នៅប្រទេសស៊ីមបាវ៉េ តម្លៃនំប៉័ងឡើងថ្លៃកំពុងបង្ខំឲ្យពលរដ្ឋស្វែងរកអាហារផ្សេងមកជំនួស ក៏ប៉ុន្តែអាហារផ្សេងទាំងនោះក៏មានលក់តិចតួចនៅតាមទីផ្សារផងដែរ។ រដ្ឋាភិបាលលោក Emmerson Mnangagwa និយាយថា ខ្លួនកំពុងធ្វើការដើម្បីធានាថា ពលរដ្ឋអាចមានលទ្ធភាពទិញនំប៉័ងបាន។
ប្រធានគណៈកម្មការសិទ្ធិមនុស្សប្រទេសស៊ីមបាវ៉េ លោក Elasto Mugwadi និយាយថា ការសម្លាប់រង្គាលក្នុងប្រតិបត្តិការ Gukurahundi នេះ គឺជាការរំលោភសិទ្ធិមនុស្ស។
ប្រធានាធិបតីស៊ីមបាវ៉េ Emmerson Mnangagwa បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា អតីតប្រធានាធិបតីលោក Robert Mugabe មិនអាចដើរបាន ហើយអ្នកជំងឺត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមួយក្នុងប្រទេសសិង្ហបុរីរយៈពេលប្រហែល២ខែមកហើយ។
អង្គការកសិកម្មនិងស្បៀងអាហាររបស់អង្គការសហប្រជាជាតិនិយាយថា ផលប៉ះពាល់នៃគ្រោះរាំងស្ងួតដែលអាចកើតមានតាមការរំពឹងទុកនៅក្នុងតំបន់អាហ្វ្រិកខាងត្បូងអាចកាត់បន្ថយបាន ប្រសិនបើបណ្តាប្រទេសនានាវិនិយោគលើប្រព័ន្ធធារាសាស្ត្រ។
ប្រធានាធិបតីស៊ីមបាវ៉េ លោក Emmerson Mnangagwa បានជួបជាមួយនឹងមេដឹកនាំជំនួញនានាកាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីធានាដល់សាធារណជនថា រដ្ឋាភិបាលរបស់លោកអាចធ្វើឲ្យសេដ្ឋកិច្ចដែលកាន់តែធ្លាក់ចុះ មានស្ថិរភាពបាន។
ជំងឺអាសន្នរោគបានផ្ទុះរាលដាលក្នុងប្រទេសស៊ីមបាវ៉េកាលពីឆ្នាំ២០០៨ និងបានសម្លាប់មនុស្សប្រហែល៥.០០០នាក់ក្នុងរយៈពេលជាងមួយឆ្នាំ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសស៊ីមបាវ៉េ លោក Brian Nichols បានថ្លែងថាប្រទេសស៊ីមបាវ៉េត្រូវតែបង្ហាញពីកំណែទម្រង់ក្នុងប្រទេសឲ្យបានជាក់លាក់ប្រសិនបើប្រទេសនៅក្នុងទ្វីបអាហ្វ្រិកភាគខាងត្បូងមួយនេះចង់ឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដកចេញទណ្ឌកម្មនានាប្រឆាំងនឹងមន្រ្តីកំពូលៗរបស់ខ្លួន។
រដ្ឋាភិបាលស៊ីមបាវ៉េបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មឡើងវិញរបស់សហរដ្ឋអាមេរិកលើប្រទេសស៊ីមបាវ៉េកាលពីពេលថ្មីៗនេះ នឹងធ្វើឲ្យប៉ះពាល់បន្ថែមទៀតដល់សេដ្ឋកិច្ចអន់ថយរបស់ប្រទេសដែលនៅភាគខាងត្បូងនៃទ្វីបអាហ្វ្រិកមួយនេះ។