សហមេធាវីការពារក្តីឱ្យលោក កឹម សុខា គឺលោក អាង ឧត្តម ប្រាប់អ្នកកាសែតថា នៅក្នុងសវនាការ តុលាការសាលាឧទ្ធរណ៍បានសួរដេញដោលលោក កឹម សុខា អំពីប្រវត្តិអប់រំ ការងារ និងការធ្វើនយោបាយរបស់លោក ក៏ដូចជាការប្រព្រឹត្តទៅនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីមិនទាន់មានក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា មិនមានអ្វីខុសគ្នាទេរវាងការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត និងអតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ដោយសារមេដឹកនាំទាំងពីរដើរតាមនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ លោកថ្លែងថា អ្វីដែលសំខាន់ គឺមេដឹកនាំបំពេញតម្រូវការរបស់ម្ចាស់ឆ្នោត។
ទោះជាយ៉ាងណាក៏ដោយ លទ្ធផលនេះគឺស្មើនឹងការអាម៉ាស់មុខសម្រាប់អ្នកស្រី Haley ដែលបានប្រឹងប្រែងធ្វើយ៉ាងណាឱ្យខ្លួនបានក្លាយជាបេក្ខជនមួយរូបដែលអាចប្រកួតប្រជែងនឹងលោក Trump បានដោយពិតប្រាកដ។
យោធាអ៊ុយក្រែនបានរៀបរាប់លម្អិតថា នៅក្នុងការវាយប្រហារដ៏ធំរបស់រុស្ស៊ីនេះ រុស្ស៊ីបានប្រើដ្រូន ២០ គ្រឿង មីស៊ីលស្វ័យនាំផ្លូវ ៣៦ គ្រាប់ មីស៊ីលបញ្ជា S-300 ៥ គ្រាប់ និងមីស៊ីលបាលីស្ទិក ៣ គ្រាប់។
អង្គចៅក្រមដែលមានសមាជិក ៣ រូបនៃតុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកសម្រាប់តំបន់រដ្ឋធានីវ៉ាស៊ីនតោនបានច្រានចោលការអះអាងរបស់លោក Trump ដែលថាលោកមិនអាចត្រូវបានកាត់ទោសបានទេដោយសារតែការចោទប្រកាន់លើរូបលោកគឺពាក់ព័ន្ធនឹងការទទួលខុសត្រូវផ្លូវការរបស់លោកក្នុងនាមជាប្រធានាធិបតី។
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី ៥ មានរយៈពេល ១៤ ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។
រដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកឡើងរបស់លោក ទាវ វណ្ណុល អំពីប្រជាធិបតេយ្យកាន់តែចុះខ្សោយ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត មានលក្ខណៈជាការចោទប្រកាន់មកលើរដ្ឋាភិបាលទាំងបំពាន និងខុសពីការពិត។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋាភិបាល ដែលត្រូវបានចេញផ្សាយនៅថ្ងៃពុធនេះ។
លោក Sullivan និយាយថា ចំណុចសំខាន់មួយគឺការទាក់ទងគ្នារវាងមេដឹកនាំនិងមេដឹកនាំ ដោយកត់សម្គាល់អំពីការសន្ទនាគ្នាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping ដែលត្រូវបានគេរំពឹងថា នឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។
ការស្ទង់មតិនេះបានបញ្ជាក់ថា បរិយាកាសនយោបាយ «មានភាពស្រអាប់ដូចទៅនឹងបរិយាកាសសេដ្ឋកិច្ចដែរ» មុនការបោះឆ្នោតថ្នាក់ជាតិនៅក្នុងប្រទេសប៉ាគីស្ថានចូលមកដល់ដែលជាការរៀបចំជាលើកដំបូងតាំងពីឆ្នាំ ២០១៨ មក។
លោក Borrell បាននិយាយថា លោកនឹងប្រើប្រាស់កិច្ចប្រជុំក្នុងរដ្ឋធានីកៀវដើម្បីពិភាក្សាលើកំណែទម្រង់ក្នុងប្រទេសអ៊ុយក្រែន ខណៈដែលប្រទេសនេះកំពុងត្រៀមខ្លួនដើម្បីក្លាយជាសមាជិករបស់សហភាពអឺរ៉ុប។
បទឈប់បាញ់គ្នាបណ្ដោះអាសន្នកាលពីចុងខែវិច្ឆិកាឆ្នាំមុនមានរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ និងធ្វើឱ្យមានការដោះលែងចំណាប់ខ្មាំងជាង ១០០ នាក់ពីតំបន់ហ្កាហ្សានិងអ្នកទោសប៉ាឡេស្ទីន ២៤០ នាក់ពីអ៊ីស្រាអែល។
ព័ត៌មានផ្សេងទៀត