ការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩បង្កការរាំងស្ទះ និងធ្វើឲ្យយឺតយ៉ាវដល់ការផ្ដល់សេវានានាក្នុងការលុបបំបាត់ជំងឺត្រូពិច និងការដឹកជញ្ជូនចែកចាយថ្នាំពេទ្យដើម្បីប្រយុទ្ធប្រឆាំងជំងឺប៉ារ៉ាស៊ីតបង្កដោយដង្កូវហ្គីណេ (Guinea Worm)។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លើកឡើងថា ត្រូវតែមានការផ្តល់ព័ត៌មានពេញលេញពាក់ព័ន្ធស្ថានភាពរបស់អ្នកជំងឺកូវីដ១៩ ដល់ក្រុមគ្រួសាររបស់ពួកគេ។
លោកឧត្តមសេនីយ៍ទោម៉ៅ ច័ន្ទមធុរិទ្ធស្នងការនគរបាលខេត្តកំពតប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាអាជ្ញាធរមានសមត្ថកិច្ចបានស្នើសុំជំនួយពីព្រះរាជអាជ្ញាខេត្តដើម្បីនាំខ្លួនមនុស្សពីរនាក់ដែលសង្ស័យថាជាអ្នកបិតស្រាសនោះ។
លោក ស៊ឹង សែនករុណា មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក បានថ្លែងប្រាប់វីអូអេនៅថ្ងៃនេះថា លោកនៅតែព្រួយបារម្ភ ដោយសារតួលេខនៃចំនួនអ្នកឆ្លងជំងឺកូវីដ១៩ខ្ពស់នៅឡើយ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលនិងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ ថ្លែងថា មន្ត្រីទទួលបន្ទុកមើលការខុសត្រូវពន្ធនាគារ គួរស្វែងរកយន្តការទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំងនៃការឆ្លងជំងឺកូវីដ១៩ក្នុងពន្ធនាគារដែលមានលក្ខណៈចង្អៀតណែន។
ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដ៏សាហាវនៅក្នុងប្រទេសឥណ្ឌា ប្រេស៊ីល និងប្រទេសផ្សេងៗទៀត បានធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងពិភពលោកកើនឡើងដល់ជាង៣លាន៤សែននាក់។
ប្រទេសកូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងកូវីដ១៩ ជូនពលរដ្ឋបានតែ ៣% ប៉ុណ្ណោះ ក្នុងចំណោមប្រជាពលរដ្ឋសរុបចំនួន ៥២ លាននាក់របស់ខ្លួន។ សហរដ្ឋអាមេរិកបានសន្យាជួយរដ្ឋាភិបាលក្រុងសេអ៊ូលនៅក្នុងរឿងនេះតាមរយៈភាពជាដៃគូផ្នែកវ៉ាក់សាំង។
អង្គការសហប្រជាជាតិបានឱ្យដឹងថា បញ្ហានៃការនាំចេញវ៉ាក់សាំងចេញពីប្រទេសឥណ្ឌាជួបឧបសគ្គ នឹងនាំឱ្យការដឹកជញ្ជូនជំនួយវ៉ាក់សាំងមកកម្ពុជា ក្រោមកិច្ចសម្របសម្រួលវ៉ាក់សាំងសាកលCOVAXជួបការពន្យារពេល។
អាជ្ញាធរខេត្តកំពង់ចាមបានរាយការណ៍ករណីឆ្លងជំងឺកូវីដ១៩ប្រមាណជិត១០០នាក់ទៀត បន្ទាប់ពីមានករណីផ្ទុះឆ្លងក្នុងសហគមន៍កម្មកររោងចក្រ ដែលនាំឲ្យមានការព្រួយបារម្ភអំពីការឆ្លងកាន់តែខ្លាំង។
ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានរយៈពេល៣ខែរហូតមកដល់ពេលនេះ កម្ពុជាបានរាយការណ៍ករណីឆ្លងជំងឺកូវីដ១៩ សរុបមានជាង២៣.០០០នាក់ ដែលក្នុងនោះមានអ្នកជាសះស្បើយចំនួន១៥.៧០០នាក់។
ប្រជាពលរដ្ឋដែលស្លាប់នោះមានអាយុពី២៧ឆ្នាំដល់៥៨ឆ្នាំ ហើយរហូតមកដល់ពេលនេះ មនុស្សប្រមាណ១០នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ប្រជាជាតិអាហ្វ្រិកបានស្វាគមន៍នូវព័ត៌មានដែលថា សហរដ្ឋអាមេរិកគាំទ្រដល់សំណើក្នុងការលើកលែងការការពារផ្នែកកម្មសិទ្ធិបញ្ញាសម្រាប់ការផលិតវ៉ាក់សាំងកូវីដ១៩។ ប៉ុន្តែពួកគេថា កិច្ចការត្រូវធ្វើខាងមុខជាដំណើរវែងឆ្ងាយ និងពោរពេញទៅដោយឧបសគ្គ។
ព័ត៌មានផ្សេងទៀត