មកដល់ពេលនេះ ឥណ្ឌាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩សរុបទាំងអស់ចំនួនជាង២៨៣.០០០នាក់ និងមានអ្នកឆ្លងដោយសារជំងឺនេះសរុបជាង២៥,៤លាននាក់ ដែលស្ថិតក្នុងលំដាប់ទី២បន្ទាប់ពីសហរដ្ឋអាមេរិក។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺរាតត្បាតរបស់រដ្ឋាភិបាលតៃវ៉ាន់បានប្រកាសថា ខ្លួនបានរកឃើញអ្នកឆ្លងចំនួនជាង ១.២០០ករណី រវាងពីថ្ងៃសុក្រសបា្តហ៍មុន រហូតដល់ថ្ងៃពុធម្សិលមិញនេះ។
ជាមួយនឹងការប្រកាសថា ស.រ.អ. កំពុងធ្វើសកម្មភាពបន្ថែមទៀតក្នុងការជួយដល់ពិភពលោក ដើម្បីទប់ទល់នឹងជំងឺឆ្លងរាតត្បាតកូវីដ១៩នោះ លោក Biden បានបញ្ជាក់កាលពីថ្ងៃចន្ទថា ស.រ.អ. នឹងបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២០លានដូសបន្ថែមទៀតទៅកាន់ប្រទេសនានា នៅត្រឹមដំណាច់ខែមិថុនាខាងមុខ។
ប្រភពព័ត៌មានបីក្នុងរដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់ថា ប្រទេសឥណ្ឌាទំនងជាមិនបន្តនាំចេញវ៉ាក់សាំងកូវីដ១៩ទ្រង់ទ្រាយធំទេ យ៉ាងហោចណាស់រហូតដល់ខែតុលា ខណៈប្រទេសនេះរក្សាទុកវ៉ាក់សាំងសម្រាប់ចាក់ក្នុងស្រុក។
កម្ពុជានឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩យ៉ាងតិចចំនួន១,១លានដូសនៅត្រឹមដំណាច់ខែឧសភានេះពីយន្តការ Covax (កូវ៉ាក់) និងវ៉ាក់សាំងច្រើនថែមទៀតបន្ទាប់ពីនោះ។
អ្នកស្រី Henrietta Fiore នាយិកាប្រតិបត្តិនៃទីភ្នាក់ងារ UNICEF បានអំពាវនាវដល់ប្រទេសមួយចំនួន ដោយមិនគ្រាន់តែផ្តល់ថវិកាជួយទ្រទ្រង់ដល់កម្មវិធី COVAXតែប៉ុណ្ណោះទេ តែត្រូវជួយចែករំលែកនូវវ៉ាក់សាំងដែលខ្លួនមានលើសកំណត់មកឲ្យផងដែរ។
ប្រទេសថៃមានករណីឆ្លងជំងឺកូវីដ១៩ ខ្ពស់បំផុតកាលពីថ្ងៃទី ១៣ ខែឧសភាកន្លងទៅនេះ បន្ទាប់ពីពន្ធនាគារមួយចំនួននៅក្នុងទីក្រុងបាងកកមានករណីឆ្លងជំងឺនេះ។
លោកស្រី Rochelle Walensky នាយិកាទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក បានប្រាប់កម្មវិធីទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យម្សិលមិញថា «វាឆាប់ពេក មិនទាន់ប្រកាសជោគជ័យបានទេ។ យើងត្រូវតែប្រយ័ត្ន»។
ក្រសួងសុខាភិបាលបានឲ្យដឹងដែរថាមនុស្សប្រមាណ៩០០នាក់ទៀត បានជាសះស្បើយពីជំងឺនេះ។
លោក អ៊ុង ប៉េងអាន គឺជានិស្សិតកម្ពុជាដ៏ឆ្នើមមួយរូបដែលបានទទួលអាហារូបករណ៍ Fulbright របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីមកសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញទំនាក់ទំនងផ្នែកសុខភាពនិងហានិភ័យនៅសាកលវិទ្យាល័យ Michigan State ក្នុងក្រុង East Lansing រដ្ឋ Michigan សហរដ្ឋអាមេរិក។
អ្នកកាន់សាសនាឥស្លាមបានប្រារព្ធពិធីបុណ្យ Eid al-Fitr ក្នុងសភាពស្ងប់ស្ងាត់នៅឆ្នាំនេះដែលជាឆ្នាំទីពីរ នៅពេលដែលការរាតត្បាតជំងឺកូវីដ១៩ បានបង្ខំជាថ្មីឲ្យមានការបិទព្រះវិហារឥស្លាម។
នាយិកាមជ្ឈមណ្ឌល CDC អ្នកស្រី Rochelle Walensky បានថ្លែងថា៖ «បើសិនជាអ្នកបានចាក់វ៉ាក់សំាងរួចរាល់អស់ហើយ អ្នកអាចចាប់ផ្ដើមធ្វើអ្វី ដែលអ្នកបានឈប់ធ្វើដោយសារការឆ្លងរាតត្បាត។ យើងទន្ទឹងរង់ចាំពេលនេះជាយូរណាស់មកហើយ»។
ព័ត៌មានផ្សេងទៀត