ក្រសួងអប់រំនៅតែបន្តរឹតបន្តឹងលើការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នាឆ្នាំ២០១៥នេះ ដោយមានការចូលរូមពីអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។ យ៉ាងណាមិញ បេក្ខជនប្រលងបាក់ឌុបមួយចំនួនបាននិយាយថា វិញ្ញាសារមានភាពងាយស្រួលជាងឆ្នាំមុន។
ការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអាស៊ានក្រោមអាយុ១៦ឆ្នាំបានបញ្ចប់វគ្គប្រកួតចែកពូលហើយ ខណៈរកឃើញក្រុមខ្លាំងចំនួន៤ដែលអាចឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ទឹកជំនន់នៅប្រទេសមីយ៉ាន់ម៉ាបានសម្លាប់មនុស្សយ៉ាងតិច២៧នាក់ ហើយប៉ះពាល់មនុស្សជាង ១៥០.០០០ នាក់។ តួលេខនេះត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈពេលដែលបុគ្គលិករដ្ឋាភិបាល យោធា និងអង្គការផ្តល់ជំនួយសង្រ្គោះ បានចាប់ផ្តើមធ្វើប្រតិបត្តិការជួយសង្រ្គោះ និងផ្តល់ជំនួយ។
ការប្រកួតបាល់ទាត់ពានរង្វាន់យុវជនអាស៊ានក្រោមអាយុ១៦បានឈានមកដល់ការប្រកួតកាន់តែជក់ចិត្ត ខណៈមានវត្តមានក្រុមមាឌធំៗ អូស្ត្រាលីអាយុក្រោម១៦ឆ្នាំ។
កម្ពុជាបានយកឈ្នះហ្វីលីពីន ដោយលទ្ធផល ១ទល់នឹង០ ក្នុងប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ជើងឯកយុវជនអាស៊ាន អាយុក្រោម១៦ឆ្នាំ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកកាលពីថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៥ ។។ ការបង្ហាញពីទម្រង់លេងយ៉ាងល្អនេះ គឺជាការត្រៀមលក្ខណៈបណ្តុះថ្នាលយុវជនសម្រាប់ការប្រកួតបាល់ទាត់ស៊ីហ្គេម (SEA Games) ឆ្នាំ២០២៣ ដែលកម្ពុជាត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ។
លោក សម រង្ស៊ី ប្រធានគណបក្សជំទាស់ផ្តល់ការសន្យានយោបាយប្រាំពីរចំណុចឲ្យដល់ប្រជាជនខ្មែរឥស្លាម នៅក្នុងកម្មវិធីទទួលទានអាហារស្រាយបួស ជាមួយប្រជាជនខ្មែរឥស្លាមចំនួនជាង១០០នាក់ នៅគេហដ្ឋានរបស់លោក នៅភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៥ ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅនេះ។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនចម្រុះកិច្ចការព្រំដែនកម្ពុជា បានធ្វើសន្និសីទកាសែតបង្ហាញផែនទីដែលទទួលស្គាល់ជាផ្លូវការសម្រាប់ប្រើបោះបង្គោលព្រំដែននៅឯទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥។
បើទោះជាមានការរារាំងពីក្រុមអាជ្ញាធរក្រុងភ្នំពេញ អ្នកគាំទ្រនិងសកម្មជនសិទ្ធិមនុស្ស បានព្យាយាមមកប្រមូលផ្តុំគ្នានៅមុខរដ្ឋសភាជាតិ កាលពីព្រឹកថ្ងៃអង្គារនេះ។ ពួកគេនាំគ្នាហ៊ោកញ្ជៀវនិងរាំដើម្បីប្រឆាំងនឹងការអនុម័តច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាស។
ពិព័រណ៍ «ជីវិតបីនៃបឹងកក់» បង្ហាញអំពីបទពិសោធក្នុងកំឡុងពេលអន្តរភាព និងឥទ្ធិពលនៃផលប៉ះពាល់ពីការអភិវឌ្ឍនៅតំបន់នោះ ត្រូវបានដាក់តាំងបង្ហាញនៅមជ្ឈមណ្ឌលបុប្ផាណា។
ការប្រណាំងម៉ូតូ Enduro Cross Cambodia (អ៊ីនជួរ៉ូក្រូស កម្ពុជា) លើកទីពីបានប្រារព្ធធ្វើឡើងកាលពីថ្ងៃអាទិត្យកន្លងទៅនាខេត្តកណ្តាល ដើម្បីកាត់បន្ថយការជិះម៉ូតូប្រណាំងតាមដងផ្លូវសាធារណៈនិងទាក់ទាញយុវជនកម្ពុជាកុំឲ្យប្រពឹត្តអំពើអបាយមុខ។
ពិធីបូជាសពលោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជានិងប្រធានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥។
វិស័យកីឡាបាល់ទាត់កំពុងតែមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវជនកម្ពុជា។ អ្នកជំនាញបានមើលឃើញពីសក្តានុពលយ៉ាងច្រើនតាមរយៈការគាំទ្រនាពេលថ្មីៗនេះ។
ព័ត៌មានផ្សេងទៀត