ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះក្រុមហាម៉ាស់ក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ីស្រាអែល ដោយបានហៅក្រុមហាម៉ាស់ថាជាចលនារំដោះ។ ក្នុងពេលជាមួយគ្នានេះ អ្នកវិភាគនិយាយថា តួកគីនៅតែជាផ្លូវឆ្លងកាត់ថាមពលដ៏សំខាន់សម្រាប់អ៊ីស្រាអែល។
ប្រទេសតួកគីនឹងបោះឆ្នោតប្រធានាធិបតីជុំទីពីរនៅក្រោយលោកប្រធានាធិបតី Recep Tayyip Erdogan នាំមុខក្នុងការបោះឆ្នោតជុំទីមួយ តែលោកមិនបានទទួលការគាំទ្រ៥០% ដែលគេត្រូវការឱ្យមានដើម្បីទទួលជ័យជម្នះផ្តាច់មុខទេ។
ខណៈការបោះឆ្នោតដែលមានការប្រកួតប្រជែងខ្លាំងក្នុងប្រទេសតួកគីកាន់តែខិតចូលមកដល់នៅខែឧសភាខាងមុខ ក្រុមការពារសិទ្ធិមនុស្សអន្តរជាតិបានថ្កោលទោសការបង្ក្រាបរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ។
តួកគីជាប្រទេសមួយក្នុងចំណោមប្រទេសមានកំណត់ត្រាអាក្រក់បំផុតក្នុងទ្វីបអឺរ៉ុប នៅពេលនិយាយដល់ចំនួនស្រ្តីដែលត្រូវបានធ្វើឃាត។ ក្រុមមួយក្នុងចំណោមក្រុមលេចធ្លោបំផុតដែលកំពុងធ្វើការប្រឆាំងនឹងស្ថានភាពនេះមានឈ្មោះថា «We Will Stop Femicide Platform» ឬ«យើងនឹងបញ្ឈប់ការសម្លាប់ស្រ្តី»។
ជាមួយនឹងការសន្យារបស់សហភាពអឺរ៉ុបក្នុងការបញ្ចប់ការពឹងផ្អែកទៅលើឧស្ម័នរបស់រុស្ស៊ីនោះ ប្រទេសតួកគីកំពុងដើរតួនាទីជាជម្រើសដ៏សំខាន់មួយចំពោះការផ្គត់ផ្គងថាមពលពីប្រទេសផ្សេង។ លោក Dorian Jones មានសេចក្តីរាយការណ៍ជុំវិញរឿងនេះពីទីក្រុង Istanbul ប្រទេសតួកគី ហើយលោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖
ដោយរងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងទំនាក់ទំនងធ្លាក់ចុះជាមួយនឹងបណ្តាប្រទេសដៃគូនៅតំបន់មជ្ឈិមបូព៌ា រដ្ឋាភិបាលក្រុងអង់ការ៉ាស្វះស្វែងស្តារទំនាក់ទំនងឡើងវិញជាមួយនឹងរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។
កិច្ចប្រតិបត្តិការយោធារបស់តួកគីប្រឆាំងនឹងពួកកងជីវពលស៊ីរីឃឺដត្រូវគេរំពឹងស្ថិតនៅលើរបៀបវារៈលើគេនៅក្នុងការចរចារវាងប្រធានាធិបតីតួកគីលោក Erdogan និងប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ។
ប្រធានាធិបតីរបស់ប្រទេសតួកគី លោក Recep Tayyip Erdogan បានជាប់ឆ្នោតជាថ្មីម្តងទៀត ដោយលោកបានឈ្នះជាងពាក់កណ្តាលនៃសំឡេងឆ្នោត នៅក្នុងការបោះឆ្នោតជុំទីមួយ។ គណបក្សប្រឆាំងជាដំបូងមិនបានទទួលស្គាល់លទ្ធផលនេះទេ ប៉ុន្តែក្រោយមកប្រធានបក្សប្រឆាំងមួយនេះបានទទួលយកលទ្ធផលបោះឆ្នោតនេះ។ បច្ចុប្បន្ននេះលោក Erdogan ក្តោបអំណាចសារជាថ្មីម្តងទៀត។
រដ្ឋាភិបាលតួកគីបានច្រានចោលនូវការរិះគន់ខ្លាំងៗរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Sigmar Gabriel ដែលថារដ្ឋាភិបាលក្រុងអង់ការ៉ាបានឃុំខ្លួនសកម្មជនសិទ្ធិមនុស្ស ៦ នាក់ ដែលក្នុងនោះមានសកម្មជនសិទ្ធិមនុស្សសញ្ជាតិអាល្លឺម៉ង់ម្នាក់ផងដែរ។