ករណីប្រឆាំងនឹងក្រុមការពារសិទ្ធិស្រ្តីតួកគីបង្កឲ្យមានការខឹងសម្បា
តួកគីជាប្រទេសមួយក្នុងចំណោមប្រទេសមានកំណត់ត្រាអាក្រក់បំផុតក្នុងទ្វីបអឺរ៉ុប នៅពេលនិយាយដល់ចំនួនស្រ្តីដែលត្រូវបានធ្វើឃាត។ ក្រុមមួយក្នុងចំណោមក្រុមលេចធ្លោបំផុតដែលកំពុងធ្វើការប្រឆាំងនឹងស្ថានភាពនេះមានឈ្មោះថា «We Will Stop Femicide Platform» ឬ«យើងនឹងបញ្ឈប់ការសម្លាប់ស្រ្តី»។ ប៉ុន្តែករណីបណ្តឹងមួយនៅតុលាការអាចបិទប្រតិបត្តិការរបស់ក្រុមនេះ ក្នុងពេលឆាប់ៗ ដែលការណ៍នេះបង្កឲ្យមានការខឹងសម្បានិងបាតុកម្មនៅទូទាំងប្រទេសតួកគី។ លោក Dorian Jones រាយការណ៍ឲ្យវីអូអេពីទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