ក្នុងចំណោមពលករទាំងពីរនាក់ចុងក្រោយដែលឆ្លងជំងឺនេះ ម្នាក់មានអាយុ ២៦ ឆ្នាំ រស់នៅក្នុងខេត្តបាត់ដំបង បានចូលមកកម្ពុជាកាលពីថ្ងៃទី២ ខែមករា។ ចំណែកម្នាក់ទៀត អាយុ ២៥ ឆ្នាំ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ចូលមកកម្ពុជា កាលពីថ្ងៃទី៤ ខែមករា។
ចំនួនពលរដ្ឋខ្មែរដែលត្រូវបានអាជ្ញាធរសុខាភិបាលថៃ រកឃើញថាមានផ្ទុកវីរុសកូវីដ១៩ ក្នុងប្រទេសថៃ បានកើនឡើងដល់ ១០៨ នាក់ហើយ គិតត្រឹមយប់ថ្ងៃពុធ ទី៦ ខែមករានេះ។
ក្រសួងសុខាភិបាលថៃបានឲ្យដឹងថាពលរដ្ឋខ្មែរយ៉ាងតិច១០៥នាក់ ឆ្លងជំងឺកូវីដ១៩ ស្របពេលការឆ្លងជំងឺនេះ កំពុងកើនឡើងនៅប្រទេសថៃ។ ពលករខ្មែរមួយចំនួនដែលធ្វើការនៅទីនោះបង្ហាញការបារម្ភកាន់តែខ្លាំងឡើង និងចង់វិលមកប្រទេសកម្ពុជាវិញ។
ក្រសួងសុខាភិបាលកម្ពុជាឲ្យដឹងថាគិតត្រឹមដើមសប្តាហ៍នេះ ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃចំនួន១៧នាក់មានវីរុសកូវីដ១៩។
ប្រទេសឥណ្ឌានឹងមិនអនុញ្ញាតឲ្យនាំចេញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនឱសថ AstraZeneca សហការនឹងសាកលវិទ្យាល័យ Oxford ក្នុងរយៈពេលជាច្រើនខែ។
នេប៉ាល់ជាប្រទេសទីបួនហើយ ដែលកម្ពុជាបានផ្តល់អំណោយជាម៉ាសនិងបរិក្ខារពេទ្យទាំងនេះ បន្ទាប់ពីឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត។
ស្របពេលដែលកម្ពុជាកំពុងរង់ចាំបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងត្រៀមចាក់ជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ និងតាមគោលការណ៍ស្ម័គ្រចិត្ត ពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញបានសាទរនឹងវ៉ាក់សាំងនេះ ប៉ុន្តែពួកគេបានបង្ហាញក្តីបារម្ភពីប្រភព និងប្រសិទ្ធភាពវ៉ាក់សាំង។
កម្ពុជាមានអ្នកកើតជំងឺមហារីកថ្មីប្រមាណ១ម៉ឺន៥ពាន់នាក់ បើយោងតាមទិន្នន័យឆ្នាំ២០១៨ របស់អង្គការសុខភាពពិភពលោក។
លោក Pascal Soriot នាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca បាននិយាយថា វាជា «ថ្ងៃដ៏សំខាន់សម្រាប់មនុស្សរាប់លាននាក់នៅក្នុងចក្រភពអង់គ្លេស ដែលនឹងទទួលបានវ៉ាក់សាំងថ្មីនេះ។
លោក Biden កំណត់គោលដៅថា នឹងផ្ដល់វ៉ាក់សំាងឲ្យបានចំនួន ១០០ លានដូស ក្នុងអំឡុងពេល ១០០ ថ្ងៃដំបូង ក្នុងពេលកាន់តំណែងប្រធានាធិបតី។
ប្រទេសឥណ្ឌូនេស៊ីត្រៀមខ្លួនចុះកិច្ចព្រមព្រៀងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer និងរបស់ក្រុមហ៊ុន AstraZeneca។
រដ្ឋាភិបាលថៃនឹងអនុញ្ញាតឲ្យពលករចំណាកស្រុកដែលគ្មានឯកសារត្រឹមត្រូវ មកពីប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលកំពុងនៅក្នុងប្រទេសថៃស្រាប់ ឲ្យធ្វើការដោយស្របច្បាប់បានក្នុងរយៈពេលប្រមាណ ២ ឆ្នាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ព័ត៌មានផ្សេងទៀត