នួន ជា និង ខៀវ សំផន គឺជាមេដឹកនាំកំពូលពីរនាក់គត់ ដែលនៅរស់ ហើយត្រូវកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
ការបំបែកសំណុំរឿងនេះធ្វើឡើង ដើម្បីផលប្រយោជន៍យុត្តិធម៌សម្រាប់ជនរងគ្រោះ និងធានាសិទ្ធិជនត្រូវចោទក្នុងការដឹងអំពីបទចោទប្រកាន់ ដើម្បីត្រៀមខ្លួនសម្រាប់ដំណើរការពារខ្លួនក្នុងដំណើរការយុត្តិធម៌។
ក្រោយពីរបបនេះបានដួលរលំទៅជាង៣០ឆ្នាំ វិទ្យាស្ថានស្លឹករឹតបានប្រមូលយករូបថតនៃទីក្រុងនេះ ហើយបានរៀបចំការតាំងពិព័រណ៍រូបថតដែលមានចំណងជើងថា «ក្រឡេកមើលទីក្រុងភ្នំពេញឡើងវិញ» ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសណ្ឋគារកាំបូឌីយ៉ាណា។
ស.រ.អា.បានផ្ដល់ជំនួយដល់តុលាការនេះជារៀងរាល់ឆ្នាំ ហើយរហូតមកដល់ពេលនេះបានផ្តល់ថវិកាជាង៣០លានដុល្លារមកហើយ ដែលធ្វើឲ្យប្រទេសមហាអំណាចនេះក្លាយជាម្ចាស់ជំនួយដ៏ធំមួយ។
គ្រាដែលទំនាក់ទំនងរវាងអាមេរិកនិងកម្ពុជាកំពុងតែទទួលការចាប់អារម្មណ៍ខ្លាំងនោះ លោក នៅ វណ្ណារិន នៃ VOA ភាសាខ្មែរ បានជួបសម្ភាសន៍យ៉ាងទូលំទូលាយមួយជាមួយលោក William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃពុធ ទី១០ ខែកុម្ភៈនេះ។
លោកJohn Kerry រដ្ឋមន្ត្រីការបរទសសហរដ្ឋអាមេរិក បានរំឭកពីកេរដំណែលរបស់លោកដែលលោកបានជួយរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតតុលាការកាត់ក្តីកាត់ទោសខ្មែរក្រហម។
សៀវភៅដែលមានចំណងជើងថា«មិនមានលំនៅច្បាស់លាស់៖ជនភៀសខ្លួនខ្មែរនៅតំបន់ក្រីក្រនៃទីក្រុងញូវយ៉ក»បង្ហាញពីជីវិតរបស់ជនភៀសខ្លួនខ្មែរ និងគោលនយោបាយតាំងទីលំនៅដល់ជនភៀសខ្លួនរបស់រដ្ឋាភិបាលអាមេរិក។
មនុស្សជាច្រើននាក់មិនបានស្វែងយល់អំពីជីវិតរបស់ជនភៀសខ្លួនដែលបានមកតាំងទីលំនៅនៅសហរដ្ឋអាមេរិកនោះទេ។ ក៏ប៉ុន្តែ លោក Eric Tang ជាអតីតសកម្មជនដើម្បីជនភៀសខ្លួន និងជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ Texas បាននិពន្ធសៀវភៅថ្មីមួយក្បាលស្តីពីជនភៀសខ្លួនខ្មែរនៅសង្កាត់ Bronx ទីក្រុងញូវយ៉ក ក្នុងអំឡុងទសវត្ស១៩៨០ និង១៩៩០ ដោយបានតានដានស្រាវជ្រាវពីជីវិតរបស់អ្នកស្រី ប្រុញ រ៉ា ដែលជាជនភៀសខ្លួនខ្មែរម្នាក់ ដើម្បីបង្ហាញពីជីវិតពិតរបស់អ្នកដែលមកតាំងទីលំនៅថ្មីនៅសហរដ្ឋអាមេរិក។ សៀវភៅនេះដែលមានចំណងជើងថា«មិនមានលំនៅច្បាស់លាស់៖ជនភៀសខ្លួនខ្មែរនៅតំបន់ក្រីក្រនៃទីក្រុងញូវយ៉ក»បង្ហាញពីជីវិតរបស់ជនភៀសខ្លួនខ្មែរ និងគោលនយោបាយតាំងទីលំនៅដល់ជនភៀសខ្លួនរបស់រដ្ឋាភិបាលអាមេរិក។ នាង ទែន សុខស្រីនិត នៃ VOA បានសម្ភាសន៍លោក Eric Tang អំពីសៀវភៅនេះ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ។
លោក ហ៊ាញ សុគន្ធា ប្រធានប្រតិបត្តិនៃសារមន្ទីរមីនកម្ពុជា ថាចំណូលបានមកពីភ្ញៀវទេសចរអន្តរជាតិ ត្រូវបានយកទៅប្រើប្រាស់ដើម្បីជួយកុមារ យុវជន និងសហគមន៍ក្រីក្រក្នុងតំបន់។
អ្នកគ្រប់គ្រងប្រតិបត្តិនៃសារមន្ទីរមីនកម្ពុជា (The Cambodian Landmine Museum) បានថ្លែងប្រាប់ពីភាពខុសគ្នានៃការផ្លាស់ប្តូរទីតាំងរបស់សារមន្ទីរនេះពីក្រុងសៀមរាប ទៅឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងការប្រើប្រាស់ចំណូលបានមកពីអ្នកទស្សនាអន្តរជាតិសម្រាប់ជួយអភិវឌ្ឍន៍ទីជនបទ។ លោក ហ៊ុល រស្មី នៃ VOA បានចុះទៅខេត្តសៀមរាប ដើម្បីជួបសម្ភាសជាមួយលោក ហ៊ាញ សុគន្ធា ប្រធានប្រតិបត្តិនៃសារមន្ទីរមីនកម្ពុជា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ អំពីចំនួនភ្ញៀវទេសចរដែលបានមកទស្សនាសារមន្ទីរ ដែលសង់នៅលើផ្ទៃដីតិចជាងមួយហិកតា និងការប្រើប្រាស់ប្រាក់ចំណូលបានមកពីភ្ញៀវទេសចរណ៍អន្តរជាតិ ដើម្បីជួយកុមារ យុវជន និងសហគមន៍ក្រីក្រ។ សូមអស់លោកអ្នកស្តាប់បទសម្ភាសន៍រវាងលោក ហ៊ុល រស្មី និង លោក ហ៊ាញ សុគន្ធាដូចតទៅ៕
គណបក្សប្រជាជនកម្ពុជាពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្រៅប្រទេស ជាពិសេសនៅស.រ.អា. និងនៅតំបន់អឺរ៉ុប
ជនរងគ្រោះនៃរបបខ្មែរក្រហមអាចប្រែក្លាយខ្លួនរបស់ពួកគេឲ្យទៅជាអ្នកបង្កើតការផ្សះផ្សាជាមួយអតីតកម្មាភិបាលខ្មែរក្រហមបាន តាមរយៈការអូសទាញអតីតកម្មាភិបាលខ្មែរក្រហមទាំងនោះឲ្យចូលរួមនៅក្នុងសកម្មភាពជួយសង្គម និងវប្បធម៌វិញ។
ព័ត៌មានផ្សេងទៀត