Hello VOA សំឡេងជំនាន់ថ្មី៖ កម្មវិធីបណ្តាញសង្គម «រាជសារ» ជួយឱ្យសិស្ស-និស្សិតបង្កើនចំណេះផ្នែកអប់រំ
ថ្មីៗនេះយុវជនមួយក្រុមទើបតែបង្កើតកម្មវិធីបណ្តាញសង្គមមួយដែលមានឈ្មោះថា «រាជសារ» សម្រាប់ឱ្យសិស្ស និស្សិតនៅកម្ពុជាភ្ជាប់ទំនាក់ទំនងគ្នា និងចែករំលែកចំណេះដឹង។ យុវជន អ៊ីម ម៉េងជឺ និងយុវតី លឹម ស៊ូបួយ ដែលជាស្ថាបនិកកម្មវិធីបណ្តាញសង្គមរាជសារ ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា កម្មវិធីបណ្តាញសង្គម «រាជសារ» ជួយឱ្យសិស្ស-និស្សិតបង្កើនចំណេះដឹងទូទៅ និងចំណេះដឹងផ្នែកអប់រំ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១១ កក្កដា ២០២២)