ដើម្បីរៀបចំព្រឹត្តិការណ៍មួយឲ្យបានល្អមានបួនចំណុច។ ទីមួយយើងត្រូវដឹងថាយើងចង់រៀបចំកម្មវិធីអ្វីដែលមានប្រយោជន៍ហើយឆ្លើយតបនឹងតម្រូវការក្នុងសង្គម។ ទី២ ត្រូវស្វែងរកធនធានដោយការសហការជាមួយនឹងក្រុមហ៊ុនឯកជនផ្សេងៗ។
ស្ថាបត្យកម្មដើរតួនាទីសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាដើម្បីកំសាន្តនិងយល់ដឹងពីវប្បធម៌ខ្មែរ។ ស្ថាបត្យកម្មក៏ជួយដល់វិស័យសេដ្ឋកិច្ច តាមរយៈការបង្កើតការងារធ្វើជាដើម។
កត្តាសំខាន់បំផុតដើម្បីបង្កើតអាជីវកម្មប្រកបដោយភាពជោគជ័យនោះគឺយើងត្រូវមានគោលដៅច្បាស់លាស់ និងភាពមោះមុតក្នុងការបោះជំហានទៅមុខ។ នេះបើយោងតាមប្រសាសន៍របស់អ្នកនាង រី ថានី ដែលបានថ្លែងនៅក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មី។
ការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនមិនមែនជាតួនាទីរបស់រដ្ឋាភិបាលតែម្នាក់ឯងនោះទេ យុវជនខ្លួនឯងផ្ទាល់ក៏ត្រូវយល់ដឹងអំពីគោលនយោបាយទាំង ១២នេះ។
កត្តាសេដ្ឋកិច្ចនិងកត្តាសាកលភាវូបនីយកម្ម ធ្វើឲ្យខ្សែសង្វាក់ផលិតកម្មអាហារមានការប្រែប្រួលពីលក្ខណៈបុរាណទៅជាលក្ខណៈទំនើប។ ការប្រែប្រួលនេះមានទាំងផលវិជ្ជមាន និងអវិជ្ជមាន។
ឥដ្ឋបរិស្ថានធ្វើឲ្យការសាងសង់ប្រើប្រាស់ស៊ីម៉ង់ត៍តិចនិងប្រើប្រាស់កម្លាំងពលកម្មតិចជាងមុន ដែលនាំឲ្យមានការចំណាយថវិកាតិចជាងប្រើប្រាស់ឥដ្ឋក្រហមធម្មតា នេះបើយោងតាមលោក ហាវ គង់ងី នាយកសហគ្រាសសង្គម ម៉ាយឌ្រីមហូម (My Dream Home)។
ដើម្បីថែរក្សាវប្បធម៌ឬទំនៀមទំលាប់នៃការលេងល្បែងប្រពៃណីរបស់ខ្មែរយើង ចាស់ៗគួរចែករំលែកឬប្រាប់ដល់ក្មេងៗជំនាន់ក្រោយ ហើយក្មេងៗត្រូវស្តាប់និងសហការជាមួយនឹងចាស់ៗ ហើយមួយវិញទៀតគឺក្មេងៗជំនាន់ក្រោយត្រូវចូលរួម សិក្សាស្រាវជ្រាវនិងស្វែងយល់ពីទំនៀមទម្លាប់របស់ខ្មែរយើង។
លោកក៏បានបន្ថែមថា បើទោះបីក្រុមហ៊ុនរបស់លោកត្រូវបានជ្រើសរើសចូលរួមក្នុងកម្មវិធី Startupbootcamp ក្នុងប្រទេសសិង្ហបុរីក៏ដោយក្តី ការស្វែងរកអ្នកវិនិយោគ ការស្វែងរកទំនុកចិត្តលើអាជីវកម្ម និងធនធានមនុស្សនៅតែជាបញ្ហាមួយដែលលោកប្រឈម៕
ប៉ុន្តែកញ្ញា សុធា អ៊ីណែស ថ្លែងក្នុងកម្មវិធី Hello VOA ថា ផលិតករជាស្ត្រីនៅជួបការលំបាកច្រើន កង្វះស្ត្រីអ្នកដឹកនាំជាគំរូ កង្វះការគាំទ្រពីក្រុមគ្រួសារ និងកង្វះថវិកាសម្រាប់ការផលិតសាច់រឿងដែលទាក់ទងនឹងតថភាពពិតៗក្នុងសង្គម។
បើទោះបីជាការសិក្សានៅបរទេសមានកិច្ចការងារថ្មីៗនិងលំបាកៗដែលមិនធ្លាប់បានឆ្លងកាត់ពីមុនក៏ដោយក្តី ប៉ុន្តែអ្វីដែលយើងទទួលបានមកវិញគឺលើសពីការរំពឹងទុក ដោយសារតែនាំមកវិញនូវការអភិវឌ្ឍខ្លួនឯងទៅដល់កម្រិតថ្មីមួយទៀត នេះបើយោងតាមកញ្ញា ស៊ូ រ៉ូហ្សានិច និស្សិតអាហារូប
វេទិកា Ignite អនុញ្ញាតឲ្យវាគ្មិនលើកឡើងពីប្រធានបទផ្សេងៗដោយមិនមានការកំណត់នោះទេ។ វាគ្មិនអាចលើកឡើងពីប្រធានបទដែលចេញពីចិត្តឬបទពិសោធន៍របស់ពួកគេ ដូច្នេះវាគឺសារដែលមានឥទ្ធិពល។ ដើម្បីចូលរួមវាគ្មិនត្រូវមាន៣ចំណុច។
កញ្ញា Catherine Harry អ្នកបង្កើតទំព័រវីដេអូប្លក់ឈ្មោះ A Dose of Cath ថ្លែងក្នុងកម្មវិធី Hello VOA ថា ប្រជាប្រិយភាពនៃវីដេអូតាមបណ្តាញសង្គមបើកឱកាសដល់យុវជនកម្ពុជាអាចផលិតខ្លឹមសារប្រធានបទប្លែកៗដែលមានប្រយោជន៍ ហើយដែលប្រព័ន្ធផ្សព្វផ្សាយប្រពៃណីមិនផ្សាយ។
ព័ត៌មានផ្សេងទៀត