អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក កំពុងអំពាវនាវឲ្យសហភាពអាហ្វ្រិកចាប់ផ្តើមបង្កើតតុលាការកូនកាត់ ដែលជាតុលាការព្រហ្មទណ្ឌអន្តរជាតិ។ ការបង្កើតតុលាការនេះ គឺជាផ្នែកមួយក្នុងកិច្ចព្រមព្រៀងសន្តិភាពនៃប្រទេសស៊ូដង់ខាងត្បូង កាលពីខែសីហា ឆ្នាំ២០១៥ ដើម្បីកាត់ទោសជនសង្ស័យឧក្រិដ្ឋកម្មសង្គ្រាម។
ឯកសារបែកធ្លាយដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ បង្ហាញពីអ្នកនយោបាយ១៤៣នាក់ រួមមានមេដឹកនាំពីប្រទេសចំនួន១២ បានប្រើប្រាស់ក្រុមហ៊ុននៅក្រៅប្រទេសសម្រាប់គេចវេះការបង់ពន្ធ និងការដាក់ទណ្ឌកម្ម។
ធនាគារអភិវឌ្ឍន៍អាហ្វ្រិកបានឲ្យដឹងថា ប្រជាជនអាហ្រ្វិកម្នាក់ក្នុងចំណោម ប្រាំនាក់ប៉ុណ្ណោះដែលមានលទ្ធភាពប្រើប្រាស់អគ្គិសនី។ ហើយប្រសិនបើនិន្នាការនេះនៅតែបន្ត វាត្រឹមតែអាចធ្វើឲ្យបណ្តាប្រទេសនៅទ្វីបអាហ្វ្រិកតិចជាង៤០ភាគរយប៉ុណ្ណោះឈានដល់ការប្រើប្រាស់អគ្គិសនីជាសកលនៅឆ្នាំ ២០៥០ ។
គណបក្សសមាជជាតិអាហ្រ្វិក ដែលជាគណបក្សកាន់អំណាចនៅប្រទេសអាហ្វ្រិកខាងត្បូងបាននិយាយកាលពីថ្ងៃអាទិត្យថា គណបក្សរបស់ខ្លួនបានប្រាប់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Jacob Zuma ឲ្យដកសមាជិកភាពរបស់ប្រទេសអាហ្វ្រិកខាងត្បូងចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ។