កញ្ញា ភឹង សោភា សកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា យុវជនគួរព្យាយាមសិក្សា និងស្វែងយល់អំពីច្បាប់ពាក់ព័ន្ធនឹងរដ្ឋធម្មនុញ្ញ និងសិទ្ធិនានា ដើម្បីជៀសវាង និងទប់ស្កាត់ការរឹតត្បិតសិទ្ធិ នៅមុន អំឡុង និងក្រោយការបោះឆ្នោត។
សត្វឃ្មុំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងរុក្ខជាតិមានផ្កា ខណៈពួកវាដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ី
សេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ ២០២៣ នេះ ត្រូវបានអ្នកជំនាញចាត់ទុកថាមានស្ថានភាពអាក្រក់ខ្លាំង បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបិទវិទ្យុសំឡេងប្រជាធិបតេយ្យ ដែលជាវិទ្យុឯករាជ្យក្នុងស្រុកចុងក្រោយគេ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅកម្ពុជាគេឃើញមានការអនុវត្តនិងយកចិត្តទុកដាក់ច្រើនលើការរចនាបែបច្នៃប្រតិដ្ឋ រួមមានការច្នៃប្រតិដ្ឋដោយប្រើកុំព្យូរទ័រ និងដោយដៃដើម្បីបង្កើតជាវត្ថុ ឬផលិតផលនានាជាដើម។
ថ្មីៗនេះ គេឃើញយុវជនមួយក្រុមបានបង្កើតគម្រោងមួយឈ្មោះថា Feel the Deal ដែលជាគម្រោងផ្តោតលើការដោះស្រាយបញ្ហាសំណល់អាហារ។ កញ្ញា ទឹង ផានាថ សហស្ថាបនិកគម្រោង Feel the Deal ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងអាហារសល់ អាចជួយទប់ស្កាត់បញ្ហាបរិស្ថាន។
បច្ចុប្បន្ននៅកម្ពុជា គេឃើញមានយុវជនមួយក្រុមបានរួមគ្នាបង្កើតក្លឹបសរសេរកូដមួយឈ្មោះថា Code for Girls ដើម្បីបង្រៀនដល់យុវតីឱ្យចេះសរសេរកូដ និងបង្កើតកម្មវិធីនានាក្នុងវិស័យព័ត៌មានវិទ្យាដោយឥតគិតថ្លៃ។
លោក សែស អរុណសក្តា អ្នកស្រាវជ្រាវម្នាក់ប្រចាំអង្គការវេទិកាអនាគតថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា កង្វះទីធ្លាសាធារណៈនៅរាជធានីភ្នំពេញធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពប្រជាជន។
បញ្ហាផ្លូវចិត្តនៅតែជាប្រធានបទដែលត្រូវបានប្រជាពលរដ្ឋ ជាពិសេសយុវជនយកមកជជែក និងស្វែងយល់បន្ថែម បន្ទាប់ពីមានមនុស្សមួយចំនួនត្រូវបានអ្នកជំនាញអះអាង ថា កំពុងប្រឈមនឹងបញ្ហាផ្លូវចិត្ត ហើយឈានដល់ការធ្វើអត្តឃាតជាដើម។
ថ្មីៗនេះយុវជនមួយក្រុមទើបតែបង្កើតកម្មវិធីបណ្តាញសង្គមមួយដែលមានឈ្មោះថា «រាជសារ» សម្រាប់ឱ្យសិស្ស និស្សិតនៅកម្ពុជាភ្ជាប់ទំនាក់ទំនងគ្នា និងចែករំលែកចំណេះដឹង។
លោក សាន់ ម៉ាឡា គឺជាសកម្មជនបរិស្ថានម្នាក់ដែលត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ខ្លួន និងដាក់ឃុំនៅពន្ធនាគារ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ជាមួយសកម្មជនពីររូបទៀត ខណ:ពួកគេ និងពលរដ្ឋក្នុងសហគមន៍ឃុំអណ្តូងទឹកទប់ស្កាត់ការបូមខ្សាច់ដែលពួកគេហៅថាជាការបូមខ្សាច់ខុសច
ខណៈដែលប្រជាពលរដ្ឋក្រីក្រជាច្រើនប្រឈមនឹងបញ្ហា ព្រមទាំងខ្វះខាតស្បៀងដោយសារវិបត្តិកូវីដ យុវជនមួយក្រុមបានបង្កើតគម្រោង Local4Local ដើម្បីប្រមូលការបរិច្ចាគពីប្រជាពលរដ្ឋ ផ្តល់ជាអាហារ និងសម្ភារៈផ្សេងៗដល់អ្នកដែលត្រូវការក្នុងរាជធានីភ្នំពេញ។
កញ្ញា ហឿន យូអៀង សមាជិកស្នូលបណ្តាញស្ត្រីអ្នកដឹកនាំវ័យក្មេង ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ស្រ្តីវ័យក្មេងនៅកម្ពុជាជាធនធានដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម។
ព័ត៌មានផ្សេងទៀត