កញ្ញា លីម គីមស័រ និងលោក ថុន រដ្ឋា សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ លើកឡើងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា កាងារជាសកម្មជនបរិស្ថានប្រឈមនឹងគ្រោះថ្នាក់ច្រើន តែថាជាក្រុមមនុស្សដែលបំពេញចំណុចខ្វះខាតរបស់រដ្ឋាភិបាលក្នុងការការពារធនធានធម្មជាតិ។
កញ្ញា សុខ សុធារតន៍ ស្ថាបនិក «ជន្លេន» ដែលជាគម្រោងកែប្រែកាកសំណល់សរីរាង្គទៅជាជីអាចម៍ជន្លេន លើកឡើងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មី កាលពីយប់ថ្ងៃច័ន្ទថា ការចិញ្ចឹមជន្លេនឲ្យស៊ីកាកសំណល់សរីរាង្គ អាចជួយការពារបរិស្ថាន និងធ្វើឲ្យជីវភាពកសិករប្រសើរឡើង។
ស្របពេលដែលការប្រើប្រាស់អ៊ីនធឺណិត និងឧបករណ៍អេឡិចត្រូនិកមានការកើនឡើង អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន កំពុងត្រូវបានបញ្ជ្រៀបដល់ប្រជាពលរដ្ឋ ជាពិសេសយុវជននៅកម្ពុជា ដើម្បីឲ្យអ្នកប្រើប្រាស់ប្រើបានដោយភាពត្រឹមត្រូវ។
កញ្ញា យ៉ាង លាភា មន្រ្តីកម្មវិធីជាន់ខ្ពស់គម្រោងសិទ្ធិអំណាចស្រ្តី និងយុវជនក្នុងភាពជាអ្នកដឹកនាំនៃអង្គការតម្លាភាពកម្ពុជាថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា យុវជនចង់ឃើញអ្នកនយោបាយគ្រប់គណបក្សបញ្ឈប់ការចង់ឈ្នះរៀងខ្លួនហើយចាប់ដៃគ្នាដើម្បីតម្កល់ប្រយោជន៍ជាតិជាធំ។
ចរន្តនៃការអាននិងការតែងនិពន្ធហាក់បានងើបឡើងវិញ នារយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលផ្ដល់ជាការពិសោធន៍សម្រាប់ការផលិតស្នាដៃនិពន្ធន៍ថ្មីបន្ថែម សម្រាប់អ្នកនិពន្ធជំនាន់ថ្មី តែស្របពេលជាមួយគ្នានេះដែរ ស្នាដៃនិពន្ធថ្មីៗក៏រងផលប៉ះពាល់ពីការចម្លងស្នាដៃ និងរំលោភកម្មសិទ្ធិបញ្ញាផងដែរ។ នេះជាការកត់សម្គាល់របស់កញ្ញា សែត ហត្ថា
កញ្ញា សេង សុវណ្ណរចនា លើកឡើងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការគាំទ្រការច្នៃម៉ូតបែបទំនើបដែលច្នៃដោយជនជាតិខ្មែរ នឹងជួយលើកតម្កើងវប្បធម៌ និងសេដ្ឋកិច្ចជាតិ។
«ទិវាផ្តល់ក្តីស្រលាញ់ចំពោះកុមារ» បង្កើតនូវកម្មវិធី និងសកម្មភាពសង្គមផ្សេងៗ ដែលលើកទឹកចិត្តឲ្យកុមារកាន់តែស្រលាញ់សាលារៀន។
លោក វ៉ែន អរុណរតន៍ ដែលជាសហស្ថាបនិក និងជាអ្នកដឹកនាំបច្ចេកទេសមួយរូបក្នុងការបង្កើតធុងសំរាមវៃឆ្លាត លើកឡើងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ធុងសំរាមវៃឆ្លាត នឹងជួយកាត់បន្ថយកាកសំណល់តាមរយៈការបែងចែកសំរាមទៅតាមប្រភេទ។
លោក រីឆាត យិម សហស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Demine Robotics ពន្យល់ថា ការប្រើបច្ចេកវិទ្យាមនុស្សយន្តដែលក្រុមហ៊ុនលោកបានបង្កើតជាមធ្យោបាយមួយដែលអាចជួយពន្លឿនដំណើរការបោសសម្អាតមីន ដើម្បីអាចមានឱកាសសម្រេចគោលដៅបោសសម្អាតមីនត្រឹមឆ្នាំ២០២៥។
ការវិវត្តថ្មីលឿនរហ័សនៃបច្ចេកវិទ្យា បាននាំការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់លើវិស័យឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយ ក្នុងយុគសម័យនៃការប្រណាំងប្រជែងផ្នែកល្បឿន និងដណ្ដើមយកការទាក់ទាញអារម្មណ៍សាធារណមតិអ្នកអាន ដែលប្រើប្រាស់ផលិតផលបច្ចេកវិទ្យាទំនើប ដូចជាទូរស័ព្ទដៃទំនើបជាដើម ក្នុងការទទួលព័ត៌មាន។
ខណៈដែលបញ្ហាសំរាម នៅតែជាប្រធានបទដែលប្រជាពលរដ្ឋខ្មែរទូទៅលើកយកមកពិភាក្សាជារឿយៗ គេឃើញយុវជនមួយក្រុមកំពុងប្តេជ្ញាប្រមូលសំរាមពីលូទឹកស្អុយបឹងត្របែក ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យតំបន់នោះក្លាយជារមណីយដ្ឋាន។
លោក ម៉េង សុងហោរ និងលោក ភុន រតនា សហស្ថាបនិកពីររូបនៃហាង«ផ្សារខ្មែរបន្លែធម្មជាតិ» ថ្លែងក្នុងកម្មវិធី Hello VOA «សំឡេងជំនាន់ថ្មី» កាលពីថ្ងៃទី១៨ ខែកុម្ភៈ ថា កត្តារារាំងសំខាន់ៗ គឺប្រជាពលរដ្ឋទូទៅនៅមិនទាន់មានទំនុកចិត្តចំពោះសូម្បីតែអាជីវកម្មដែលអះអាងថាផលិតនិងលក់បន្លែសុវត្ថិភាព។
ព័ត៌មានផ្សេងទៀត