ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះក្រោយពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលគ្រប់គ្រងប្រទេសអស់រយៈពេលជាង៣០ឆ្នាំថានឹងមានមហាបាតុកម្មប្រឆាំងនឹងលោកកឹមសុខាអនុប្រធានគណបក្សសង្គ្រោះជាតិជុំវិញការអត្ថាធិប្បាយរបស់លោកអំពីគុកទួលស្លែងមានចលនាបាតុកម្មលើកដំបូងមួយបានកើតមានឡើងមែននៅព្រឹកថ្ងៃអាទិត្យនេះ។ លោកហេង រស្មីវីអូអេរាយការណ៍ពីភ្នំពេញ៕
ចលនាមហាបាតុកម្មលើកដំបូងមួយបានកើតមានឡើងមែននៅព្រឹកថ្ងៃអាទិត្យនេះ ដូចការប្រកាសរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន។
សភាជាតិកម្ពុជាបានអនុម័តច្បាប់ដាក់ទោសជនទាំងឡាយណាដែលថា គ្មានឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមនិងដែលរិះគន់ងថា ច្បាប់នេះធ្វើតាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អតីតប្រធានគុកទួលស្លែងកាំង ហ្កេកអ៊ាវ ហៅឌុច ត្រូវបញ្ជូនចេញពីពន្ធគាររបស់សាលាក្តីខ្មែរក្រហមទៅកាន់គុកខេត្តកណ្តាល។
ប្រជាពលរដ្ឋភាគច្រើនដែលជាជនរងគ្រោះដោយរបបខ្មែរក្រហមមានជំងឺផ្លូវចិត្តនេះ។
អ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមនិងអ្នកច្បាប់បានរិះគន់ថា ច្បាប់ដាក់ទោសអ្នកមិនទទួលស្គាល់ថា មានឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម ហើយថា ច្បាប់នេះបម្រើប្រយោជន៍នយោបាយតែប៉ុណ្ណោះ។
សមាជិកសភាគណបក្សកាន់អំណាចបានស្នើសុំច្បាប់ដើម្បីដាក់ទោសជនទាំងឡាយណាដែលមិនទទួលស្គាល់ថា មានអំពើប្រល័យពូជសាសន៍នៅក្នុងប្រទេសកម្ពុជា។
អ្នករស់រានមានជីវិតមួយរូបពីគុកទួលស្លែងគឺលោកជុំ ម៉ីបានកំណត់យកថ្ងៃទី៩ខែមិថុនាខាងមុខនេះជាថ្ងៃធ្វើមហាបាតុកម្មប្រឆាំងនឹងលោកកឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិ។
ជនជាប់ចោទនួន ជាបានប្រកាសនៅថ្ងៃអង្គារនេះថា របបដែលខ្លួនគ្រប់គ្រងនោះមិនមានគោលនយោបាយកាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជានោះទេ។
អតីតអ្នកទោសគុកទួលស្លែងប្រកាសថា នឹងមិនមានបាតុកម្មប្រឆាំងលោកកឹម សុខា នៅថ្ងៃអង្គារទី៤ ខែមិថុនាស្អែកនេះទេ ប៉ុន្តែនឹងធ្វើការព្រមានជាថ្មីដល់លោកកឹម សុខា។
សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានត្រូវបានទទួលស្គាល់ថា ជាឧបករណ៍ច្បាប់ដ៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយអំពើពុករលួយ តែវានៅមិនទាន់លេចរូបរាងនៅឡើយ ទោះបីជាបានចំណាយពេលជិត១ទសវត្សរ៍ហើយក្តី។
ក្រុមជនរងគ្រោះបង្ហាញជំហរមិនដូចគ្នាចំពោះជនជាប់ចោទនួន ជា ដែលប្រកាសទទួលខុសត្រូវការខូចខាតនិងការបំផ្លិចបំផ្លាញដោយពួកខ្មែរក្រហម។
ព័ត៌មានផ្សេងទៀត