ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​រងគ្រោះ​ចង់​ឲ្យ​មាន​ការ​ដាក់​ទោស​មួយ​ជីវិត​ចំពោះ​ខៀវ សំផន និង​ នួន ជា

ក្រុម​ជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​បានស្នើ​ថា​ ចៅក្រម​ជំរះ​ក្តី​គួរ​រក្សា​ទុក​ទោស​ មួយ​ជីវិត​សម្រាប់​អតីត​មេដឹកនាំ​ខ្មែរក្រហម​ពីរ​នាក់​ គឺ នួន ជា ​បងធំ​ទី២​ និង​ ខៀវ សំផន​ប្រមុខរដ្ឋ​នៃ​របប​ខ្មែរក្រហម​ពី​បទ​ទាក់ទង​នឹង​ការ​ជម្លៀស​ប្រជា​ពលរដ្ឋ​ និង​ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ក្នុង​ទសវត្សរិ៍​១៩៧០។​ ក្រុម​តំណាង​ជន​រងគ្រោះ​បាន​ចាត់​ទុក​ថា​ នេះ​ជា​រឿង​ត្រឹមត្រូវ។

នៅ​ក្នុង​សវនាការ​បញ្ចប់​សេចក្តី​សន្និដ្ឋាន​រយៈ​ពេល​បី​ថ្ងៃ​របស់​ខ្លួន​ទាក់ទង​នឹង​ សំណុំ​រឿង​០០២​វគ្គ​ទី១ ​សហ​ព្រះរាជ​អាជ្ញា​ជាតិ​និង​អន្តរជាតិ​ ជា​ពិសេស​លោកស្រី​ ជា​ លាង​ បាន​ថ្លែង​នៅ​ចំពោះ​មុខ​ជន​ជាប់​ចោទ​ទាំង​ពីរ​រូប​ដោយ​បង្ហាញ​ថា ​នួន​ ជា​ និង​ខៀវ សំផន ​ជា​អ្នក​ដាក់​ផែន​ការ​និង​គោល​នយោបាយ​ឲ្យ​មាន​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ទី​ក្រុង​ភ្នំពេញ​និង​ចេញ​ពី​ទី​ក្រុង​នានា​និង​ការ​ជម្លៀសប្រជាជន​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ទៀត រួម​ទាំង​ផែនការ​នៃ​ការ​សម្លាប់​មនុស្ស​នៅ​ទួល​ពោធិ៍ជ្រៃ​ ខេត្ត​ពោធិ៍សាត់​ជា​ដើម។​ សាក្សី​អះអាង​ថា​ជន​រងគ្រោះ​ជិត​មួយ​ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់​ចោល​នៅទី​នោះ។

លោក​ជុំ ម៉ី ​នាយក​សមាគម​ជន​រងគ្រោះ​សម័យ​ខ្មែរក្រហម​ហៅ​ថា​សមាគម​ ក្សេមក្សាន្ត​និង​ជា​តំណាង​ជនរង​គ្រោះមួយ​រូប​ដែល​រួច​ផុត​ពី​ការ​កាប់​សម្លាប់​ សម័យ​ខ្មែរក្រហម​ពី​គុក​ទួលស្លែង​បាន​អះអាង​ថា​ លោក​គាំទ្រ​ការ​ដាក់​ទោស​មួយ​ជីវិត​ហើយ​លោក​ស្នើ​សុំ​ថា​ ចៅក្រម​ត្រូវ​រក្សា​ទុកទោស​ទណ្ឌ​នេះ។

លោក​ថ្លែង​ថា៖ «គួរ​តែ​ធ្វើ​តាម​ព្រះ​រាជអាជ្ញា​ដើម្បី​ដាក់ទោស​អស់​មួយជីវិត។​ នៅ​សរអា​ច្បាប់​គេ សម្លាប់​មនុស្ស​បីនាក់​ដាក់​ទោស​២០០​ឆ្នាំ»។

លោក​បាន​ថ្លែង​ដែរ​ថា ​ការ​ដាក់​ទោស​ធ្ងន់ធ្ងរ​ជា​គំរូ​ដើម្បី​កុំ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ ដឹកនាំ​ប្រទេស​យក​គំរូ​តាម​ការ​កាប់​សម្លាប់​ដូច​សម័យ​ខ្មែរ​ក្រហម​ ជម្លៀស​ពល​រដ្ឋ​ ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ព្រាត់ប្រាស់​ក្រុម​គ្រួសារ​ទៀត។

«ខ្ញុំ​អំពាវនាវ​ដល់​ចៅក្រម​ក្តី​ថា​ ត្រូវ​ដាក់​ទោស​មួយ​ជីវិត​ដូច​ជា​ឌុច​អញ្ចឹង​បាន​ខ្ញុំ​សប្បាយ​ចិត្ត»។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អង្គការ​សហប្រជាជាតិ​ហើយ​មាន​បញ្ហា​ខ្វះខាត​ថវិកា​នេះ​ បាន​កាត់​ទោស​សំណុំ​រឿង​០០១​រួច​ហើយ ​គឺ​សំណុំ​រឿង​ប្រធាន​គុក​ទទួល​ស្លែង​ខ្មែរ​ក្រហម​ម្នាក់​ឈ្មោះ​ កាំង ហ្គេចអ៊ាវ​ ហៅ​ឌុច ​ដែល​ទទួល​ខុសត្រូវ​ការ​កាប់​សម្លាប់​ជីវិត​អ្នក​ទោស​ជាង​១២.០០០នាក់។​ ឌុច​ត្រូវ​ចៅក្រម​សម្រេច​ដាក់ ទោស​ក្នុង​ពន្ធនាគារ​មួយជីវិត។

