានការពាក់ម៉ាសនៅក្នុងអំឡុងពេលការប្រកួតនានា។
រថយន្តយោធា ត្រូវប្រើប្រាស់ដើម្បីបិទផ្លូវនានា នៅក្នុងទីក្រុងណៃពិដោ បន្ទាប់ពីយោធាដណ្តើមអំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយនឹងប្រធានាធិបតីវៀតណាម ត្រូវបានបោះឆ្នោតជ្រើសរើសឲ្យកាន់តំណែងសម្រាប់អាណត្តិទី៣ ដែលនេះ ជាព្រឹត្តិការណ៍ដ៏កម្រ។
ព័ត៌មានផ្សេងទៀត
No media source currently available