សម្រាប់ទិវាថតរូបពិភពលោក អ្នកនាង Jesusemen Oni នៃវីអូអេ និយាយជាមួយអ្នកសារព័ត៌មានថតរូបមួយរូប គឺអ្នកនាង Vanessa Charlot ដែលកំពុងទទួលបានការកោតសរសើរចំពោះស្នាដៃរូបថតពោរពេញដោយអត្ថន័យជ្រៅ ដែលនាងបានផ្តិតយកក្នុងអំឡុងការធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍នៅសហរដ្ឋអាមេរិក និងក្នុងអំឡុងការរាតត្បាតជំងឺកូវីដ ១៩។
ការស្ទង់មតិលើប្រព័ន្ធផ្សព្វផ្សាយនៅតាមបណ្តាប្រទេសចំនួន៥០ បង្ហាញពីរបៀបដែលចិនប្រើការឧបត្ថម្ភផ្សេងៗ និងឥទ្ធិពលដើម្បីលើកកម្ពស់ការយល់ឃើញបែបវិជ្ជមានមកលើខ្លួនក្នុងចំណោមអ្នកអាន និងអ្នកសារព័ត៌មាន។
មេធាវីរបស់លោក Derek Chauvin កំពុងបង្ហាញអំណះអំណាងរបស់ពួកគេដើម្បីការពារលោកពីការចោទប្រកាន់ទាក់ទងនឹងការស្លាប់របស់លោក George Floyd។ អ្នកស្រី Jesusemen Oni នៃវីអូអេ រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាសុីនតោន។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួល៕
នៅពេលការសាកល្បងធ្វើតេស្តវ៉ាក់សាំងទៅលើមនុស្សកំពុងត្រូវបានគេធ្វើឡើង អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Oxford University ចក្រភពអង់គ្លេស បានឲ្យដឹងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាចត្រូវបានដាក់ឲ្យប្រើប្រាស់លឿនជាងការរំពឹងទុក។
អស់រយៈពេលជាង៦ខែមកហើយ តាំងពីមានការបង្ក្រាបយ៉ាងឃោរឃៅរបស់ពួកយោធាមីយ៉ាន់ម៉ា ដែលបង្កឲ្យជាតិសាសន៍រ៉ូហ៊ីងយ៉ារាប់សែននាក់គេចចេញពីផ្ទះសម្បែងរបស់ខ្លួនទៅកាន់ប្រទេសបង់ក្លាដេស។ ប៉ុន្តែ អង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ានៅតែបន្តយុទ្ធនាការរបស់ខ្លួនដើម្បី «បោសសម្អាតពូជសាសន៍» រ៉ូហ៊ីងយ៉ា ដែលជាជនជាតិភាគតិចកាន់សាសនាឥស្លាមដដែល។
រដ្ឋាភិបាលសហរដ្ឋអាមេរិកបានស្នើរដ្ឋាភិបាលចិនឲ្យកាត់បន្ថយឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរចំនួន ១ ពាន់លានដុល្លារអាមេរិក។ សំណើនេះបានធ្វើឡើងចំពេលដែលមានការជជែកដេញដោលជាអន្តរជាតិយ៉ាងតឹងតែងពាក់ព័ន្ធនឹងការស្នើរបស់ប្រធានាធិបតីអាមេរិកលោក Donald Trumpចំពោះការយកពន្ធគយលើការនាំចូលដែកថែប និងអាលុយមីញ៉ូម។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកនិយាយថា ប្រទេសរុស្ស៊ីបានចូលជ្រៀតជ្រែកក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៦ មួយផ្នែកតាមរយៈការឃោសនាតាមប្រព័ន្ធអ៊ីនធឺណិត។ ប៉ុន្តែរបាយការណ៍ថ្មីមួយបង្ហាញថា សហរដ្ឋអាមេរិកមិនមែនជាគោលដៅវាយប្រហារតែមួយគត់ ប៉ុណ្ណោះទេ។ យោងទៅតាមរបាយការណ៍ «Freedom on the Net» នេះ ការឃោសនាព័ត៌មានមិនពិត ឬ Fake News កំពុងតែកើនឡើង ស្របពេលដែលសេរីភាពតាមប្រព័ន្ធអ៊ីនធឺណិតកំពុងធ្លាក់ចុះនៅលើពិភពលោក។
សម្តេចប៉ាប Francis បានយាងទៅដល់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទ ហើយនឹងយាងទៅប្រទេសបង់ក្លាដែសក្នុងពេលឆាប់ៗនេះ នៅចំពេលដែលមានការខឹងសម្បារពីអន្តរជាតិចំពោះអ្វីដែលសហរដ្ឋអាមេរិកបានពណ៌នាថា ជាការបោសសម្អាតជាតិសាសន៍ ទៅលើពួករ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាមនៅប្រទេសមីយ៉ាន់ម៉ា។ ក្នុងព្រះរាជទស្សនកិច្ចចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ សម្តេចប៉ាបនឹងជួបជាមួយនឹងមេដឹកនាំយោធា និងស៊ីវិលរបស់ប្រទេសមីយ៉ាន់ម៉ា ព្រមទាំងជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសបង់ក្លាដែស។ គ្រប់គ្នាកំពុងផ្តោតអារម្មណ៍លើសម្តេចប៉ាបថាតើព្រះអង្គនឹងដោះស្រាយបញ្ហាការទូតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានគេស្គាល់ថា ភូមានោះ យ៉ាងដូចម្តេច។
ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបញ្ជាក់ថា ការសាកល្បងការការពារមីស៊ីលរបស់សហរដ្ឋអាមេរិកលើកដំបូងបង្អស់ ដោយប្រើគ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីប កាលពីថ្ងៃអង្គារម្សិលមិញ គឺទទួលបានជោគជ័យ។