ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ Florida ព្រមាន​ថា​​អស់​ពេល​ក្នុង​ការជម្លៀស​ប្រជាជាន​ពី​ព្យុះ​សង្ឃរា Irma


ការ​បំផ្លិច​បំផ្លាញ​បន្ទាប់​ពី​ព្យុះ​សង្ឃរា Irma នៅ​ឆ្នេរ Virgin Gorda's Leverick កោះ British Virgin កាលពី​ថ្ងៃទី​០៨ កញ្ញា ២០១៧។
ការ​បំផ្លិច​បំផ្លាញ​បន្ទាប់​ពី​ព្យុះ​សង្ឃរា Irma នៅ​ឆ្នេរ Virgin Gorda's Leverick កោះ British Virgin កាលពី​ថ្ងៃទី​០៨ កញ្ញា ២០១៧។

នៅ​ពេល​ដែល​ខ្យល់ព្យុះសង្ឃរា Irma បោកបក់​ទៅ​កាន់រដ្ឋ Florida មន្ត្រី​នៅ​ក្នុង​រដ្ឋនេះព្រមាន​មនុស្ស​រាប់លាន​នាក់​ថា​ជិត​អស់​ពេល​ហើយដើម្បី​ជម្លៀស​ចេញ​ពី​ទី​នោះនៅ​ក្រោយ​ខ្យល់ព្យុះ​នេះ​បានបណ្តាល​ឱ្យមនុស្សយ៉ាង​តិចណាស់២២​នាក់​ស្លាប់នៅ​ក្នុង​តំបន់ Caribbean និង​នាំឱ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​ជា​ច្រើន​ផងដែរ។

អាជ្ញាធរ​រដ្ឋ​ Florida បានសុំដល់​ប្រជារាស្ត្រ​៥លាន៦សែន​នាក់គឺ​ជាងមួយ​ភាគបួន​នៃ​ចំនួន​ប្រជារាស្ត្រ​ក្នុង​រដ្ឋ​នេះ​ឱ្យ​ជម្លៀសចេញ​ពី​ទី​នោះ​ឱ្យបាន​មុន​ពេល​ដែល​ខ្យល់ព្យុះ​នេះ​នឹង​បោកបក់​លើផ្ទៃ​ដី​នៅ​ថ្ងៃ​អាទិត្យ​ស្អែកនេះ។

លោក​ Rick Scott អភិបាល​រដ្ឋ Florida បានចាត់ទុកខ្យល់ព្យុះ​សង្ឃរា​ Irma ថា​ជា «ខ្យល់ព្យុះនាំ​ឱ្យមាន​មហន្តរាយ​មួយ​ដែល​រដ្ឋនេះ​មិន​ដែល​ជួបប្រទះពី​ពេល​មុនទេ» ដោយ​លោក​កត់សម្គាល់ថា​ខ្យល់ព្យុះ​នេះ​មានទំហំ​ធំ​ជាង​រដ្ឋ​ Florida ទៅ​ទៀត។

លោក​ Scott បានព្រមាន​ថា «យើងអស់​ពេល​ហើយ។​ ខ្យល់ព្យុះ​នេះ​បោក​បក់ជិត​មក​ដល់ទីនេះ​ហើយ»។

​អ្នកព្យាករណ៍អាកាស​បានកែ​តម្រូវ​ផ្លូវ​បោកបក់​នៃ​ខ្យល់ព្យុះ​នេះ​កាល​ថ្ងៃ​សុក្រ​ឆ្ពោះ​ទៅ​កាន់ឆ្នេរ​សមុទ្រ​ខាងលិច​នៃរដ្ឋ Florida ដែល​អាច​មាន​ន័យ​ថា​តំបន់ក្រុង​ Miami ដែល​មានប្រជារាស្ត្រ៦លាន​នាក់​អាច​ជៀស​ផុត​ពី​ការ​បោកបក់​ចំ​ដោយ​ខ្យល់ព្យុះ​នេះ​។ លោក​ Alp Inal អ្នកជំនួញ​ក្នុង​ក្រុង Miami បានពណ៌នា​អំពី​ក្រុង​នេះប្រាប់​ VOA ជា​ភាសាតួកគី​ ​ថា​វា​ជា​ក្រុង​ស្ងាត់ជ្រងំ​ពី​ព្រោះ​មនុស្ស​ភាគ​ច្រើនបានជម្លៀសចេញ​ពី​តំបន់​នេះ​ហើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG