វ៉ាស៊ីនតោន —
ក្រុមអ្នកឃ្លាំមើលសាសាក្តីកាត់ទោសខ្មែរក្រហមបានទទូចឲ្យអ.ស.ប. ប្រទេសកម្ពុជា និងក្រុមម្ចាស់ជំនួយ បំពេញកិច្ចសន្យាក្នុងដំណើរការកាត់ទោសខ្មែរក្រហម ដោយទទូចដល់ភាគីពាក់ព័ន្ធថា ពួកគេត្រូវផ្តល់ការគាំទ្រថវិកាដើម្បីទ្រទ្រង់សាលាក្តីដែលកំពុងអស់ថវិកានេះ។
សាលាក្តីខ្មែរក្រហមខាងភាគីកម្ពុជាខ្វះថវិកាចំនួន៣លានដុល្លារសម្រាប់ដំណើរការដល់បំណាច់ឆ្នាំ២០១៣។ លោកសុខ ខេមរានៃវីអូអេរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា ក្រុមអ្នកឃ្លាំមើលខ្លះអះអាងថា បើសាលាក្តីនេះបរាជ័យដោយសារអស់ថវិកាទ្រទ្រង់ នោះគឺជាគម្រូអាក្រក់ដល់យុត្តិធម៌អន្តរជាតិនិងជាសោកនាដកម្មផងដែរ។
បុគ្គលិកភាគីកម្ពុជាជាច្រើន ក្នុងចំណោម២៥០នាក់ បានធ្វើកូដកម្មមិនមកបំពេញការងារចាប់តាំងពីដើមខែកញ្ញា ដោយសារតែសាលាក្តីគ្មានថវិកាបើកប្រាក់ខែជូនពួកគេចំនួន៣ខែចាប់ពីខែមិថុនាដល់ខែសីហា។ ការមិនមកធ្វើការនេះនាំឲ្យមានការរាំងស្ទះដល់ដំណើរការកាត់ទោសដោយសារគ្មានអ្នកបកប្រែ គ្មានអ្នកបច្ចេកទេសនានា។ ក្រុមអ្នកឃ្លាំមើលសាលាក្តីខ្មែរក្រហមក្នុងប្រទេសអាមេរិកខ្លះបានទទូចដល់ភាគីពាក់ព័ន្ធទាំងអស់គឺអ.ស.ប. រដ្ឋាភិបាលកម្ពុជា និងម្ចាស់ជំនួយដែលបានសន្យារួមគ្នានោះ មិនត្រូវទុកចោលសាលាក្តីនេះទេ តែត្រូវតែបន្តផ្តល់ថវិកាដើម្បីបញ្ចប់ការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម។
លោកជេម ហ្គោលស្តុន (James A Goldston) នាយកប្រតិបត្តិនៃអង្គការច្បាប់របស់ស.រ.អា.ឈ្មោះ Open Society Justice Initiative ដែលឃ្លាំមើលសាលាក្តី បានអះអាងប្រាប់វីអូអេផ្នែកខេមរភាសាថា៖ «ខ្ញុំគិតថា ប្រទេសផ្តល់ជំនួយសហគមន៍អន្តរជាតិ និងរដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវធ្វើការសម្រេចចិត្តថា ពួកគេនឹងបំពេញកាតព្វកិច្ចផ្នែកហិរញ្ញវត្ថុរបស់ពួកគេក្នុង ការធានាថា សំណុំរឿងដែលកំពុងរង់ចាំកាត់ក្តីទាំងអស់ ដែលបច្ចុប្បន្ននេះបើកការកាត់ទោសនៅក្នុងតុលាការនោះ ត្រូវដំណើរការដល់ទីបញ្ចប់តាមច្បាប់។ សាលាក្តីនេះបង្កើតឡើងដើម្បីផ្តល់យុត្តិធម៌។ សំណុំរឿងជាច្រើនត្រូវគេស៊ើបអង្កេត។ វាជារឿងសោកនាដកម្ម ប្រសិនបើសំណុំរឿងទាំងនោះមិនអាចបញ្ចប់បាន ដោយសារម្ចាស់ជំនួយគ្មានការធានាថវិកាគ្រប់គ្រាន់»។
