ប៉ូលិសមីយ៉ាន់ម៉ា បានបាញ់ទឹកលើក្រុមបាតុករ ហើយនឹងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុន Sinopharm របស់ចិន បានទៅដល់ប្រទេសកម្ពុជា
អង្គការសុខភាពពិភពលោកបានឲ្យដឹងថា ខ្លួនកំពុងទទួលបានទិន្នន័យ ដែល«គ្មាននរណាម្នាក់បានឃើញពីមុនមក» នៅទីក្រុងវូហាន ហើយនឹងមន្រ្តីរៀបចំការប្រកួតកីឡាអូឡាំពិកនៅជប៉ុន បានប្រកាសថា ការច្រៀង និងស្រែក ត្រូវបានហាមប្រាម និងតម្រូវឲ្យមានការពាក់ម៉ាសនៅក្នុងអំឡុងពេលការប្រកួតនានា។
រថយន្តយោធា ត្រូវប្រើប្រាស់ដើម្បីបិទផ្លូវនានា នៅក្នុងទីក្រុងណៃពិដោ បន្ទាប់ពីយោធាដណ្តើមអំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយនឹងប្រធានាធិបតីវៀតណាម ត្រូវបានបោះឆ្នោតជ្រើសរើសឲ្យកាន់តំណែងសម្រាប់អាណត្តិទី៣ ដែលនេះ ជាព្រឹត្តិការណ៍ដ៏កម្រ។
ក្រុមការងាររបស់អង្គការសុខភាពពិភពលោក (WHO) បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមបេសកកម្មស្វែងរកការពិតរបស់ពួកគេនៅក្នុងប្រទេសចិន។ អ្នករៀបចំការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ គ្រោងនឹងរៀបចំការប្រកួតនេះ ទោះបីជាមានការខឹងសម្បារពីសាធារណៈជនក៏ដោយ។
ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសចិន បានរកឃើញសាកសពអ្នកជីករ៉ែ៩ នាក់ដែលបានបាត់ខ្លួន បន្ទាប់ពីអណ្តូងរ៉ែមួយបានបាក់រលំ ហើយនឹងរថភ្លើងដឹកទំនិញពីចិនទៅអឺរ៉ុបដំបូងគេ បានចាកចេញពីស្ថានីយ៍នៅប្រទេសចិន ដើម្បីដឹកជញ្ជូនទំនិញទៅប្រទេសប៉ូឡូញ។
ទីក្រុងប៉េកាំង កំពុងបញ្ជាឲ្យធ្វើតេស្តរកជំងឺកូវីដ១៩ ជាថ្មីទៀត ក្រោយពីមានករណីឆ្លងថ្មី។ ប្រទេសមីយ៉ាន់ម៉ា បានទទួលវ៉ាក់សាំងបង្ការជំងឺកូវី១៩ ជាលើកដំបូងពីប្រទេសឥណ្ឌា។
ការរញ្ជួយដីដ៏ធំមួយ បានកើតឡើងនៅប្រទេសឥណ្ឌូនេស៊ី។ ប្រទេសចិន ចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ហើយនឹងប្រទេសកូរ៉េខាងជើង បានបង្ហាញនូវអ្វីដែលមើលទៅដូចជាមីស៊ីលផ្លោងថ្មី។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១៕
នាវាដែលមានដោតទង់ជាតិកូរ៉េខាងត្បូងមួយគ្រឿង ត្រូវបានអ៊ីរ៉ង់ចាប់យក។ អ្នកនាំពាក្យក្រសួងការបរទេសចិន ប្រកាសថា ប្រទេសចិនបើកចំហក្នុងការចែកចាយវ៉ាក់សាំងរបស់ខ្លួនជាលក្ខណៈអន្តរជាតិ។
ក្រសួងការបរទេសចិនថា សហភាពអឺរ៉ុបគួរតែបញ្ឈប់នូវអ្វីដែលទីក្រុងប៉េកាំងហៅថា «ការអធិប្បាយដែលគ្មានការទទួលខុសត្រូវ» ហើយនឹងប៉ូលិសឥណ្ឌូណេស៊ី បានចាប់ខ្លួនជនសង្ស័យម្នាក់នៅក្នុងការបំផ្ទុះគ្រាប់បែកនៅកោះបាលី កាលពីឆ្នាំ២០០២
រដ្ឋមន្រ្តីក្រសួងការបរទេសចិន ជួបជាមួយក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-ចិន ហើយនឹងមន្ត្រីកូរ៉េខាងត្បូងលោក Na Seong-Woong ប្រកាសពីការកើនឡើងនៃករណីឆ្លងជំងឺ១៩។
ប្រទេសចិន ចាប់ផ្តើមបេសកកម្មរបស់ខ្លួនក្នុងការប្រមូលសំណាកពីភពព្រះច័ន្ទ ហើយនឹងអ្នកតាក់តែងច្បាប់ម្នាក់ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង ត្រូវជាប់ពន្ធនាគារអស់រយៈពេល១៣ខែកន្លះ ពីបទចូលរួមក្នុងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។
អគ្គិភ័យដ៏សាហាវ បានឆាបឆេះនៅអគារមួយកន្លែងនៅក្នុងទីក្រុងហុងកុង ហើយការស្វែងរកមនុស្សបាត់ខ្លួននៅក្នុងប្រទេសហ្វីលីពីននៅតែបន្តធ្វើ ខណៈដែលប្រទេសនេះ ធ្វើការសម្អាតក្រោយពីរងគ្រោះពីព្យុះទីហ្វុងVamco ។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០៕
ព័ត៌មានផ្សេងទៀត
No media source currently available