ពលរដ្ឋប៉ាឡេស្ទីនអំពាវនាវឱ្យអាមេរិកដាក់សម្ពាធលើអ៊ីស្រាអែលចំពោះអំពើហិង្សារបស់អ្នកតាំងលំនៅ
ភូមិ Turmus Ayya របស់ប៉ាឡេស្ទីននៅតែភ័យរន្ធត់ បន្ទាប់ពីអ្នកតាំងលំនៅជនជាតិជ្វីហ្វប្រហែល ៤០០ នាក់ ដែលខឹងសម្បាចំពោះការវាយប្រហារដ៏គួរឲ្យរន្ធត់របស់ប៉ាឡេស្ទីនដែលបានសម្លាប់ជនជាតិអ៊ីស្រាអែល ៤ នាក់ នៅស្ថានីយប្រេងឥន្ធនៈក្បែរនោះបានសម្រុកចូលភូមិ និងបានបំផ្លាញទ្រព្យសម្បត្តិ។ អ្នករស់នៅទីនោះ ៧០% ជាពលរដ្ឋអាមេរិកាំង ហើយពួកគេថា រដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវតែធ្វើកិច្ចការបន្ថែមទៀតដើម្បីរក្សាសុវត្ថិភាពរបស់ពួកគេ។ អ្នកស្រី Linda Gradstein នៃ VOA រាយការណ៍រឿងនេះពីភូមិ Turmus Ayya ក្នុងតំបន់ West Bank។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួលដូចតទៅ៖