ទោះជានៅកម្ពុជាមានម្ចាស់អាជីវកម្មជាស្ត្រីប្រមាណជា ៦៥% ក៏ដោយ ក៏ភាគច្រើននៃអាជីវកម្មទាំងនោះ មានបែបផែនជា សហគ្រាសខ្នាតតូច ដែលទទួលចំណូលជាមធ្យម និងតិចជាងដៃគូម្ចាស់អាជីវកម្មជាបុរស។ ស្ត្រីដែលជាម្ចាស់អាជីវកម្ម និងអ្នកជំនាញពាក់ព័ន្ធវិស័យសហគ្រិនបានលើកឡើងថា ការពិភាក្សាលើការពង្រឹងកម្មវិធីយេនឌ័រនិងការគាំទ្រដល់ស្ត្រីក្នុងវិស័យសហគ្រិននេះគឺ ជាការចាំបាច់។
តុលាការកំពូលកម្ពុជាសម្រេចរំលាយគណបក្សប្រឆាំងនិងនាំឲ្យមានការពង្រឹងការគ្រប់គ្រងបែបឯកបក្ស។ សហគមន៍អន្តរជាតិព្រមានដកការគាំទ្រពីកម្ពុជាក្រោយរំលាយគណបក្សសង្គ្រោះជាតិ។ អ្នកសារព័ត៌មាន ២រូបត្រូវបានចោទពីបទចារកម្មឲ្យប្រទេស។
លោក ហ៊ុន សែន៖ កម្ពុជាមិនត្រូវការអន្តរជាតិទទួលស្គាល់លទ្ធផលឆ្នោត២០១៨ទេ ។ អាស៊ីអាគ្នេយ៍ស្វែងរកសម្ព័ន្ធមិត្តពីខាងក្រៅ ខណៈដែលមានភាពត្រដាបត្រដួសផ្ទៃក្នុង។ ទោះប្រឈមនឹងស្ថានភាពនយោបាយតានតឹង គ.ជ.ប ថាចំនួនអ្នកចុះឈ្មោះបោះឆ្នោតអាចទទួលយកបាន។
នាយករដ្ឋមន្ត្រីភ្នាល់ដាក់ជីវិតថាបក្សសង្គ្រោះជាតិនឹងរលាយ។ អតីតមេបក្សជំទាស់ចោទតំណាងរាស្ត្រថា ក្បត់បក្ស។ សភាអឺរ៉ុបព្រមានសើរើការអនុគ្រោះផ្នែកពាណិជ្ជកម្ម។
អតីតព្រឹទ្ធសមាជិកត្រូវបានដោះលែងខណៈច្បាប់ចែកកៅអីចូលជាធរមាន។ សមាជិកសភាអាមេរិកបន្តបរិហារការបង្ក្រាបនៅកម្ពុជា។ លោក លឺ ឡាយស្រេង សម្រេចនីរទេសខ្លួន ខណៈរងការចោទថាប្រមាថព្រះចេស្ដា។
ស្ថាបត្យករល្បីឈ្មោះ លោក វណ្ណ មូលីវណ្ណ បានទទួលមរណភាពកាលពីខែកញ្ញា ឆ្នាំ២០១៧ ក្នុង អាយុ៩០ឆ្នាំ។ ស្នាដៃធំៗរបស់លោកដែលត្រូវបានគេស្គាល់ជាទូទៅ មានវិមានឯករាជ្យ និងស្តាតអូឡាំពិកជាដើម។ បុរី១០០ខ្នង ផ្ទះបែបខ្មែរបុរាណ នៅក្នុងសង្កាត់ទឹកថ្លា រាជធានីភ្នំពេញ ក៏ជាស្នាដៃរបស់លោកផងដែរ។ ទោះជាយ៉ាងណា សម្រាប់កេរដំណែលមួយនេះ មានក្តីសង្ឃឹមតិចតួចណាស់ដែលអាចនឹងថែរក្សាទុក ដោយសារម្ចាស់ផ្ទះបច្ចុប្បន្នបានជំនួសដោយសំណង់ថ្មីៗ។
ស៊ុយអែតព្រមានសើរើទំនាក់ទំនងនឹងកម្ពុជា។ មេទ័ពកម្ពុជាបង្កើនវោហាស័ព្ទប្រឆាំងការបះបោរ។ កម្ពុជាចាប់ផ្ដើមអនុវត្តសកម្មភាពកាត់បន្ថយការប្រើថង់ប្លាស្ទីក។
VOA សង្ខេប៖ ព្រឹត្តិការណ៍កម្ពុជាសំខាន់ៗក្នុងសប្តាហ៍ទី២ នៃខែតុលា៖ រដ្ឋាភិបាលស្នើបែងចែងអសនៈ រដ្ឋសភារបស់ CNRP ទៅគណបក្សផ្សេងៗ។ អ្នកការពារសិទ្ធិមនុស្សកម្ពុជា ៥រូបទទួលង្វាន់អន្តរជាតិ Martin Ennals Prize ។
អាយុជីវិតបក្សសង្គ្រោះជាតិស្ថិតលើជ្រោះមរណៈ។ ប្រាក់ឈ្នួលអប្បរមាវិស័យកាត់ដេរឡើងដល់១៧០ដុល្លារ។ នាយករដ្ឋមន្ត្រីប្រាប់ពលរដ្ឋឱ្យឈប់ហូបបន្លែមានជាតិគីមី។
កម្ពុជាបានប្រារព្ធទិវាបេតិកភណ្ឌ ដែលជាឱកាសមួយផ្ដល់ឲ្យសាធារណជនអាចចូលទស្សនាអគារ ឬទីតាំងនានា ដែលជាធម្មតាមិនត្រូវបានបើកជាសាធារណ: ឬមានការរឹតត្បិតក្នុងការចូលទស្សនា។
