ជនភៀសខ្លួនអ៊ុយក្រែនតាំងទីលំនៅក្នុងប្រទេសប៉ូឡូញរយៈពេលវែង
ខណៈសង្គ្រាមនៅអ៊ុយក្រែនឈានដល់ឆ្នាំទីពីរនៅពេលនេះ ជនភៀសខ្លួនអ៊ុយក្រែនរាប់ពាន់នាក់កំពុងរៀបចំផែនការរយៈពេលវែងដើម្បីស្នាក់នៅក្នុងប្រទេសប៉ូឡូញ។ ជាផ្នែកមួយនៃការរាយការណ៍អំពីទិវាជនភៀសខ្លួនពិភពលោក VOA បានទៅទស្សនាមជ្ឈមណ្ឌលជនភៀសខ្លួនដែលប្រតិបត្តិការដោយអ្នកជំនួញ និងអង្គការមិនស្វែងរកកម្រៃនៅជាយក្រុងវ៉ាសូវី ដែលជាជម្រកបណ្តោះអាសន្នសម្រាប់មនុស្សរហូតដល់ ១.០០០ នាក់។ អ្នកស្រី Lesia Bakalets នៃ VOA រាយការណ៍រឿងនេះពីទីក្រុងវ៉ាសូវី។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