មេដឹកនាំសាសនាចំនួនពីរនាក់មកពីក្រុមជនជាតិភាគតិច Kachin ត្រូវបានជាប់ទោសពីបទផ្តល់ជំនួយឲ្យក្រុមបះបោរ នៅក្នុងការជំនុំជម្រះក្តីមួយដែលត្រូវបានរិះគន់ដោយក្រុមឃ្លាំមើលសិទ្ធិមនុស្ស។
អាជ្ញាធរក្នុងរដ្ឋធានី Dhaka កំពុងចាត់វិធានការពង្រីកការផ្សព្វផ្សាយការរៀបចំផែនការគ្រួសារ និងកំពុងពិចារណាលើគម្រោងទទួលការពន្យារកំណើតដោយស្ម័គ្រចិត្ត ខណៈកន្លែងទំនេរនិងធនធានកំពុងរួមតូចទៅៗនៅជំរំគ្រួសារជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដ៏ច្រើនសន្ធឹកសន្ធាប់នៅភាគខាងត្បូងប្រទេសបង់ក្លាដែស។
ស្របពេលដែលជនរ៉ូហ៊ីងយ៉ាបន្តចូលទៅក្នុងជំរំជនភៀសខ្លួន និងទីវាលទាំងឡាយនៅស្រុក Cox's Bazar ភាគខាងត្បូងប្រទេសបង់ក្លាដេស ការព្រួយបារម្ភមានកាន់តែខ្លាំងឡើងពីជំងឺឆ្លងតាមទឹកដូចជា ជំងឺអាសន្នរោគ ដែលអាចរីកសាយភាយតាមប្រព័ន្ធទឹកប្រើប្រាស់មិនស្អាត។
ជនភៀសខ្លួន Rohingya នៅក្នុងប្រទេសបង់ក្លាដែសបានចោទប្រកាន់កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាថាបានរំលោភបំពានសិទ្ធិសេរីភាពផ្សេងៗរបស់ពួកគេ បន្ទាប់ពីក្រុមឧទ្ទាម Arakan Rohingya Salvation Army បានវាយប្រហារលើប៉ុស្តិ៍ប៉ូលិស និងមូលដ្ឋានយោធានៅភាគខាងជើងរដ្ឋ Rakhine នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២៥ ខែសីហា កន្លងទៅនេះ។
ប្រទេសបង់ក្លាដេសបានប្រែក្លាយគេហដ្ឋានរបស់លោក Sheikh Mujibur Rahman ទៅជាសារមន្ទីរ ហើយអ្នកអភិរក្សសារមន្ទីរនេះ មានគម្រោងបង្កើតគេហទំព័រស្តីពីសារមន្ទីរនេះ ដើម្បីឲ្យសាធារណជនអាចស្វែងយល់អំពីសារមន្ទីរនេះតាមប្រព័ន្ធអ៊ីនធឺណិត។
រដ្ឋាភិបាលរបស់លោកស្រី អង់សាន ស៊ូជី បានទទួលមតិយោបល់វិជ្ជមានផង និងអវិជ្ជមានផង នៅក្នុងការស្ទង់មតិជាសាធារណៈដំបូងធំជាងគេបង្អស់មួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រីបានចូលកាន់តំណែងជាផ្លូវការជាងមួយឆ្នាំមកនេះ។
ការខ្វះទំនុកចិត្តលើសមត្ថភាពរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងការទប់ស្កាត់វិបត្តិសុខភាពនេះ និងការឆ្លើយតបយឺតយ៉ាវតាំងពីដំបូង បានបង្កឲ្យមានការផ្ដាច់ទំនាក់ទំនង ដែលធ្វើឲ្យការមិនជឿទុកចិត្តនេះរីករាលដាល ហើយជំរុញឲ្យមនុស្សជាច្រើនចាត់វិធានការទប់ស្កាត់ដោយខ្លួនឯង។
ជីវប្រវត្តិនោះបានបង្ហាញថា លោក Aung San គឺជាអ្នកប្រយុទ្ធដើម្បីសេរីភាពម្នាក់ប្រឆាំងនឹងពួកអាណានិគម ដោយលោកបានបង្កើតកងទ័ព និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព «Panglong» ជាប្រវត្តិសាស្ត្រ ជាមួយនឹងក្រុមប្រដាប់អាវុធជនជាតិភាគតិច។ សោកនាដកម្មនៃការស្លាប់របស់លោកក្នុងវ័យជាង ៣០ ឆ្នាំ បានរារាំងឱកាសក្នុងការទទួលបានសន្តិភាព និងសហភាពសហព័ន្ធឯករាជ្យមួយ។ ប៉ុន្តែការរៀបរាប់នោះមានចន្លោះប្រហោង។