លោកបានបន្ថែមថា ការខ្វះខាតថវិកានេះជាការទទួលខុសត្រូវរួមគ្នា ក្រៅពីបានចោទសួរពីការតាំងចិត្តរបស់ភាគីនីមួយៗ។
លោកនិយាយថា៖ «សម្រាប់ខ្ញុំ វាហាក់ដូចជាថា ក្នុងផ្នែកជាច្រើននៃពិភពលោកមានចំណោទ ថាតើមានការតាំងចិត្តផ្នែកនយោបាយក្នុងការធានាចំពោះការទទួលខុសត្រូវ ឬយ៉ាងណា? ប៉ុន្តែក្នុងរឿងនេះ បន្ថែមពីលើបញ្ហាចំណោទរឿងថវិកានេះមានសំណួរងាយបំផុត ថាតើភាគីពាក់ព័ន្ធផ្តល់ថវិកាដើម្បីឲ្យតុលាការបញ្ចប់កិច្ចការឬទេ?»
លោក Goldston បានព្រមានពីការបរាជ័យចំពោះតុលាការនិងផលវិបាកនានាផងដែរ។
លោកនិយាយថា៖ «ជាអវសាន ប្រសិនបើថវិកាមិនត្រូវគេធានាដើម្បីបញ្ចប់សំណុំរឿង០០២ទេ ហើយសំណុំរឿងផ្សេងទៀតដែលកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេតមិនអាចឈានដល់ការបញ្ចប់តាមច្បាប់ទេ នោះគឺជាការបរាជ័យដ៏ធំ ហើយក៏ជាសញ្ញាអាក្រក់មួយចំពោះក្រុមជនរងគ្រោះនៃឧក្រិដ្ឋកម្មដែលជាបញ្ហាក្នុងតុលាការ។ គួរឲ្យសោកស្តាយ រឿងនេះខ្ញុំគិតថា អាចនឹងក្លាយជាការដើរថយក្រោយសម្រាប់យុត្តិធម៌អន្តរជាតិ សម្រាប់គោលការណ៍នៃការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដ៏ធំធេងនេះ»។
សាលាក្តីកាត់ទោសខ្មែរក្រហមកំពុងកាត់ទោសសំណុំរឿង០០២ វគ្គ១ទាក់ទងនឹងការជម្លៀសពលរដ្ឋចេញពីទីក្រុង។ សាលាក្តីនេះត្រូវចាប់ផ្តើមកាត់ទោសពីអង្គហេតុសំខាន់ទាក់ទងនឹងបទឧក្រិដ្ឋដ៏ឃោរឃៅ នៅប៉ុន្មានខែខាងមុខនេះ ក្រោយពីមានគម្រោងការថា នឹងបញ្ចប់ ឬចេញសេចក្តីសន្និដ្នានជាស្ថាពរនៃសំណុំរឿង០០២វគ្គទី១ នៅពាក់កណ្តាលខែតុលាខាងមុខនេះ។ តែដោយសារបុគ្គលិកកម្ពុជាមិនមកធ្វើការ ដោយសារវិបត្តិថវិកាហើយធ្វើកូដកម្មនោះ វានឹងនាំឲ្យគាំងដំណើរ ឬពន្យារពេលដំណើរការទៅមុខក្នុងការស្វែងរកយុត្តិធម៌របស់សាលាក្តី ដែលម្ចាស់ជំនួយមិនព្រមផ្តល់ថវិកាបន្ថែមនេះ។
