លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ក្រុមអ្នកឃ្លាំមើលមួយចំនួននៅប្រទេសកម្ពុជាបង្ហាញក្តីបារម្ភចំពោះលទ្ធភាពនៃការប្រែប្រួលគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកដែលអាចបង្កើនសម្ពាធសេដ្ឋកិច្ច និងការទូត ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះដំណើរការប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា។
ក្រុមអង្គការ និងសមាគមសិទ្ធិមនុស្សចំនួន៥៧ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកសារព័ត៌មានមួយចំនួនដែលកំពុងជាប់ឃុំ និងទម្លាក់ចោលបទចោទឧក្រិដ្ឋទាំងឡាយប្រឆាំងពួកគេ ដោយបានចាត់ទុកបទចោទទាំងនោះថា«គ្មានមូលដ្ឋាននិងដែលមានជាប់ពាក់ព័ន្ធនឹងហេតុផលនយោបាយ»។
ការទាមទារនេះ ធ្វើឡើង បន្ទាប់ពីពួកគេ បានបង្ហាញខ្លួននៅក្នុងសវនាការតុលាការកំពូលនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្តាប់ការជំនុំជម្រះបណ្តឹងសារទុក្ខ ប្រឆាំងនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ដែលបានចេញ«សាលដីកាចាត់របៀប» ឲ្យបន្តកិច្ចស៊ើបសួរ ដែលមិនកំណត់រយៈពេលជាក់លាក់។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានធ្វើឲ្យភាគី៤ បញ្ចប់ជម្លោះជាមួយគ្នា ដែលនាំឲ្យមានសន្តិភាព ធានាបូរណភាពដែនដី អធិបតេយ្យភាពជាតិ ការអភិវឌ្ឍជាដើមផងដែរ។ នោះ គឺជាស្នាព្រះហស្តរបស់ព្រះបរមរតនកោដ្ឋសម្តេចឪព្រះបាទនរោត្តមសីហនុ ដែលជាអ្នកផ្តួចផ្តើម។
បើតាមរបាយការណ៍របស់អង្គការលីកាដូ អ្នកការពារសិទ្ធិមនុស្ស សកម្មជន និងសិល្បករ ចំនួន១៩នាក់ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ចាប់តាំងពីខែកក្កដា ដោយសារការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងជួបជុំគ្នាដោយសន្តិវិធី ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
ប្រទេសកម្ពុជា បានស្ថិតក្នុងចំណោមបណ្តាប្រទេសចំនួន៦៥នៅលើពិភពលោក ដែលបានបន្តបង្កើនការរឹតត្បិតសិទ្ធិសេរីភាពនៃការប្រើប្រាស់អ៊ីនធឺណិត ដោយយកហេតុផលនៃការរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។ នេះបើយោងតាមរបាយការណ៍ចុងក្រោយថ្មីមួយរបស់អង្គការ Freedom House។
ការសម្រេចចិត្តវិលត្រឡប់ចូលធ្វើការវិញរបស់កម្មករប្រមូលសំរាមទាំងនេះកើតឡើង ខណៈតុលាការក្រុងភ្នំពេញបានចេញដីកាឲ្យកម្មករទាំងអស់ចាប់ផ្តើមការងារវិញមិនឲ្យផុតពីថ្ងៃទី១៦ ខែតុលា និងស្នើឲ្យកម្មករជាង២ពាន់នាក់បញ្ឈប់ការធ្វើកូដកម្ម ដែលតុលាការថា«ខុសច្បាប់»។
សាលារាជធានីនៅទទូចឲ្យកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីចូលធ្វើការវិញ ដើម្បីការពារអត្ថប្រយោជន៍ដែលមានស្រាប់។ មេដឹកនាំសហជីព តំណាងកម្មករក្រុមហ៊ុនស៊ីនទ្រីនិយាយថា ការធ្វើកូដកម្មអាចបញ្ចប់នៅថ្ងៃស្អែក បើសិនដំណោះស្រាយត្រូវបាករកឃើញតាមរយៈការជជែកជាមួយសាលាក្រុង។
ពលរដ្ឋខ្លះនិយាយថា ប្រព័ន្ធលូដែលមិនដំណើរការបានល្អ ជាហេតុនាំឲ្យមានការជន់លិច ខណៈពលរដ្ឋខ្លះទៀតរិះគន់ការលុបបឹងធំៗក្នុងទីក្រុងភ្នំពេញ ដែលអាចរំដោះទឹក ពេលមានគ្រោះអាសន្នភ្លៀងខ្លាំង។
កាលពីថ្ងៃពុធលោក ហ៊ុន សែន មានប្រសាសន៍ថា ក្នុងពេលវិបត្តិជំងឺឆ្លងកូវីដ១៩ ក្រុមហ៊ុនឯកជនបានខិតខំបន្តអាជីវកម្មរបស់ខ្លួន ហើយថែមទាំងមិនបានកាត់បន្ថយបុគ្គលិកទៀតផង។
មន្ត្រីនាំពាក្យស្ថានទូតលោក Chad Roedemeier លើកឡើងថា អាមេរិក«ខកចិត្ត»លើការវាយកម្ទេចចោលអគារដែលមានអាយុទើបតែបាន៧ឆ្នាំ ហើយដែលជានិមិត្តសញ្ញានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ក្រុមអង្គការសង្គមស៊ីវិលចំនួន៦បានដាក់ញត្តិទៅលោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃអង្គារនេះដើម្បីស្នើឲ្យលោកបញ្ជាទៅអាជ្ញាធរថ្នាក់ក្រោមជាតិឲ្យបញ្ឈប់ផែនការចុះស្រង់ស្ថិតិបុគ្គលិកអង្គការសមាគមដែលធ្វើការតាមទីស្នាក់ការ និងការិយាល័យក្នុងភូមិសាស្ត្រខណ្ឌមានជ័យ។
លោក Paul Chambers ប្រាប់វីអូអេតាមសារអ៊ីម៉ែលនៅថ្ងៃច័ន្ទនេះថា ការវាយកម្ទេចអគារយោធាដែលជាជំនួយរបស់អាមេរិកនេះ ទំនងជារដ្ឋាភិបាលលោក ហ៊ុន សែន ចង់ផ្តល់សញ្ញាទៅរដ្ឋាភិបាលទីក្រុងប៉េកាំងថា ខ្លួនគឺប្រាកដណាស់មិនឃ្លាតឆ្ងាយពីចិនទេ។
ការឧបត្ថម្ភសាច់ប្រាក់ នឹងធ្វើឡើងរយៈពេលបីខែបន្ថែមទៀត ដោយចាប់ផ្តើមពីខែតុលានេះ រហូតដល់ខែធ្នូឆ្នាំ២០២០។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុនចិន ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាដោយសារតែការរឹបអូសដីធ្លី និងការបណ្តេញពលរដ្ឋចេញពីផ្ទះសម្បែងដើម្បីអភិវឌ្ឍគម្រោងមណ្ឌលកម្សាន្តនិងកន្លែងលេងល្បែងដ៏ប្រណិតនៅខេត្តកោះកុង។
ក្រុមហ៊ុន Union Development Group (UDG) បានបដិសេធដាច់អហង្ការចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិកពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីបម្រើប្រយោជន៍កងជើងទឹកចិននៅខេត្តកោះកុង។
តំណាងរាស្ត្រសហរដ្ឋអាមេរិក លោក Alan Lowenthal បានប្រតិកម្មទៅនឹងការចាប់ខ្លួនសកម្មជនវ័យក្មេងនិងក្រុមអ្នករិះគន់រដ្ឋាភិបាល នៅប្រទេសកម្ពុជា។ ការចាប់ខ្លួននេះបានរងការរិះគន់ជាបន្តបន្ទាប់ពីក្រុមអ្នកការពារសិទ្ធិមនុស្ស និងបណ្តាប្រទេសប្រជាធិបតេយ្យធំៗ។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងបញ្ជាក់នៅថ្ងៃពុធនេះថា បញ្ហាមួយចំនួនដែលកើតមាននៅក្នុងតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុនចិននេះ រួមមានវិវាទដីធ្លីនោះ មិនអាចចាត់ទុកថា ជាការរំលោភសិទិ្ធមនុស្សបានទេ។
ផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ១៩បានរួមចំណែកដល់ការកាត់បន្ថយប្រាក់ឈ្នួលរបស់កម្មករនៅស្ទើគ្រប់វិស័យ ដោយប្រាក់ឈ្នួលបានថយចុះប្រមាណ៣០ភាគរយ បើគិតពីខែមករាមកដល់ខែមេសាឆ្នាំ២០២០។
អ្នកស្រី សេង ចាន់ថន មានប្រសាសន៍ថា នៅពេលនេះ អ្នកស្រីបានធូរស្រាលពីរបួស។ អ្នកស្រីដែលចេញមុខតវ៉ាជាង១០លើករួចមកហើយដើម្បីរកយុត្តិធម៌ឲ្យស្វាមីនោះ នៅតែរក្សាជំហរប្តឹងលោក ឆោម ប្រសិដ្ឋ ព្រោះអ្នកស្រីចាត់ទុកថា នោះជាទង្វើគំរាមកំហែងបិទមាត់មិនឲ្យពលរដ្ឋតវ៉ា។
ព័ត៌មានផ្សេងទៀត