គិតត្រឹមថ្ងៃសៅរ៍ ភ្លើងឆេះព្រៃទ្រង់ទ្រាយធំបំផុតមួយចំនួននៅក្នុងរដ្ឋ California នៅតែបន្តឆេះរាលដាល ដោយបានឆេះបំផ្លាញអស់ផ្ទៃដីទំហំ ៤.០៤៦ គីឡូម៉ែត្រក្រឡា ក្នុងរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ។
លោក Nikorndej Balankura មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសថៃ ថ្លែងប្រាប់អ្នកសារព័ត៌មានហើយត្រូវបានទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់សម្តីដើមថា៖ «ប្រទេសចិនបានត្រៀមខ្លួននឹងចែករំលែកព័ត៌មានជាមួយយើង នៅក្នុងបែបផែនមួយ ដែលច្បាស់លាស់ មានប្រយោជន៍ និងមានតម្លាភាព»។
ពលរដ្ឋរស់នៅក្នុងតំបន់ដែលមានភ្លើងឆេះព្រៃរាប់ពាន់នាក់ ត្រូវបានបញ្ជាឲ្យជម្លៀសចេញទៅកាន់កន្លែងសុវត្ថិភាព ឬ ត្រូវព្រមានឲ្យដឹងនៅពេលដែលមានភ្លើងឆេះព្រៃប្រមាណ៣០ កន្លែង កំពុងកើតមានឡើងនៅតំបន់ជនបទ និងព្រៃក្រាស់ៗជុំវិញរបស់រដ្ឋនេះ។
ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋបាលរបស់លោក កំពុងពិចារណា ថាតើគួរអនុញ្ញាតឱ្យមានការខួងយកប្រេងក្នុងតំបន់ជម្រកសត្វព្រៃធម្មជាតិ Arctic ក្នុងរដ្ឋ Alaska។
កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៅក្នុងតំបន់ទន្លេមេគង្គក្នុងរយៈពេលពីរទសវត្សកន្លងមកនេះ បានកាត់បន្ថយអត្រាភាពក្រីក្រ ក៏ប៉ុន្តែក៏បានបង្កើនល្បឿននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលប្រសិនបើមិនត្រូវបានត្រួតពិនិត្យនិងតាមដានសិក្សាត្រឹមត្រូវ នឹងបង្កអន្តរាយដល់ធនធានធម្មជាតិនិងបរិស្ថានក្នុងតំបន់។ មជ្ឈមណ្ឌលស្រាវជ្រាវ St
នៅក្នុងលិខិតដែល VOA ទទួលបាននៅថ្ងៃពុធនេះ ពួកគេលើកឡើងថា ការដុតធ្យូងថ្មប៉ះពាល់បរិស្ថាន ដែលផ្ទុយពីការប្តេជ្ញាប្រឹងប្រែងរបស់ពួកគេក្នុងការចូលរួមការពារបរិស្ថាន។ ពួកគេជំរុញឲ្យកម្ពុជាក្រឡេកមើលថាមពលកកើតឡើងវិញ ដូចជាថាមពលព្រះអាទិត្យ និងថាមពលខ្យល់ ដែលកម្ពុជាមានសក្តានុពល។
គណៈកម្មការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «លំហូរទាបបែបនេះបានធ្វើឲ្យបឹងទន្លេសាបរបស់ប្រទេសកម្ពុជាជួបប្រទះស្ថានភាពរាក់ខ្លាំង ដែលបង្កឲ្យបរិមាណលំហូរត្រឡប់ចូលបឹងធ្លាក់ដល់កម្រិតទាបបំផុតនៅក្នុងកំណត់ត្រា គិតចាប់ពីឆ្នាំ១៩៩៧មក»។
កាលពីពេលថ្មីៗនេះ ការប្រជែងគ្នារវាងប្រទេសមហាអំណាចទាំងពីរ បានឈានដល់ការវែកញែកផ្នែកវិទ្យាសាស្ត្រ។ រដ្ឋាភិបាលស.រ.អា និងរដ្ឋាភិបាលចិន បានលើកឡើងពីរបាយការណ៍ផ្សេងគ្នាអំពីថា តើទំនប់ទឹកទាំង ១១ របស់ចិននៅលើទន្លេមេគង្គប៉ះពាល់ដល់ប្រទេសនានានៅទន្លេមេគង្គខាងក្រោម ឬក៏យ៉ាងណានោះ។
អ្នកព្យាករណ៍អាកាសធាតុបានព្រមានថា នឹងអាចមានខ្យល់គួច ដែលក្រោយមកពិតជាមានខ្យល់គួចចំនួនពីរ បានកើតឡើងនៅក្រុង Kilmarnock រដ្ឋ Virginia និងក្រុង Vienna រដ្ឋ Maryland។
ព័ត៌មានផ្សេងទៀត