ប្រជារាស្ត្រខ្មែរដែលបានចូលរួមទស្សនាការប្រណាំងទូកនៅឆ្នាំនេះ បានសម្តែងក្តីរីករាយ និងការចងចាំសោកនាដកម្មលើស្ពានកោះពេជ្រ ដែលបានឆក់យកជីវិតមនុស្សប្រមាណជាង ៣៥០នាក់ ដោយ ឧបទ្ទវហេតុរត់ជាន់គ្នា។
ការរកឃើញសាកសពកីឡាករទាំងពីរនាក់នេះ កើតឡើងស្របពេលដែលពិធីបុណ្យអុំទូកថ្ងៃទីមួយកំពុងចាប់ផ្តើម។
គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ព្រមទាំងអាជ្ញាធររំពឹងថា ដំណើរការនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនឹងប្រព្រឹត្តទៅដោយរលូន និងប្រសើរជាងឆ្នាំមុនៗ ទាំងបញ្ហាសន្តិសុខ សុវត្ថិភាព និងអនាម័យ តែអាជ្ញាធរអំពាវនាវឱ្យមានការចូលរួមពីសាធារណជន។
សិល្បៈគំនូរបុរាណគឺស្ថិតក្នុងចំណោមទម្រង់សិល្បៈរបស់ខ្មែរ ដែលប្រជារាស្ត្រខ្មែរមិនសូវស្គាល់ នៅគ្រាដែលថវិកាសម្រាប់ការជំរុញសិល្បៈនេះនៅមានកម្រិត។ ការណ៍នេះបានក្លាយជាឧបសគ្គចម្បងដល់អ្នកសិល្បៈខ្មែរ។
ខុសពីអ្នកនិពន្ធក្នុងស្រុកភាគច្រើន កញ្ញា ថាវរី មានមហិច្ឆតាចង់ឃើញសៀវភៅរបស់ខ្លួនលក់ក្នុងទីផ្សារនៅប្រទេសប៉ែកអឺរ៉ុប។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt មានប្រសាសន៍ថា ពិព័រណ៍ការសិក្សានៅសហរដ្ឋអាមេរិកសម្រាប់សិស្ស-និស្សិតកម្ពុជាដែលជាប់និទ្ទេស A ក្នុងឆ្នាំ២០១៦នេះ អាចនឹងផ្ដល់ឱកាសដល់សិស្ស-និស្សិតដែលមានសមត្ថភាពទៅបន្តការសិក្សាដោយឥតគិតថ្លៃនៅសហរដ្ឋអាមេរិក ដើម្បីត្រលប់មកអភិវឌ្ឍន៍ប្រទេសកម្ពុជា។
អ្នកចូលរួមក្នុងការដង្ហែរូបសំណាកលោក កែម ឡី ពីវត្តពោធិយ៉ារ៉ាម ហៅវត្តចាស់ក្នុងរាជធានីភ្នំពេញ មកកាន់ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បាននិយាយប្រាប់ VOA ថា ពួកគេចង់ឃើញការធ្វើបុណ្យប្រចាំឆ្នាំរំឮកដល់ការស្លាប់លោក កែម ឡី ដែលមកទល់ពេលនេះ អាជ្ញាធររដ្ឋាភិបាលមិនបានផ្តល់តម្រុយអ្វីថ្មី ពាក់ព័ន្ធទៅនឹងការបាញ់សម្លាប់ដែលបានកើតឡើងកាលពីខែកក្កដា។
នៅឯពិធីបុណ្យខួបគម្រប់១០០ថ្ងៃ នៃការស្លាប់របស់លោក អ្នកចូលរួមក្នុងពិធីបុណ្យជាច្រើន បានរំឮកដល់សេចក្តីក្លាហានរបស់លោក ក្នុងការនិយាយរិៈគន់ការដឹកនាំរបស់រដ្ឋាភិបាល ដែលលោកយល់ថា នៅហ៊ុំព័ទ្ធ ដោយអំពើពុករលួយនិងពុំទាន់មានប្រសិទ្ធិភាពគ្រប់គ្រាន់ក្នុងការបម្រើប្រជារាស្ត្រខ្មែរ។
ពីមួយឆ្នាំ ទៅមួយឆ្នាំ ការប្រារព្ធទិវាសុខភាពផ្លូវចិត្តយុវជនកម្ពុជា មានការកើនឡើងចំនួនអ្នកចូលរួម។ ជាក់ស្តែង កាលពីឆ្នាំ២០១២ មានអ្នកចូលរួមត្រឹមជាង១.២០០នាក់ប៉ុណ្ណោះ។ ដោយឡែកទិវាសុខភាពផ្លូវចិត្តក្នុងឆ្នាំ២០១៦នេះ មានអ្នកចូលរួមចំនួនជាង២.០០០នាក់។
លោក Dylan ដែលជាអ្នកចំរៀង និងអ្នកនិពន្ធបទចំរៀង វ័យ ៧៥ ឆ្នាំ រូបនេះ បានចាប់ផ្ដើមអាជីពផ្នែកតន្ត្រីរបស់លោកនៅក្នុងឆ្នាំ ១៩៥៩ ដោយនៅពេលនោះ លោកបានច្រៀងនៅក្នុងហាងកាហ្វេនៅក្នុងរដ្ឋ Minnesota។
ក៏ប៉ុន្តែ ការសម្រេចអនុញ្ញាតិចុងក្រោយនេះគឺធ្វើឡើងភ្លាមៗ ក្រោយពីកិច្ចប្រជុំទ្វេភាគីរវាង លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងគណៈកម្មការ រៀបចំបុណ្យខួប ១០០ថ្ងៃ របស់លោក កែម ឡី។
ពលរដ្ឋរស់នៅក្នុងឃុំវិហារសួគ៌ នៅតែមានជំនឿខ្លាំងលើបារមីវត្តព្រះវិហារសួគ៌ ដែលពួកគេជឿថា វត្តនេះអាចផ្តល់ភាពសុខសាន្តដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ ដើម្បីឧទ្ទិសដល់បារមីខ្លាំងពូកែនេះ ការរៀបចំពីធីប្រណាំងសេះបំបោលក្របី និងបោកចំបាប់ ត្រូវបានអាជ្ញាធរឃុំវិហារសួគ៌រៀបចំឡើងជារៀងរាល់ឆ្នាំ ហើយពិធីនេះបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិរាប់រយនាក់មកតាមដានទស្សនាផងដែរ។
ព័ត៌មានផ្សេងទៀត