លោក U Ko Ni មេធាវីដ៏ល្បីឈ្មោះម្នាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅអាកាសយានដ្ឋានរ៉ង់ហ្គូន កាលពីថ្ងៃទី២៩ ខែមករា។ រយៈពេលប្រាំមួយខែក្រោយមក មេខ្លោងដែលគេសង្ស័យនៅពីក្រោយការធ្វើឃាតនេះ នៅរត់គេចខ្លួននៅឡើយ បើទោះបីជាអាជ្ញាធរបានប្រញាប់ប្រញាល់ចាប់ខ្លួនជនសង្ស័យចំនួនបួននាក់ ហើយបានធ្វើសន្និសីទសារព័ត៌មានដ៏កម្រមួយ ដើម្បីចែករំលែកព័ត៌មានលម្អិតអំពីដំណើរការស៊ើបអង្កេតលើករណីនេះ។
ខណៈរងការដាក់សម្ពាធពីសំណាក់មន្ត្រីការទូតនិងប្រព័ន្ធផ្សព្វផ្សាយ សភារបស់ប្រទេសមីយ៉ាន់ម៉ាក្នុងពេលឆាប់ៗខាងមុខនេះ ត្រូវបានគេរំពឹងថានឹងធ្វើវិសោធនកម្មច្បាប់មួយដែលរងការរិះគន់យ៉ាងខ្លាំង ដែលច្បាប់នេះត្រូវបានប្រើប្រាស់ដើម្បីរឹតត្បិតទៅលើសេរីភាពនៃការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត។
បន្ទាប់ពីជនសកម្មប្រយុទ្ធមកពីក្រុមជនជាតិភាគតិចកាន់សាសនាឥស្លាម Rohingya ដែលរងការធ្វើទុកបុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមវាយប្រហារដ៏ប្រល័យទៅលើប៉ុស្តិយាមល្បាតនៅតាមព្រំដែនកាលពីខែតុលាឆ្នាំទៅមក អ្នកកាសែតជាច្រើនបានប្រញាប់ប្រញាល់ទៅកាន់តំបន់ Maungdaw ក្នុងរដ្ឋ Rakhine ភាគខាងជើងដើម្បីរាយការណ៍ពីកិច្ចប្រតិបត្តិការយោធាដែលបានកើតមានឡើងនៅទីនោះ។
ព្រះសង្ឃជាតិនិយមរបស់ប្រទេសមីយ៉ាន់ម៉ាមួយអង្គព្រះនាម Wirathu តែងតែប្រើភាសាអសុរសដើម្បីបញ្ជាក់អំពីអ្វីដែលព្រះអង្គមានសង្ឃដីកា។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា អាមេរិកបន្តទំនាក់ទំនងដ៏ល្អជាមួយប្រទេសមីយ៉ាន់ម៉ា ខណៈមានការនិយាយស្មានៗថា ប្រទេសនេះ កំពុងតែទៅទន់ប្រទេសចិន ហើយថ្វីបើតាមការពិត លោកស្រីអង់សាន ស៊ូជី មេដឹកនាំមានអំណាចពិតប្រាកដមិនបានឆ្លៀតឱកាសជួបជាមួយលោក Rex Tillerson រដ្ឋមន្ត្រីការបរទេសថ្មីរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនគេ។
នៅក្នុងរយៈពេលកន្លងមកនេះ ការគោរពដឹងគុណរបស់សាធារណជនចំពោះលោក Ko Ni ទីប្រឹក្សាផ្នែកច្បាប់ដ៏ល្បីឈ្មោះមួយរូប ដែលត្រូវបានគេធ្វើឃាតនៅក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៩ ខែមករាកន្លងមកនេះ បានបង្ហាញឲ្យឃើញពីសមិទ្ធិផលនានារបស់លោក។
ចាប់តាំងពីពេលចូលកាន់តំណែងកាលពីប្រាំបួនខែមុន មេដឹកនាំប្រទេសមីយ៉ាន់ម៉ា លោកស្រី អង់សាន ស៊ូជី បានតំណាងឲ្យប្រទេសរបស់ខ្លួន ចូលរួមក្នុងកិច្ចប្រជុំកំពូលថ្នាក់តំបន់ ជួបជាមួយប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក និងបានគាំទ្រការដកចេញទណ្ឌកម្មសេដ្ឋកិច្ចដ៏យូរនោះ។
ប្រជាពលរដ្ឋជាច្រើនដែលចូលរួមក្នុងការប្រជុំតវ៉ាកាលពីថ្ងៃទី២២ ខែមករា បានសរសេរនៅលើអាវយឺតនូវពាក្យថា «ត្រូវធ្វើវិសោធនកម្មច្បាប់ទូរគមនាគមន៍ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន» ហើយពួកគេបានគូរបន្ទាត់ក្រហមលើជំពូកទី66Dនៃច្បាប់នេះ»។