វីអូអេ៦០អាស៊ី៖ ព្រឹត្តិការណ៍នៅតំបន់អាស៊ីសម្រាប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១
បាតុកររាប់រយនាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការមួយនៅទីក្រុងហុងកុង ក្នុងពេលសវនាការរឿងក្តីរបស់សកម្មជនគាំទ្រប្រជាធិបតេយ្យចំនួន៤៧នាក់។ កងកម្លាំងសន្តិសុខនៅក្រុង Lashio បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ានៅប្រទេសមីយ៉ាន់ម៉ា ហើយនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូង ដែលផលិតដោយវិទ្យាស្ថាន Wuhan របស់ក្រុមហ៊ុន Sinopharm ត្រូវបានដាក់ឲ្យប្រើប្រាស់បីថ្ងៃក្រោយការអនុម័តរបស់រដ្ឋបាលគ្រប់គ្រងចំណីអាហារនិងឱសថរបស់ចិន។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១៕