ស្ថាបត្យករ វណ្ណ មូលីវណ្ណ ទទួលមរណភាព។ កម្ពុជាប្រើវេទិកាអ.ស.ប. វាយបកការតិះទៀនពីសិទ្ធិមនុស្ស។ សេវាតាក់ស៊ីUberបើកសម្ភោធវត្តមាននៅកម្ពុជាជាផ្លូវការ។
ស្ថាបត្យករខ្មែរដ៏ល្បីឈ្មោះ លោក វណ្ណ មូលីវណ្ណ បានទទួលមរណភាពកាលពីព្រឹកថ្ងៃព្រហស្បតិ៍ នៅគេហដ្ឋានរបស់លោកក្នុងខេត្តសៀមរាប។ លោក វណ្ណ មូលីវណ្ណ ជាមនុស្សម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធនឹងអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ។ មរណភាពរបស់លោក ជាការបាត់បង់ធនធានមនុស្សរបស់ជាតិ ខណៈលោកបានក្លាយជានិមិត្តរូបនៃស្ថាបត្យកម្មខ្មែរ រហូតមកដល់ពេលនេះ។
លោក វណ្ណ មូលីវណ្ណ ស្ថាបត្យករកម្ពុជាដ៏ល្បីល្បាញមួយរូប ពីសម័យសង្គម រាស្រ្តនិយម បានទទួលមរណភាពនៅអាយុ៩០ឆ្នាំ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៩និង៤៥នាទី នៅឯគេហដ្ឋានរបស់លោកនៅក្នុងខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់ពីសមាជិកក្រុមគ្រួសាររបស់លោក។
លោកវណ្ណ មូលីវណ្ បានរួមចំណែកក្នុងការធ្វើទំនើបកម្មរាជធានីភ្នំពេញ ក្នុងសម័យសង្គមរាស្រ្តនិយម នាទសវត្សទី៥០ និង៦០។ ចលនាស្ថាបត្យកម្មរបស់លោកត្រូវបានគេស្គាល់ថាជា ស្ថាបត្យកម្មខ្មែរទំនើប (New Khmer Architecture)។ លោកទើបតែទទួលមរណភាពកាលពីចុងខែកញ្ញា ឆ្នាំ២០១៧ ក្នុងអាយុ៩០ឆ្នាំ។
ភាពយន្ត «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»កំពុងតែចាក់បញ្ចាំងនៅតាមរោងកុនមួយចំនួននៅកម្ពុជានិងបរទេស បន្ថែមពីលើការមើលតាមសេវាវីដេអូតាមតម្រូវការ Netflix។ មានប្រជាជនខ្មែរជាច្រើនបានទៅមើលរឿងនេះតាមរោងភាពយន្ត។ អ្នករស់រានពីរបបខ្មែរក្រហមក្រើនរំឭកយុវជនជំនាន់ក្រោយឲ្យយល់ស៊ីជម្រៅអំពីប្រវត្តិសាស្ត្រពិតបន្ថែមលើការមើលរឿងកុន។
ទឹកប្រាក់ជាង៣០លានដុល្លាបាត់បង់ក្នុងទិន្នន័យនាំចេញខ្សាច់កម្ពុជា-តៃវ៉ាន់។ ទំនាក់ទំនងខ្មែរអាមេរិចកាំងឈានដល់ចំណុចរុញច្រានដាក់គ្នា។ វិទ្យុអាស៊ីសេរីបិទការិយាល័យនៅក្រុងភ្នំពេញ។
ទឹកប្រាក់ជាង៣០លានដុល្លាបាត់បង់ក្នុងទិន្នន័យនាំចេញខ្សាច់កម្ពុជា-តៃវ៉ាន់។ ទំនាក់ទំនងខ្មែរអាមេរិចកាំងឈានដល់ចំណុចរុញច្រានដាក់គ្នា។ វិទ្យុអាស៊ីសេរីបិទការិយាល័យនៅក្រុងភ្នំពេញ
VOA សង្ខេប ប្រចាំសប្តាហ៍ទី២នៃខែកញ្ញា រួមមាន៖ លោក កឹម សុខា រងការចោទពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស»។ រដ្ឋាភិបាល ចាត់វិធានការផ្លូវច្បាប់ប្រឆាំងកាសែត The Cambodia Daily។ វិទ្យុផ្សាយបន្តកម្មវិធីផ្សាយ VOA and RFA ២ចុងក្រោយត្រូវបានបិទ។
អ្នកសារព័ត៌មានឲ្យកាសែត The Cambodia Daily និយាយថា ការបិទកាសែតនេះមិនត្រឹមតែធ្វើឲ្យពួកគេបាត់បង់ការងារប៉ុណ្ណោះទេ។
កាសែតជាភាសាអង់គ្លេសThe Cambodia Daily បានសម្រេចបិទទ្វារចាប់ពីចន្ទ ទី៤ ខែកញ្ញានេះតទៅ បន្ទាប់ពីប្រតិបត្តិការបោះពុម្ភផ្សាយអស់រយៈពេល ២៤ឆ្នាំនិង១៥ថ្ងៃ តាំងពីឆ្នាំ១៩៩៣មក។
ព័ត៌មានផ្សេងទៀត