មិនដល់៣សប្តាហ៍ផងមុនការបោះឆ្នោតនៅក្នុងប្រទេសហ្គាណា លោក Martin Amidu រដ្ឋអាជ្ញាពិសេសប្រឆាំងអំពើពុករលួយ បានលាចេញពីតំណែង ដោយបានចោទប្រកាន់ថា មានការជ្រៀតជ្រែកខាងនយោបាយនៅក្នុងការងាររបស់លោក។
ប្រទេសហ្គាណា បានចាប់ផ្តើមសាងសង់ជញ្ជាំងថ្មការពារឆ្នេរសមុទ្រនៅតាមចំណុចសំខាន់ៗរបស់ខ្លួនតាមបណ្តោយឆ្នេរ ដើម្បីការពារឆ្នេរខ្សាច់ដែលមានការច្រោះបាក់ដី ការពារសហគមន៍ និងការពារអគារប្រវត្តិសាស្ត្រជាដើម។
លោក Muhammadu Buhari នាយករដ្ឋមន្ត្រីនីហ្សេរីយ៉ា បាននិយាយថា ប៉ូលិសនៅក្នុងអង្គភាពពិសេសប្រឆាំងអំពើប្លន់ ត្រូវទទួលខុសត្រូវចំពោះទង្វើខុសឆ្គងរបស់ខ្លួន និងត្រូវមានយុត្តិធម៌។
លោក Wellington Baiden បានហៅតំបន់ព្រៃឈើទំហំ ៨៥ ហិចតារបស់លោកថាជា «ផ្សារទំនើបពណ៌បៃតង» មួយ។ តំបន់ព្រៃឈើនេះបានផ្តល់នូវធនធានត្រី ធនធានឈើ គ្រាប់ពូជ ផ្លែឈើ និងប្រេងរុក្ខជាតិសំខាន់ៗ។
មូលនិធិនេះក៏បានពិនិត្យទៅលើការអះអាងនៅលើប្រព័ន្ធផ្សព្វផ្សាយអំពីជំងឺរាតត្បាតនេះ ហើយបានអំពាវនាវឲ្យអ្នកសារព័ត៌មានបញ្ជាក់ការពិតមុននឹងចេញផ្សាយព័ត៌មាន ដើម្បីបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត។
តម្រូវការសេវាកម្មពីសំណាក់អ្នកលក់រាយតាមអនឡាញនៅអាហ្វ្រិកខាងលិចកំពុងកើនឡើងខ្ពស់ គ្រាដែលការរាតត្បាតនៃជំងឺកូវីដ ១៩ កើនឡើងនៅក្នុងតំបន់នោះ។