បទសម្ភាសន៍ VOA៖ វេទិកាIgniteផ្តល់ឱកាសឲ្យវាគ្មិនលើកយកប្រធានបទចេញពីចិត្តរបស់ពួកគេ
វេទិកា Ignite អនុញ្ញាតឲ្យវាគ្មិនលើកឡើងពីប្រធានបទផ្សេងៗដោយមិនមានការកំណត់នោះទេ។ វាគ្មិនអាចលើកឡើងពីប្រធានបទដែលចេញពីចិត្តឬបទពិសោធន៍របស់ពួកគេ ដូច្នេះវាគឺសារដែលមានឥទ្ធិពល។ ដើម្បីចូលរួមវាគ្មិនត្រូវមាន៣ចំណុច។ ទី១គាត់ត្រូវមានប្រធានបទដែលកើតឡើងចេញពីចិត្តរបស់ពួកគាត់។ ទី២ គាត់ត្រូវមានជាសារមួយដែលមានប្រយោជន៍ឬឥទ្ធិពលដល់អ្នកស្តាប់។ ទី៣ ប្រធានបទនោះត្រូវជាប់ទាក់ទងនឹងសង្គមជាតិ។ នេះបើតាមការលើកឡើងរបស់លោក លី សុខហ៊ី (ហៅ Bill) ប្រធានគ្រប់គ្រងទូទៅរបស់វេទិកា Ignite ភ្នំពេញ ដែលបានថ្លែងនៅក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មី ប្រចាំខែធ្នូ៕ (កញ្ញា ស្រេង លក្ខិណា, សំឡេងជំនាន់ថ្មី, វ៉ាស៊ីនតោន/ភ្នំពេញ, ១៨ ធ្នូ ២០១៧)