នេះជាលើកដំបូងដែលកីឡាករលោតទឹកជម្រើសជាតិអាមេរិក ដើមកំណើតខ្មែរ Jordan Pisey Windle បាន ត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ ចាប់តាំងពីខ្លួន ត្រូវបានលោក Jerry Windle អតីតទាហានជើងទឹកសហរដ្ឋអាមេរិកយកទៅចិញ្ចឹមនៅសហរដ្ឋអាមេរិក តាំងពីខែមិថុនាឆ្នាំ ២០០០មក។
កញ្ញា សុខ ស៊ីគៀង ថ្លែងថា ការមិនទុកចិត្តខ្លួនឯង សម្ពាធនិងការរើសអើងពីគ្រួសារនិងសង្គមការងារ និងកង្វះបុគ្គលគំរូ (role model) ជាកត្តាចម្បងដែលបន្តរារាំងមិនឲ្យស្ត្រីខ្មែរអាចរៀនសូត្រនិងបម្រើការងារនៅក្នុងវិស័យបច្ចេកវិទ្យានិងព័ត៌មានវិទ្យា បើប្រៀបធៀបនឹងបុរស។
លោក កុក ហួន មេឃុំស្លក្រាមនៃស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា អ្នកភូមិទាំងអស់ត្រូវចំណាយថវិកាបន្ថែមដើម្បីទិញទឹកប្រើប្រាស់ប្រចាំថ្ងៃ ហើយប្រជាពលរដ្ឋធ្វើការបន់ស្រន់ដើម្បីសុំទឹកភ្លៀងតែមិនបានសម្រេច។
ក្រោយពីទៅដល់ប្រទេសកម្ពុជា Jordan Pisey Windle បានបង្រៀនបច្ចេកទេសលោតទឹកដល់កីឡាករកម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ ហើយJordan Pisey Windle សង្ឃឹមថា ខ្លួនអាចផ្តល់ក្តីសង្ឃឹមដល់កុមារកំព្រាផ្សេងទៀតនៅកម្ពុជា។
ក្នុងការជួសជុលស្ពានហាលនៅដំណាក់កាលថ្មីនេះ ប្រទេសកម្ពុជានឹងចំណាយថវិកាបដិភាគចំនួន៨២០.០០០ដុល្លារសម្រាប់ការងារបច្ចេកទេស ពលកម្ម និងសម្ភារៈបន្ថែម។ ចំណែកជប៉ុននឹងចំណាយ៧៦៧.០០០ដុល្លារ ជាគ្រឿងចក្រស្ទូចទំនើបៗ។
ស្ពានហាល ជាស្ពានឆ្លងសម្រាប់អ្នកទេសចរណ៍ឆ្លងកស្សិណពីទិសខាងលិចទៅទស្សនាប្រាសាទអង្គរវត្តនឹងត្រូវបិទសម្រាប់ធ្វើការជួសជុលឡើងវិញ ដោយឧបករណ៍សម័យទំនើប តែត្រូវរក្សាភាពដើមរបស់ស្ពានចំណាស់ច្រើនសតវត្សរ៍នេះ។ លោកពិន ស៊ីសុវណ្ណរាយការណ៍ពីខេត្តសៀមរាប៕
ក្រុមតន្រ្តីជាតិ Tal កំពុងធ្វើដំណើរសម្តែងនៅវាលខ្សាច់របស់ប្រទេសនីហ្សេអស់រយៈពេល១៥ឆ្នាំកន្លងមកហើយ និងកំពុងខិតខំបង្កើតឲ្យមានឈ្មោះរបស់ខ្លួនលើឆាកអន្តរជាតិ។ ប៉ុន្តែ ក្រុមតន្រ្តីនេះ មិនត្រឹមតែចង់ឲ្យមានការសម្តែងតន្ត្រីអស្ចារ្យប៉ុណ្ណោះទេ គឺថែមទាំងចង់បង្កើតឲ្យមានការរួបរួមគ្នានៅក្នុងប្រទេសនីហ្សេ ខណៈពេលដែលប្រទេសនេះកំពុងមានការគំរាមកំហែងផ្នែកសន្តិសុខ ដែលមិនធ្លាប់មានពីមុនមក។
កន្លងមកមានសិល្បករនិងសិល្បការនីជាង៨០០នាក់ហើយដែលបានមកចូលរួមសំដែងសៀកនៅមហោស្រពសៀកអន្តរជាតិ។
តន្ត្រីករខ្មែរឆ្នើមបីនាក់ថ្មីៗនេះបានសម្តែងទេពកោសល្យភ្លេងបុរាណខ្មែរនៅតាមទីក្រុងមួយចំនួននៅស.រ.អា ដើម្បីបង្ហាញទស្សនិកជនអាមេរិក នូវស្នាដៃរបស់ខ្មែរ។
វិទ្យាស្ថាន National Order of Architects នៃប្រទេសកូតឌីវ័រ (Ivory Coast) បានបើកសម្ភោធសាលាស្ថាបត្យកម្មជំនាញលើកដំបូងដែលនេះមានន័យថា សិស្សពុំចាំបាច់ទៅរៀនជំនាញនេះនៅក្រៅប្រទេសទៀតនោះទេ។
ការថតរូបនិងវីដេអូពីលើអាកាសដោយយន្តហោះបញ្ជា drone (ដ្រូន) កំពុងតែមានការពេញនិយមនៅទូទាំងពិភពលោក។ ប៉ុន្តែការប្រើប្រាស់ drone ក៏មានភាពចម្រូងចម្រាសផងដែរ ដោយសារវាអាចប៉ះពាល់សិទ្ធិរស់នៅជាឯកជនរបស់ប្រជាពលរដ្ឋទូទៅនិងសន្តិសុខសាធារណៈ។
និស្សិតរបស់លោកប្រមាណ៥០នាក់ បានទទួលឱកាសដ៏កម្រមួយដើម្បីរៀនសូត្រពីស្នាដៃស្ថាបត្យកម្មរបស់លោកស្រី Zaha Hadid
ព័ត៌មានផ្សេងទៀត