Hello VOA សំឡេងជំនាន់ថ្មី៖ ការយកចិត្តទុកដាក់គ្រប់គ្រងអាហារសល់ជួយទប់ស្កាត់បញ្ហាបរិស្ថាន
ជារឿយៗ គេតែងឃើញនៅតាមភោជនីយដ្ឋាន និងកន្លែងលក់ទំនិញមួយចំនួនតែងនៅសល់អាហារដែលលក់មិនអស់ រីឯកន្លែងខ្លះទៀតឃើញមានការលក់អាហារសល់បញ្ចុះតម្លៃ ហើយអាហារខ្លះត្រូវបានបោះចោលក៏មាន។ ថ្មីៗនេះ គេឃើញយុវជនមួយក្រុមបានបង្កើតគម្រោងមួយឈ្មោះថា Feel the Deal ដែលជាគម្រោងផ្តោតលើការដោះស្រាយបញ្ហាសំណល់អាហារ។ កញ្ញា ទឹង ផានាថ សហស្ថាបនិកគម្រោង Feel the Deal ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងអាហារសល់ អាចជួយទប់ស្កាត់បញ្ហាបរិស្ថាន៕ (អ្នកនាង កាន់ វិច្ឆិកា, Hello VOA សំឡេងជំនាន់ថ្មី, ភ្នំពេញ, ១៣ មីនា ២០២៣)