ការផ្ទុះកំហឹងពីសំណាក់អន្តរជាតិនិងនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានកើតមានឡើងបន្ទាប់ពីតុលាការក្រុងYangon បានកាត់ទោសអ្នកកាសែត២នាក់ឲ្យជាប់ពន្ធនាគារ៧ឆ្នាំ។ពួកអ្នករិះគន់បានហៅសាលក្រមកាត់ទោសអ្នកយកព័ត៌មាន Reuters ២នាក់នោះថា ជាការវាយប្រហារលើសេរីភាពសារព័តមាន។
មិនមានតែក្រុមសមាជិកនៃសហគមន៍អន្តរជាតិនិងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាដែលបានរត់គេចទៅប្រទេសបង់ក្លាដែសទេ ដែលរិះគន់ទៅលើគម្រោងកម្មវិធីធ្វើមាតុភូមិនិវត្តន៍របស់រដ្ឋាភិបាល សូម្បីតែពលរដ្ឋកាន់សាសនាព្រះពុទ្ធនៅរដ្ឋ Rakhine ក៏បានបញ្ចេញពីអារម្មណ៍មិនពេញចិត្តនឹងដំណើរការនេះដែរ។
កិច្ចព្រមព្រៀងមួយដែលគេរាយការណ៍មកថា សម្រាប់ប្រទេសមីយ៉ាន់ម៉ាទិញយន្តហោះចម្បាំងពីរុស្ស៊ីកំពុងរងការរិះគន់ពីមនុស្សមួយចំនួនដែលនិយាយថា រដ្ឋាភិបាលមីយ៉ាន់ម៉ាចំណាយច្រើនជ្រុលលើវិស័យយោធា ប៉ុន្តែចំណាយតិចតួចលើវិស័យអប់រំ និងវិស័យអាទិភាពផ្សេងៗទៀត។
២ឆ្នាំ បន្ទាប់ពីលោកស្រី Aung San Suu Kyi ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា បានសន្យាចាត់ទុកសង្គ្រាមស៊ីវិល ៧០ឆ្នាំថា ជាបញ្ហាអាទិភាពនៅក្នុងការដឹកនាំរបស់លោកស្រីនោះ ការជោគជ័យពីដំណើរការសន្តិភាពនេះមានតិចតួចណាស់។