ចៅក្រម​សាលាក្តី​ខ្មែរក្រហម​កំពុង​ស្តាប់​សេចក្តី​សន្និដ្ឋាន​បញ្ចប់​របស់​ជន​រងគ្រោះ និងមេធាវី​ ស្តាប់​សេចក្តី​សន្និដ្ឋាន​បញ្ចប់ ​របស់​សហ​ព្រះរាជ​អាជ្ញា​ ស្តាប់​សេចក្តី សន្និដ្ឋាន​ចុងក្រោយ​របស់​ជនជាប់​ចោទ​និង​មេធាវី​ ជាដើម​ ក្នុង​រយៈពេល​ពីរ សប្តាហ៍​នេះ​ មុននឹង​ចៅក្រម​សម្រេច​ដាក់ទោស​ជនជាប់​ចោទ​នៃ​សំណុំ​រឿង​០០២​វគ្គទី១។

លោក​ នេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បានថ្លែងថា​ការស្នើ​សុំ​ដាក់ ទោស​ទណ្ឌ​យ៉ាង​ដូច្នេះ​គឺគ្រាន់តែ​ជាភាគីម្ខាង​ តែមេធាវី​និង​ជនជាប់​ចោទ​ក៏នឹង ពន្យល់​ បកស្រាយ​នៅថ្ងៃ​បន្តរបន្ទាប់​ខាងមុខ​ដែរ​ដើម្បី​ឲ្យចៅក្រម​សំរាល​ទោស​ទណ្ឌ​ទៅតាម​អំណះ​អំណាង​និង​ភស្តុតាង​ដែល​គេមាន​សម្រាប់ដោះ​បន្ទុក​ មុន ពេល​ក្រុម​ចៅក្រម​សម្រេច​ទោស​លើជន​ជាប់​ចោទ។

«នេះ​គ្រាន់តែ​ជាការ​ស្នើសុំ​ប៉ុណ្ណោះ​ តែការ​សម្រេច​គឺអាស្រ័យ​ទៅលើ​ចៅក្រម​គាត់ នឹង​ធ្វើការ​ពិនិត្យ​ទៅលើ​អង្គហេតុ​និង​អង្គច្បាប់​រួមទាំង​ភស្តុតាង​ទាំង​ឡាយ។ ហើយ​សាល​ក្រម​ក្នុង​សំណុំ​រឿង​០០២ ​វគ្គទី១នេះ​ គ្រោងនឹង​ប្រកាស​នៅពាក់ កណ្តាល​ឆ្នាំ​២០១៤​ខាងមុខ»។

ទោះជា​យ៉ាងណា​ក៏ដោយ​លោក ​ស៊ុំ ឫទ្ធី ​ជាជន​រងគ្រោះ​ម្នាក់ទៀត​ដែល​រួចជីវិត ពីគុកមួយសម័យ​ខ្មែរ​ក្រហម​នៅ​ខេត្ត​សៀមរាប​បាន​អះអាង​ថាលោក​ជាជន​រងគ្រោះ​ម្នាក់​ត្រូវការ​យុត្តិធម៌​និង ​ការបំភ្លឺ​អំពីការ​ពិតដែរ​ មិនមែន​ការ​សម្រេច​ទោស​មួយ​ជីវិត​ មុន​ពេល​សំណុំ​រឿង​ទាំងមូល​ត្រូវ​កាត់​ទោស​ចប់​នោះ​ អាច​ធ្វើ​ឲ្យ​លោក​ស្ងប់​ចិត្ត​បាន​ទេ។

«ហើយ​បើ​ដាក់​ទោស​គាត់​អស់មួយ​ជីវិត​ទៅ​សំណុំ​រឿង​០០២​ ត្រូវ​បញ្ចប់​ត្រឹម​ប៉ុណ្ណឹង ឬ​មួយ​ក៏​សំណុំ​រឿង​០០២​ត្រូវ​បន្ត​ទៀត។​ នេះ​ខ្ញុំ​សុំ​សួរ​ទៅ​សហ​ព្រះរាជអាជ្ញា​ជាតិ​និង​អន្តរជាតិ​ទៅ​វិញ»។

លោក​ថ្លែង​ថា​ ជនជាប់​ចោទ​ទាំង​ពីរ​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ទូទាំង​ ប្រទេស​ គឺ​ការ​ កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ជាង​១.៧លាន​នាក់​ មិន​មែន​ឧក្រិដ្ឋកម្ម​តែ​មួយ​ក្នុង​វគ្គ​ទី១​នៃសំណុំ​រឿង​០០២​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG