ក្នុងនាមជាប្រទេសមួយដែលមានឥទ្ធិពលលើសាកលលោកជាពិសេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនិងអាស៊ីអាគ្នេយ៍ ជប៉ុនចង់ផ្សះផ្សាការបែកបាក់នានា ដោយលើកឡើងពីការឱ្យតម្លៃទៅលើ«សេចក្តីថ្លៃថ្នូរ»របស់មនុស្ស។
របាយការណ៍បង្ហាញថា ប្រជាពលរដ្ឋបានរងគ្រោះពីការរំលោភសិទ្ធិដីធ្លី ហើយសុខុមាលភាពរបស់ពួកគេក៏កំពុងស្ថិតក្នុងស្ថានភាពមួយគួរឲ្យបារម្ភដែរ។
អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើវិស័យជួញដូរមនុស្សឱ្យប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ដែលបានរីកដុះដាលពាសពេញតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយប៉ាន់ប្រមាណថា សកម្មភាពឧក្រិដ្ឋកម្មជួញដូរមនុស្សនេះបានបណ្តាលឱ្យមានជនរងគ្រោះរហូតដល់ប្រមាណ ១០
កាលពីចុងខែសីហា ក្រុមហ៊ុន Meta ដែលគ្រប់គ្រងបណ្តាញសង្គម Facebook បានសម្រេចច្រានចោលការណែនាំធ្វើឡើងដោយក្រុមប្រឹក្សាត្រួតពិនិត្យរបស់ខ្លួនក្នុងការផ្អាកគណនី Facebook របស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដោយសារសន្ទរកថាញុះញង់ឱ្យយមានអំពើហិង្សា។
ក្រុមហ៊ុន Gallup រកឃើញថា៖ «ក្នុងពិភពលោកនេះ គ្មានប្រទេសណាដែលមានវិសមភាពធំជាងនេះទេ រវាងអ្នកមាននិងអ្នកក្រចំពោះសមត្ថភាពទទួលបានស្បៀងអាហារហូបចុក»។
ខ្សែភាពយន្ត «Bad Axe» បង្ហាញពីគ្រួសារចម្រុះជាតិសាសន៍ដ៏ជិតស្និទ្ធរបស់លោក David Siev ដោយស្វែងយល់ពីភាពតានតឹងច្រើនជំនាន់រវាងការតស៊ូដើម្បីអ្វីដែលត្រឹមត្រូវនិងការព្យាយាមដើម្បីសម្របសម្រួលខ្លួនក្នុងសង្គម និងថាតើការតស៊ូឬការព្យាយាមអាចជម្នះការរើសអើងជាតិសាសន៍និងការស្អប់ខ្ពើមដែរឬយ៉ាងណា។
លោក Nate Thayer អ្នកសារព័ត៌មានដែលបានប្រថុយជីវិតដើម្បីជួបសម្ភាស ប៉ុល ពត និងរាយការណ៍ពីស្ថានភាពនយោបាយផ្តាច់ការនៅកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ បានទទួលមរណភាពនៅគេហដ្ឋានគ្រួសាររបស់លោកនៅរដ្ឋ Massachusetts នាពេលកន្លងទៅនេះ។ លោកមានអាយុ ៦២ឆ្នាំ។
គណៈមេធាវីអាមេរិកាំងបានចេញរបាយការណ៍ដោយបង្ហាញថា រដ្ឋាភិបាល និងតុលាការកម្ពុជាបានប្រើបទញុះញង់ដើម្បីបង្ក្រាបអ្នកប្រឆាំង ចំពេលមានការបង្ក្រាបអ្នករិះគន់ និងគូប្រជែងនយោបាយរបស់គណបក្សកាន់អំណាច។
មេធាវីរបស់កញ្ញាបានស្នើឲ្យបញ្ជូនកញ្ញា សេង ធារី ទៅពន្ធនាគារជាតិនៅរាជធានីភ្នំពេញ ហើយស្នើឲ្យប្រធានាធិបតីអាមេរិកលោក Joe Biden ប្រើទស្សនកិច្ចមកកម្ពុជារបស់លោក ជំរុញឲ្យមានការដោះលែងមេធាវីខ្មែរអាមេរិកាំងរូបនេះ។
ប្រាំសប្តាហ៍បន្ទាប់ពីការកាត់ទោសនាង គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ដែលជាប់គាំងជាយូរមកហើយ ដែលនឹងដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់កម្ពុជាដែលជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ដែលជាសញ្ញាបង្ហាញថាការបញ្ជូននាងទៅពន្ធនាគារអាចមានផលប៉ះពាល់សម្រាប់មេដឹកនាំកម្ពុជា។