សមាជិករដ្ឋសភាខាងគណបក្សប្រឆាំងនៅទីក្រុងហុងកុងពីររូប ត្រូវបានចាប់ខ្លួនទាក់ទងនឹងការតវ៉ាកាលពីឆ្នាំមុន។ អ្នកការទូតចិនជាន់ខ្ពស់ម្នាក់និយាយថា អូស្រ្តាលីបានក្បត់ប្រទេសចិន ដោយទៅគាំទ្រសហរដ្ឋអាមេរិកចំពោះរឿងជំងឺកូវីដ១៩។
ប្រទេសកូរ៉េខាងត្បូង កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា ដែលមានសភាពខ្លាំងបំផុតក្នុងរយៈពេលប៉ុន្មានខែនេះ។ ប្រទេសជប៉ុនមានសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្រ្តទំនើបនៃប្រទេសនេះ។
មហាសេដ្ឋីផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងហុងកុងលោក Jimmy Lai ត្រូវបានចាប់ខ្លួនក្រោមច្បាប់សន្តិសុខជាតិថ្មីរបស់ហុងកុង។ ភ្នំភ្លើងមួយនៅឥណ្ឌូណេស៊ីបានផ្ទុះ។ ចិនដាក់ទណ្ឌកម្មលើមន្ត្រីកំពូលៗមួយចំនួនរបស់សហរដ្ឋអាមេរិក។
ផ្ទះរាប់ពាន់ខ្នងនៅប្រទេសថៃ បានរងការខូចខាតដោយសារទឹកជំនន់។ ការរឹតបន្តឹងថ្មីដោយសារការរាតត្បាតដោយវីរុសកូរ៉ូណា កំពុងត្រូវបានអនុវត្តនៅហ្វីលីពីន ហើយនិងលោកប្រធានាធិបតី Donald Trump យល់ព្រមផ្តល់ពេលវេលាឲ្យក្រុមហ៊ុនដែលផលិតកម្មវិធី TikTok ដើម្បីធ្វើការចរចាអំពីការលក់កម្មវិធីនេះ។
ការតវ៉ានៅហ្វីលីពីន បានធ្វើឡើងនៅមុនពេលការថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់ប្រធានាធិបតី។ ចិនបិទស្ថានកុងស៊ុលអាមេរិក ចំពេលមានភាពតានតឹងកើនឡើង ហើយនិងប្រទេសវៀតណាម ជម្លៀសមនុស្សរាប់ពាន់នាក់ចេញ បន្ទាប់ពីមានការផ្ទុះឡើងជាថ្មីទៀតនៃការរាតត្បាតដោយវីរុសកូរ៉ូណា។
ចិន បញ្ជាឲ្យបិទស្ថានកុងស៊ុលអាមេរិក។ វៀតណាមផ្អាកពាណិជ្ជកម្មសត្វព្រៃរបស់ខ្លួន ក្រោយមានរឿងអាស្រូវអំពីប្រភពដើមនៃការឆ្លងរាតត្បាតវីរុសកូរ៉ូណា។
ស្ថានកុងស៊ុលរបស់ចិនប្រចាំនៅទីក្រុង Houston រដ្ឋតិចសាសសហរដ្ឋអាមេរិក ត្រូវបានបញ្ជាឲ្យបិទ។
សកម្មជនប្រជាធិបតេយ្យនៅហុងកុង គឺលោក Joshua Wong ថ្លែងថា លោកនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតសភាទីក្រុងហុងកុង។
ទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងតិច ៣០ នាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ភាពមិនចុះសម្រុងដែលបណ្តាលឲ្យមានការវាយតប់គ្នា នៅតែបន្តកើតមាននៅសភាតៃវ៉ាន់។
ជប៉ុន នៅតែបន្តប្រយុទ្ធប្រឆាំងនឹងការរាតត្បាតដោយវីរុសកូរ៉ូណា ហើយនិងប្រទេសចិន កំពុងបង្កើនកិច្ចប្រឹងប្រែងដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ដ៏មហន្តរាយ។
ពិធីបុណ្យសពអភិបាលក្រុងសេអ៊ូលលោក Park Won-soon បានប្រព្រឹត្តធ្វើឡើងនៅថ្ងៃចន្ទ ចំពេលមានព័ត៌មានលម្អិតថ្មីៗអំពីការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ។ ករណីឆ្លងវីរុសកូរ៉ូណានៅកោះអូគីណាវ៉ា បណ្តាលឲ្យមានការបិទមូលដ្ឋានទាហានជើងទឹកអាមេរិកនៅលើកោះនោះ។
ក្រុមមន្រ្តី បានចេញផ្សាយលិខិតចុងក្រោយរបស់អភិបាលក្រុងសេអ៊ូល មុនពេលលោកទទួលមរណភាព។ សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសចិនដោយសារការរំលោភសិទ្ធិមនុស្ស ហើយនិងសមាជិកសភាហ្វីលីពីនរារាំងមិនឲ្យមានការចាក់ផ្សាយការរិះគន់ទៅលើប្រធានាធិបតីនាពេលអនាគត។
ព័ត៌មានផ្សេងទៀត
No media source currently available