លោកស្រី នូស្ស៊ីន សាការាទី (Nushin Sarkarati ) មន្ត្រីច្បាប់នៃអង្គការសិទ្ធិមនុស្សមួយរបស់ស.រ.អា. Center for Justice and Accountability ដែលបានគាំទ្រដល់ជនរងគ្រោះដើម្បីដាក់ពាក្យប្តឹងជនជាប់ចោទក្នុងសាលាក្តីនេះ បានបង្ហាញប្រតិកម្មថា៖ «កូដកម្មមិនចូលធ្វើការជាច្រើនលើកកំពុងរារាំងការកាត់ទោសសំណុំរឿងទី២ មិនឲ្យដំណើរការទៅមុខប្រកបដោយប្រសិទ្ធិភាព។ បុគ្គលិកកម្ពុជាជាបុគ្គលិកសំខាន់ក្នុងប្រតិបត្តិការសាលាក្តី។ បើគ្មានបុគ្គលិកកម្ពុជាទេ សាលាក្តីត្រូវបង្ខំពន្យារពេលសវនាការ ដែលនេះជាការពន្យារពេលដល់ការកាត់ទោសជនជាប់ចោទទាំងពីរ។ ក្រុមដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះក្នុងសំណុំរឿង០០២វគ្គទី១ រងចាំជាយូរហើយដើម្បីស្វែងរកមើលថា តើជនជាប់ចោទទាំងពីរបច្ចុប្បន្ននេះទទួលខុសត្រូវចំពោះការខូចខាតដល់ពួកគេជាជនរងគ្រោះឬទេ? តែការតវ៉ា បច្ចុប្បន្ននេះពន្យារពេលការស្វះស្វែងរកយុត្តិធម៌ដែលពួកគេចង់ចាំជាយូរមកហើយនោះ»។
លោកស្រីបានបន្ថែមថា៖ «អ.ស.ប.និងរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តចំពោះជនរងគ្រោះនិងសហគមន៍អន្តរជាតិថា ក្រុមមេដឹកនាំនិងអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះរបបខ្មែរក្រហមឃោរឃៅ គួរត្រូវនាំខ្លួនមកកាត់ទោស។ ទាំងអ.ស.ប.និងរដ្ឋាភិបាលកម្ពុជាត្រូវតែធានាថា សាលាក្តីនេះមានមធ្យោបាយគ្រប់គ្រាន់ដើម្បីប្រតិបត្តិនូវការតាំងចិត្តនេះ»។
ថ្លែងប្រាប់វីអូអេផ្នែកខេមរភាសា លោកភីធ័រ ម៉ាកខ្វៃយ៍ (Peter Maguire) ជាសាស្ត្រាចារ្យច្បាប់នៃសាកលវិទ្យាល័យអាមេរិកាំង ហើយនឹងជាអ្នកនិពន្ធសៀវភៅ«ប្រឈមមុខនឹងការស្លាប់នៅកម្ពុជា» (Facing Death in Cambodia) បានស្តីបន្ទោសលើអ.ស.ប.ចំពោះបរាជ័យក្នុងរឿងគាំទ្រថវិកានិងដំណើរការសាលាក្តីនេះ។
លោកនិយាយថា៖ «ដោយមានជនជាប់ចោទ២ ក្នុងចំណោម៤នាក់ បានស្លាប់ ឬត្រូវរំលត់បណ្តឹងអាជ្ញានោះ នោះសាលាក្តីខ្មែរក្រហមបានបរាជ័យដោយបំពេញកិច្ចការមិនបានទាំងពាក់កណ្តាលផងនៃកិច្ចការនានាដែលអ.ស.ប.និងអ្នកគាំទ្ររបស់ពួកគេក្នុងស្ថាប័សិទ្ធិមនុស្ស ដែលបានសន្យានោះ។សាលាក្តីកូនកាត់របស់កម្ពុជានឹងបម្រើទៅជារឿងនិទានរបៀបជាការព្រមានដាស់តឿនអំពីថា តើត្រូវធ្វើដូចម្តេចក្នុងករណីមិនរៀបចំសាលាក្តីឧក្រិដ្ឋកម្មសង្គ្រាម។ អ.ស.