នៅក្នុងប្រទេសកាមេរូន អ្នកគាំទ្រលោកប្រធានាធិបតី Paul Biya កំពុងអំពាវនាវឲ្យលោករំកិលការបោះឆ្នោតឲ្យកាន់តែឆាប់ និងបន្តឈរឈ្មោះម្តងទៀត ខណៈក្រុមប្រឆាំងបាននិយាយថា ការកាន់អំណាចអស់រយៈពេល៣៤ឆ្នាំរបស់លោកគឺ លើសពីគ្រប់គ្រាន់ហើយ។
ភាពតានតឹងកំពុងតែកើនឡើងនៅភាគខាងកើតប្រទេសកាមេរូនរវាងអ្នកស្រុកនៅទីនោះ និងកម្មករជីករ៉ែមាសជនជាតិចិនមួយចំនួនតូចដែលបានចាប់ផ្តើមសាងសង់ជំរុំកាលពី៦ឆ្នាំមុន។ កម្មកររ៉ែក្នុងស្រុកនិយាយថា ជនជាតិចិនបានដណ្តើមយកជីវភាពរបស់ពួកគេទៅ ហើយមិនបានព្យាយាមអភិវឌ្ឍន៍តំបន់នោះតាមការសន្យានោះទេ។
ក្រុមមន្ត្រីមកពីបណ្តាប្រទេសនៅទ្វីបអាហ្វ្រិកចំនួន២៤បានមកជួបប្រជុំគ្នានៅក្នុងប្រទេសកាមេរូន កាលពីខែធ្នូ ឆ្នាំមុន ហើយបានអំពាវនាវឲ្យប្រទេសចិនបញ្ឈប់ការនេសាទខុសច្បាប់នៅក្នុងតំបន់ឆ្នេរនៃទ្វីបអាហ្រិ្វកខាងលិច។
ប្រធានាធិបតីរបស់កាមេរូនបានស្វាគមន៍ការចូលរួមរបស់កងទ័ពអាមេរិកក្នុងការវាយប្រហារប្រឆាំងនឹងក្រុម Boko Haram ប៉ុន្តែ ពលរដ្ឋជាច្រើនមិនទាន់បានយល់ពីតួនាទីរបស់កងទ័ពនេះ នៅក្នុងសង្គ្រាមនៅឡើយទេ។
រដ្ឋាភិបាលនៃប្រទេសកាមេរូន (Cameroon) បានស្នើកសិករមិនឲ្យធ្វើការដាំដុះនៅក្នុងរដូវដាំដុះខាងមុខនេះ រហូតដល់ពេលរដ្ឋាភិបាលអាចធានាដល់ពួកគេថា នឹងមានភ្លៀងធ្លាក់គ្រប់គ្រាន់។
ពិធីអបអរសាទរមួយបានប្រារព្ធធ្វើឡើងទូទាំងប្រទេសកាមេរូន (Cameroon) កាលពីថ្ងៃទី៦ ខែវិច្ឆិកា កន្លងទៅនេះ ដើម្បីរំឭកដល់ការកាន់អំណាចរយៈពេល៣៣ឆ្នាំរបស់លោកប្រធានាធិបតី Paul Biya។
ក្រុមប្រឹក្សាវេជ្ជសាស្រ្តនៃប្រទេសកាមេរូន អំពាវនាវឲ្យរដ្ឋាភិបាលបិទមន្ទីរពេទ្យចំនួន១.០០០កន្លែង ដែលពួកគេអះអាងថា កំពុងដំណើរការដោយខុសច្បាប់ និងធ្វើឲ្យជីវិតមនុស្សរាប់លាននាក់ប្រឈមមុខនឹងគ្រោះថ្នាក់។
ក្រុមសិទ្ធិមនុស្សនៅក្នុងប្រទេសកាមេរូនបាននិយាយថា ពន្ធនាគារដែលសាងសង់សម្រាប់ដាក់អ្នកជាប់ឃុំឃាំង៥០០នាក់ កំពុងផ្ទុកមនុស្សលើសពី៣.០០០នាក់ ដែលនៅក្នុងនោះមានមនុស្សជាច្រើនត្រូវបានឃុំឃាំងជាច្រើនឆ្នាំដោយមិនមានការកាត់ទោសក្នុងលក្ខខណ្ឌអមនុស្សធម៌។ រដ្ឋាភិបាលបាននិយាយថា ពួកគេកំពុងធ្វើការដើម្បីស្វែងរកដំណោះស្រាយ។
នៅក្នុងការប្រើខុសទាំងនោះរួមមានការក្លែងបន្លំ ការប្រើប្រាស់ដើម្បីបង្ខិតបង្ខំ និងអំពើទុច្ចរិតដែលប្រើប្រាស់និមិត្តសញ្ញាមួយនៅពេលសង្រ្គាមដើម្បីបំភាន់សត្រូវ។
បញ្ញវ័ន្តរូបនោះបានបំពេញការងារ និងចុះផ្សាយឯកសារជាច្រើនអំពីជំងឺគ្រុនចាញ់ទៅលើគភ៌ ហើយបានរកឃើញអ្វីដែលថ្មីនៅក្នុងការផ្តល់តំហែទាំសុខភាពសម្រាប់ស្ត្រីមានផ្ទៃពោះដែលរងគ្រោះពីជំងឺគ្រុនចាញ់នេះ។
មងយោធាកាមេរូន បានចាប់ផ្តើមបង្រ្កាបក្រុមអ្នកជំនួញនីហ្សេរីយ៉ានៅឧបទ្វីបបាកាសស៊ី ក្រោយពេលបានកាន់កាប់តំបន់នេះទាំងស្រុងចាប់តាំងពីឆ្នាំ២០១៣ តាមរយៈសាលក្រមរបស់ ICJ។