ក្នុងការប្រារព្ធខួប១០ឆ្នាំនៃឃាតកម្មសម្រាប់លោក ឈុត វុទ្ធី នៅទីក្រុង Lowell រដ្ឋMassachusetts សហរដ្ឋអាមេរិកនៅឆ្នាំនេះ អ្នកចូលរួមដែលភាគច្រើនជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទទូចឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តរកអ្នកនៅពីក្រោយឃាតកម្មដ៏ចម្រូងចម្រាសនៅខេត្តកោះកុងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេសូមជូនសេចក្តីរាយការណ៍ពីទីក្រុង Lowell រដ្ឋ Massachusetts ដូចតទៅ៖
ខុសពីរាល់ឆ្នាំក្នុងពិធីចូលឆ្នាំខ្មែរនៅទីក្រុង Lowell នៅឆ្នាំនេះ អ្នកចូលរួមអបអរពិធីចូលឆ្នាំខ្មែរដែលចាក់វ៉ាក់សាំងកូវីដ១៩ក្នុងពិធីនេះទទួលបានកាតអំណោយជាការលើកទឹកចិត្តដើម្បីបង្ការការរាតត្បាតនៃជំងឺនេះក្នុងទីក្រុងដែលមានជនជាតិខ្មែរប្រមាណ៣ម៉ឺន៥ពាន់នាក់។
ខ្មែរអាមេរិកាំងដែលភាគច្រើនបានឆ្លងកាត់ជីវិតជាជនភៀសខ្លួនមករស់នៅទីក្រុងLowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក បានបង្កើតគណៈកម្មាធិការមួយ ហើយបានប្រកាសយុទ្ធនាការឧបត្ថម្ភគាំទ្រជនភៀសខ្លួនអ៊ុយក្រែនដោយសារសង្គ្រាមឈ្លានពានរបស់រុស្ស៊ី។
ទីក្រុង Lowell រដ្ឋ Massachusetts ដែលមានពលរដ្ឋខ្មែរអាមេរិកាំងច្រើនលំដាប់ទី២ក្នុងស.រ.អ. បានបោះឆ្នោតជូនអតីតកុមារភៀសខ្លួនខ្មែរឱ្យក្លាយជាស្ត្រីខ្មែរអាមេរិកាំងទីមួយក្នុងថ្នាក់ដឹកនាំគណៈកម្មាធិការសាលារៀននៅទីក្រុងនេះ។ លោក ពិន ស៊ីសុវណ្ណ នៃវីអូអេរាយការណ៍នពីទីក្រុង Lowell៕
លោក ចៅ សុខារី បានក្លាយជាខ្មែរអាមេរិកាំងដំបូងដែលបានជាប់ឆ្នោតជាចៅហ្វាយក្រុង Lowell រដ្ឋ Massachusetts ដោយទទួលបានសំឡេងគាំទ្រជាឯកច្ឆន្ទពីសមាជិកក្រុមប្រឹក្សាក្រុងដទៃទៀត។ អតីតកុមារភៀសខ្លួន បានខិតខំតស៊ូសម្រេចបានក្តីសុបិនលើទឹកដីស.រ.អ. បើទោះជាកំព្រាឪពុកដែលត្រូវបានរបបខ្មែរក្រហមសម្លាប់ក៏ដោយ។
ពលរដ្ឋអាមេរិកាំងដើមកំណើតភូមា និងខ្មែរប្រមាណ១០នាក់ បាននាំគ្នាមកតវ៉ានៅស្ថានកុងស៊ុលកម្ពុជាដើម្បីប្រឆាំងគម្រោងទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលខាងមុខ។
ក្រុមអ្នកតវាប្រកាសថា នឹងធ្វើការតវ៉ាម្តងទៀតនៅថ្ងៃអាទិត្យទី២ ខែមករា ឆ្នាំ២០២២ មុនក្រុមប្រឹក្សាក្រុងនេះ ធ្វើការសម្រេចជ្រើសតាំងអភិបាលក្រុងជាផ្លូវការនៅដើមឆ្នាំក្រោយ។
ពលរដ្ឋនៅទីក្រុងLowell រដ្ឋ Massachusetts ប្រមាណជាង១០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងគម្រោងរបស់សមាជិកភាគច្រើននៃក្រុមប្រឹក្សាក្រុងសរុប១១នាក់ ក្នុងការជ្រើសតាំងខ្មែរអាមេរិកាំងទីមួយដែលបានការគាំទ្រតិចតួចពីពលរដ្ឋធ្វើជាអភិបាលក្រុងនេះ។ ការសម្រេចផ្លូវការគ្រោងនឹងធ្វើនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។