ប.គួរតែបិទទ្វារទៅហើយក្នុងដំណើរការសំណុំរឿងបន្ថែមទៅមុខទៀតនោះ។ តុលាការកូនកាត់នេះចាំបាច់ត្រូវកាត់ទោសជនជាប់ចោទចំណាស់ៗចប់ រួចហើយគួរតែវេចបង្វិចទៅ»។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យអ.ស.ប.ម្នាក់គឺលោកស្រី អៀរី ខានិកុ (Eri Kaneko) បានអះអាងពីការប្តេជ្ញាចិត្តរបស់លោកអគ្គលេខាធិការអ.ស.ប. បាន់ គីមូន ចំពោះការស្វែងរកថវិកា។ លោកស្រីបានអះអាងថា លោកអគ្គលេខាបានអំពាវនាវជាអន្តរជាតិឲ្យមានការផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម នៅពេលលោកបានបំពេញទស្សនកិច្ចក្នុងប្រទេសអឺរ៉ុបថ្មីៗនេះ។
លោកនិយាយថា៖ «លោកអគ្គលេខាធិការអ.ស.ប.បានអំពាវនាវឲ្យសហគមន៍អន្តរជាតិផ្តល់ថវិកាដើម្បីបន្តដំណើរការតុលាការដ៏សំខាន់នេះ គឺមិនគ្រាន់តែសម្រាប់ប៉ុន្មានសប្តាហ៍ខាងមុខទេ តែត្រូវមើលទៅលើសំណុំរឿងទាំងអស់ឲ្យដល់ទីបញ្ចប់»។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជាបានអះអាងថា ខ្លួនមិនអាចបរិច្ចាគថវិកាគាំទ្រសាលាក្តីខ្មែរក្រហមទៀតទេ ព្រោះកម្ពុជាបានបរិច្ចាគច្រើនហើយគឺមានចំនួនជិត១៧លានដុល្លារចាប់តាំងពីសាលាក្តីនេះបានកើតឡើងកាលពីឆ្នាំ២០០៦។ អ.ស.ប.និងប្រទេសកម្ពុជាក៏បានស្វះស្វែងរកការគាំទ្រថវិកាក្នុងប្រទេសអាស៊ានដែរ តែពុំទាន់មានការសន្យាពីប្រទេសទាំងនោះដើម្បីផ្តត់ផ្តង់ការខ្វះខាតថវិកាសម្រាប់ភាគីជាតិចំនួន៣លានដុល្លារដល់បំណាច់ឆ្នាំ២០១៣នេះទេ។ អ.ស.ប.និងកម្ពុជាក៏ពុំមានសញ្ញាថា នឹងផ្តល់ការគាំទ្រថវិកាបន្ថែមទៀតដែរ។
សាលាក្តីកាត់ទោសខ្មែរក្រហមដែលញាំញីដោយការចោទប្រកាន់រឿងអំពើពុករលួយ និងឥទ្ធិពលនយោបាយនោះ ចំណាយថវិកាអស់ប្រមាណ២០០លានដុល្លារហើយ ដោយកាត់ទោសបានតែជនជាប់ចោទម្នាក់គឺកាំង ហ្គេចអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែងរបស់ខ្មែរក្រហម។ សព្វថ្ងៃមានជនសង្ស័យវ័យចំណាស់អាយុ៨០ឆ្នាំ២នាក់គឺនួន ជា បងធំទី២ និង ខៀវ សំផន អតីតប្រមុខរដ្ឋដែលកំពុងជាប់ឃុំឃាំងរង់ចាំការកាត់ទោសពីបទសង្ស័យថា មានជាប់ទាក់ទិននឹងការទទួលខុសត្រូវចំពោះការសម្លាប់រង្គាលពលរដ្ឋខ្មែរជាង១លាន៧សែននាក់ ក្នុងទសវត្សរ៍១៩៧០៕