ជំហរនេះធ្វើឡើងមួយថ្ងៃប៉ុណ្ណោះក្រោយពីសហព្រះរាជអាជ្ញាទាមទារឲ្យអង្គជំនុំជម្រះសាលាដំបូងផ្តន្ទាទោសនួន ជា និងលោក ខៀវ សំផន។
សហព្រះរាជអាជ្ញាជាតិបានស្នើឲ្យអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមផ្តន្ទាទោសជនជាប់ចោទនួន ជានិងខៀវ សំផនអស់មួយជីវិត នៅថ្ងៃច័ន្ទនេះ បន្ទាប់ពីបានរកឃើញថា អតីតមេដឹកនាំកំពូលនៃរបបកម្ពុជាប្រជាធិបតេយ្យទាំងពីរនាក់រួមចំណែកក្នុងការកាប់សម្លាប់ប្រជាពលរដ្ឋកម្ពុជាអស់ជិតពីរលាននាក់។ សំណើសុំដាក់ទោសនេះធ្វើឡើងក្រោយពីសហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិបានបញ្ចប់សេចក្តីសន្និដ្ឋានរយៈពេលបីថ្ងៃរបស់ខ្លួនក្នុងការកាត់ទោសសំណុំរឿង០០២វគ្គទី១។ លោកគង់ សុឋានរិទ្ធនៃវីអូអេរាយការណ៍ពីរាជធានីភ្នំពេញ៕
លោកជុំ ម៉ី នាយកសមាគមជនរងគ្រោះសម័យខ្មែរក្រហមថា លោកគាំទ្រការដាក់ទោសមួយជីវិតហើយស្នើសុំថាចៅក្រមត្រូវរក្សាទុកទោសទណ្ឌនេះ។
សំណើសុំដាក់ទោសនេះធ្វើឡើងក្រោយពីសហព្រះរាជអាជ្ញាជាតិនិងអន្តរជាតិបានបញ្ចប់សេចក្តីសន្និដ្ឋានរយៈពេលបីថ្ងៃរបស់ខ្លួនក្នុងការកាត់ទោសសំណុំរឿង០០២វគ្គទី១។
សហព្រះរាជអាជ្ញាអន្តរជាតិលោក វីលាម ស្ម៊ីត(William Smith) បានចោទប្រកាន់ធ្ងន់ៗលើជនជាប់ចោទ នួន ជា និងខៀវ សំផន ថាពួកគេកាប់សម្លាប់ប្រជាជនកម្ពុជាដើម្បីអំណាច។
ការកាត់ក្តីសំណុំរឿង០០២វគ្គទី១នេះផ្តោតលើការជម្លៀសប្រជាពលរដ្ឋដោយបង្ខំ ការធ្វើទុក្ខបុកម្នេញផ្នែកសាសនា ការធ្វើទុក្ខបុកម្នេញលើជាតិពន្ធុនិងការបោសសម្អាតមន្ត្រីស៊ីវិលនិងយោធាសម័យលន់ ណុល ជាដើម។
សវនាការដែលគេគ្រោងធ្វើចំនួន២សប្តាហ៍ខាងមុខនេះ ជាឱកាសចុងក្រោយសម្រាប់ឲ្យក្រុមមេធាវីរបស់ចុងចោទ ព្រះរាជអាជ្ញា និង ក្រុមមេធាវីតំណាងឲ្យជនរងគ្រោះរាប់ពាន់នាក់ ថ្លែងទៅកាន់តុលាការ។
សវនាការនេះ នឹងមានរយៈពេល២សប្តាហ៍ គឺពីថ្ងៃទី១៦ដល់ថ្ងៃទី៣១ខែតុលាហើយគឺជាឱកាសចុងក្រោយសម្រាប់ជនជាប់ចោទទាំងពីរនាក់ក្នុងការថ្លែងទៅកាន់ក្រុមជំនុំជម្រះសម្រាប់ការកាត់ក្តីវគ្គទីមួយនេះ។
សាលាក្តីខ្មែរក្រហមគ្រោងនឹងបើកសវនាការរយៈពេល២សប្តាហ៍ ដើម្បីធ្វើ សេចក្តីសន្និដ្ឋានបញ្ចប់សំណុំរឿង០០២ វគ្គទី១ ដោយចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី៣១ខែតុលានេះ។
អង្គការសហប្រជាជាតិកំពុងរៀបចំផ្តល់ប្រាក់កម្ចីសង្គ្រោះបន្ទាន់ចំនួន១,១៥លានដុល្លារអាមេរិកដល់ភាគីកម្ពុជានៅក្នុងសាលាក្តីខ្មែរក្រហម។
អ.ស.ប.ប្តេជ្ញាថា នឹងបញ្ជៀសវិបត្តិថវិកានៅសាលាក្តីកាត់ទោសខ្មែរក្រហម ហើយជំរុញជាសាធារណៈឲ្យប្រទេសកម្ពុជាផ្តល់ថវិកាបន្ថែមទៀតដើម្បីគាំទ្រដល់ដំណើរការស្វែងរកយុត្តិធម៌នេះ។
ក្រុមអ្នកឃ្លាំមើលសាសាក្តីកាត់ទោសខ្មែរក្រហមបានទទូចឲ្យអ.ស.ប. ប្រទេសកម្ពុជា និងក្រុមម្ចាស់ជំនួយ បំពេញកិច្ចសន្យាគាំទ្រខាងថវិកាដើម្បីទ្រទ្រង់សាលាក្តីដែលកំពុងអស់ថវិកានេះ។
ព័ត៌មានផ្សេងទៀត