ក្រសួងការងារសហរដ្ឋអាមេរិកបានលើកឡើងថា កុមារដែលធ្វើការដោយខុសច្បាប់ការងារមានចំនួនកើនឡើងចាប់តាំងពីឆ្នាំ ២០១៥ មក។
នេះជាការសន្ទនាគ្នាដោយផ្ទាល់ដំបូងរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិកនិងចិន ចាប់តំាងពីអាមេរិកបានបាញ់បាឡុងឈ្លបយកការណ៍របស់ចិនកាលពីខែកុម្ភៈមក។
សមាជិករដ្ឋសភាសហរដ្ឋអាមេរិកត្រូវគេរំពឹងថានឹងបោះឆ្នោតនៅថ្ងៃពុធនេះលើសេចក្តីព្រាងច្បាប់ព្យួរកម្រិតខ្ចីប្រាក់ ដែលនៅសល់ពេលមិនដល់មួយសប្តាហ៍ផង មុននឹងរដ្ឋាភិបាលអស់លុយយកទៅសងបំណុលរបស់ខ្លួន។
ក្នុងរយៈពេលប្រាំខែកន្លងមកនេះ ចំនួនជនចំណាកស្រុកចិនដែលធ្វើដំណើរដ៏វែងឆ្ងាយពីអាមេរិកខាងត្បូងទៅកាន់ព្រំដែនអាមេរិក-ម៉ិកស៊ិកបានកើនឡើង ដែលភាគច្រើនធ្វើដំណើរដោយថ្មើរជើង។ VOA ផ្សាយជាភាសាចិនរាយការណ៍ពីមូលហេតុដែលជនចំណាកស្រុកចិនមួយចំនួនចាកចេញពីប្រទេសចិន។
សេចក្តីស្នើនេះ រួមមានការលើកលែងពិដានបំណុលរហូតដល់ខែមករា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងថវិការយៈពេល២ឆ្នាំ ដែលនឹងរក្សាការចំណាយសហព័ន្ធក្នុងឆ្នាំ២០២៤នៅដដែល ហើយនឹងបង្កើនប្រមាណត្រឹម១ភាគរយក្នុងឆ្នាំ២០២៥។
ប្រសិនបើមានការយល់ព្រមគ្នាអំពីកិច្ចព្រមព្រៀងនេះនិងមានការអនុវត្ត វានឹងបង្កើនការកម្រិតការខ្ចីប្រាក់ដោយរដ្ឋាភិបាលសម្រាប់ពេលពីរឆ្នាំ គឺហួសពីការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២៤។
ក្រុមហ៊ុនវាយតម្លៃហិរញ្ញវត្ថុឥណទាន Fitch Ratings បានវាយតម្លៃគុណភាពឥណទានសហរដ្ឋអាមេរិក ថាមានហានិភ័យអាចធ្លាក់កម្រិត ពីព្រោះរដ្ឋាភិបាលអាមេរិកអាចនឹងមិនឈានដល់ការព្រមព្រៀងគ្នាមួយ ដើម្បីបង្កើនការកម្រិតបំណុលរបស់ខ្លួន ហើយមិនអាចសងបំណុលរបស់ខ្លួនបាន។
អភិបាលរដ្ឋ Florida ខាងគណបក្សសាធារណរដ្ឋ លោក Ron DeSantis បានចូលរួមប្រកួតក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយជាផ្លូវការហើយ ដោយនឹងប្រឈមមុខជាមួយបេក្ខជនខាងគណបក្សប្រជាធិបតេយ្យដែលគេសន្មតទុកជាមុនគឺប្រធានាធិបតីដែលកំពុងកាន់តំណែងបច្ចុប្បន្ន លោក Joe Biden។
ការពិភាក្សារវាងភាគីទាំងពីរត្រូវបានបញ្ឈប់ភ្លាមៗកាលពីថ្ងៃអង្គារដោយមិនមានដំណើរវិវឌ្ឍជាក់ស្ដែងណាមួយឆ្ពោះទៅរកការព្រមព្រៀងគ្នាដែលនឹងអនុញ្ញាតឱ្យក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកអាចដំឡើងពិដានបំណុលបច្ចុប្បន្នរបស់រដ្ឋាភិបាលដែលមានចំនួន ៣១ លានលានដុល្លារនោះទេ។
គណៈប្រតិភូពីជុំវិញទ្វីបអាស៊ីនឹងជួបប្រជុំនៅទីក្រុង Detroit រដ្ឋ Michigan ក្នុងសប្តាហ៍នេះដើម្បីពិនិត្យការចរចានានាលើក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ឬហៅកាត់ថា IPEF។ IPEF ជាធាតុផ្សំសេដ្ឋកិច្ចក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
សហរដ្ឋអាមេរិកនិងប្រទេស Papua New Guinea បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយ ដែលផ្នែកមួយនៃកិច្ចព្រមព្រៀងនេះត្រូវគេរំពឹងថានឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកអាចប្រើប្រាស់ដែនទឹករបស់ប្រទេសដីកោះនៅតំបន់ប៉ាស៊ីហ្វិកមួយនេះបាន។
ព័ត៌មានផ្សេងទៀត