អ្នកតំណាងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយអ្នកស្រី មូរ សុខហួរ ជាថ្មីម្តងទៀត មិនអាចទទួលបានទិដ្ឋាការ ទៅចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញដែលបានចាប់ផ្តើមឡើងវិញនូវសំណុំរឿងក្បត់ជាតិដ៏ធំមួយ ដែលពាក់ព័ន្ធនឹងមនុស្សជិត១៤០នាក់។
សាលាដំបូងរាជធានីភ្នំពេញបានចាប់ផ្តើមឡើងវិញនូវសំណុំរឿងក្បត់ជាតិដ៏ធំមួយដែលពាក់ព័ន្ធនឹងមនុស្សជិត១៤០នាក់ដែលមានអ្នកគាំទ្រ សកម្មជនមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
លោកAntony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានថ្លែងអំណរគុណប្រទេសជាច្រើនសម្រាប់ជំនួយដែលប្រទេសទាំងនោះបានផ្តល់ឱ្យក្នុងកិច្ចខិតខំប្រឹងប្រែងជម្លៀសនិងការផ្លាស់ទីលំនៅនៅប្រទេសអាហ្វហ្គានីស្ថាន។
កាលពីឆ្នាំ ២០១៩ នាង Sunisa បានខិតខំប្រឹងប្រែងហាត់និងប្រកួតរហូតបានក្លាយទៅជាកីឡាការិនីដ៏ឆ្នើមលំដាប់ទី ២ ខាងកាយសម្ព័ន្ធនៅសហរដ្ឋអាមេរិក បន្ទាប់ពីនាង Simone។
សំណើរបស់រដ្ឋមន្ត្រីការបរទេសវៀតណាមធ្វើឡើងក្រោយពេលអាជ្ញាធររាជធានីភ្នំពេញទុកពេលឲ្យអ្នករស់នៅក្នុងផ្ទះលើទឹកដែលភាគច្រើនជាជនជាតិវៀតណាមរើចេញក្នុងពេលមួយសប្តាហ៍។
អតីតរដ្ឋមន្ត្រីដែលមានវ័យ៨២ឆ្នាំរូបនេះកំពុងប្រឈមនឹងជំងឺបេះដូង រលាកតម្រងនោម និងលើសឈាម។
អ្នកស្រីលី គឹមសេង អាយុ៨៦ឆ្នាំបានស្លាប់ក្រោយពីបានមើលទូរទស្សន៍ហើយក្រោកឈររួចក៏ដួលបោកក្បាលផ្នែកខាងក្រោយនៅម៉ោងជាង១រសៀលហើយក៏បានស្លាប់នៅម៉ោងប្រមាណ៣រសៀលនៅថ្ងៃពុធ ទី២៦ខែឧសភា។
សេចក្តីក្លាហានរបស់លោក ឆឺយ ឧត្តមរស្មី បន្តកេរតំណែលឪពុកលោកគឺលោក ឈុត វុទ្ធី ក្នុងការការពារព្រៃឈើ និងបរិស្ថាននៅប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ ដោយសាលាក្រុងឡូវែល ព្រឹទ្ធសភានិងរដ្ឋសភារដ្ឋម៉ាស្សាឈូសេត និងសមាជិករដ្ឋសភាសហរដ្ឋអាមេរិកម្នាក់។
អ្នកស្រី សាន សិទ្ធា ប្រធានអង្គការក្រុងខ្មែរថ្លែងថា មេដឹកនាំសហគមន៍ខ្មែរមិនបណ្តោយឲ្យជំងឺនេះ ត្រួតត្រាមិនឲ្យធ្វើអ្វីឡើយ ហើយត្រូវកែស្ថានភាពអវិជ្ជមានបណ្តាលមកពីកូរីដ១៩ ឲ្យទៅជាវិជ្ជមានវិញ។
ក្រុមអ្នកជំនាញខាងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបង្ហាញកង្វល់ជាខ្លាំងអំពីវិធានការរបស់រដ្ឋាភិបាលកម្ពុជាថ្មីដ៏តឹងរ៉ឹងក្នុងការឆ្លើយតបនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ព្រោះវាប៉ះពាល់ដល់សិទ្ធិមនុស្សជាមូលដ្ឋាន។
ជាក់ស្តែង អង្គការហ្វារពន្លឺសិល្បៈដែលជួយបណ្តុះបណ្តាលក្មេងៗ និងយុវជនទីទាល់ក្រឲ្យមានជំនាញផ្សេងៗ ជាពិសេសជំនាញខាងសិល្បៈនោះ នៅតែព្យាយាមបន្តសកម្មភាព និងផ្សាយតាមអនឡាញដែរ ទោះស្ថិតក្នុងគ្រាលំបាកដោយសារវិបត្តិកូវីដក្តី។
ក្នុងពិធីស្បថចូលកាន់តំណែង នៅថ្ងៃ៦ មករា ឆ្នាំ២០២១នៅសភារដ្ឋម៉ាស្សាឈូសេត អ្នកស្រីវណ្ណា ហាវឺដ (Vanna Howard) តំណាងរាស្ត្រថ្នាក់រដ្ឋដែលទទួលបានជ័យជម្នះកា្លយជាសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ ប្រចាំតំបន់ទី ១៧ សង្កាត់ Middlesex រដ្ឋ Massachusetts។
ព័ត៌មានផ្សេងទៀត